ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក​ថា​ក់ស៊ីន ​ក្លាយជា​ប្រធាន​គណបក្ស​ភឿ​ថៃ

6 ខែ មុន

ប្រទេស​ថៃ ៖ គណបក្ស​កំពុង​កាន់​អំណាច​នៅថៃ កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ជ្រើសតាំង​កូនស្រី

ប្រទេស​ថៃ ៖ គណបក្ស​កំពុង​កាន់​អំណាច​នៅថៃ កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ជ្រើសតាំង​កូនស្រី
អតី​ត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ ។

លោកស្រី​ប៉ា​តុង​តាន​ស៊ី​ណា​វ៉ា​ត្រា ជា​កូនស្រីពៅ​របស់​លោក​ថា​ក់ស៊ី​ន ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​គ្មាន​ការ​ជំទាស់​ក្នុង​ផ្ទៃ​គណបក្ស​ភឿ​ថៃ ជា​ប្រមុខ​នៃ​គណបក្ស​នោះ ២​ឆ្នាំ​ក្រោយលោកស្រី​ហក់​ចូល​ក្នុង​នយោបាយ ។ លោកស្រី​ប៉ា​តុង​តាន​ថ្លែង​ទៅ​កាន់​បណ្ដា​សមាជិក​គណបក្ស​និងទៅ​កាន់​សារព័ត៌មាន​ថា ក្រុម​រដ្ឋបាល​ថ្មី​របស់​គណបក្ស​ភឿ​ថៃ ត្រូវ​កែ​លម្អ​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​គណបក្សនេះ ក្លាយជា​ថ្មី​ជា​គណបក្ស​លំដាប់​លេខ​មួយ​សម្រាប់​ប្រជាជន​វិញ ។ ក្នុង​សមាជ​គណបក្ស​លោកស្រី​ប៉ា​តុង​តាន​អាយុ​៣៧​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ក្នុង​ការ​បោះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​២៨៩ និង​មាន​តែ​១​សំឡេង​អនុប្បវាទ ។

លោកស្រី​ជា​អ្នក​ប្រឡូក​ក្នុង​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​សភា​កាលពី​ខែឧសភា ។ ប៉ុន្តែ​ក្នុង​ការ
បោះ​ឆ្នោត​នោះ​គណបក្ស​ភឿ​ថៃ ត្រូវ​ចាញ់​គណបក្ស​ចលនា​ឆ្ពោះទៅ​មុខ ដោយ​ទទួល​បាន​សំឡេង
នាំមុខ​លំដាប់​ទី​២ ។ ដោយសារ​ប្រមុខ​គណបក្ស​ឆ្ពោះទៅ​មុខ​មិន​អាច​ជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត
សភា​ទាំង​២​ជា​នាយក​រដ្ឋមន្ត្រី ទីបំផុត​មនុស្ស​របស់​គណបក្ស​ភឿ​ថៃ ត្រូវ​ជាប់​ឆ្នោត​ក្នុង​សភា
ក្លាយជា​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង
គណបក្ស​របស់​ពួក​យោធា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ