ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ដឹក​អ្នកដំណើរ​២​បុ.ក​គ្នា​នៅ​ឥណ្ឌា​ ស្លា.ប់​ច្រើន​នាក់

6 ខែ មុន

ប្រទេស​ឥណ្ឌា ៖ គ្រោះថ្នាក់​រថភ្លើង​មួយ​កើត​មាន​ក្នុង​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​សភាគ​ខាងត្បូង​ឥណ្ឌា

ប្រទេស​ឥណ្ឌា ៖ គ្រោះថ្នាក់​រថភ្លើង​មួយ​កើត​មាន​ក្នុង​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​សភាគ​ខាងត្បូង​ឥណ្ឌា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់ និង​របួស​៥០​នាក់​។ នេះ​បើ​តាម​ការ​អះអាង​នា​ថ្ងៃ​ទី​៣០​តុលា របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​។

គ្រោះថ្នាក់​នោះ​កើត​មាន​នា​យប់​ថ្ងៃ​ទី​២៩ តុលា ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​ជ្រុល​បំពាន​ភ្លើង​សញ្ញា មុន​ពេល​បុក​ជាមួយ​រថភ្លើង​ដឹក​អ្នកដំណើរ​១​ខ្សែ​ទៀត​ពីក្រោយ នៅ​លើ​ផ្លូវដែក​HOWRAH CHENNAI ក្នុងស្រុក​VIZIANAGARAM ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦៨​គីឡូម៉ែត្រ ខាងជើង​ទីក្រុង​VISHAKHAPATNAM ជាទី​ក្រុង សំខាន់​នៃ​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​ស​។ ទូរថភ្លើង​៣​បាន​ធ្លាក់​ពី​ផ្លូវដែក ហើយ​ក្រុម​អ្នក​ជួ​យស​ង្គ្រាះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទាំង​យប់​។

តាម​ព័ត៌មាន​ដំបូង​ៗ​ថា មក​ទល់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់​និង​៥០​នាក់​រង​របួស​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ផ្លូវដែក​ឥណ្ឌា​ម្នាក់​ដែល​បន្ត​ថា ពេល​នេះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ចប់ ហើយ​គេ​កំពុង​ខិតខំ​ជួសជុល​ផ្លូវដែក កន្លែង​កើត​មាន​គ្រោះថ្នាក់​ឡើង​វិញ​។ ដោយសារ​គ្រោះថ្នាក់​នេះ​រថភ្លើង​១៨​ត្រូវ​ផ្អាក​ការ​រត់​និង​រថភ្លើង​២២​ទៀត​បក​ក្រោយ​វិញ​។

រដ្ឋមន្ត្រី​ផ្លូវដែក​ឥណ្ឌា​លោក​អាស់​វី​នី​វ៉ា​អី​ុ​សណា​វ ប្រកាស​ពី​ជំនួយ​ហិរញ្ញវត្ថុ​ដល់ សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​និង​ដល់​បណ្ដា​អ្នក​របួស​។ នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​លើក​ទី​២​ហើយ​ក្នុង​ខែ​នេះ​នៅ​ឥណ្ឌា បន្ទាប់​ពី​ការ​ធ្លាក់​ផ្លូវដែក នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងកើត​ប្រទេស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ កាលពី​ថ្ងៃ​ទី​១២​តុលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ