ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភាព​តានតឹង​នា​ថ្ងៃ​បោះ​ឆ្នោត​មូលដ្ឋាន​នៅ​ហ្វីលី​ពី​ន

6 ខែ មុន

ប្រទេស​ហ្វីលី​ពី​ន ៖ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​និង​៥​នាក់​ទៀត​រង​របួស នា​ថ្ងៃ​ទី​៣០ តុលា

ប្រទេស​ហ្វីលី​ពី​ន ៖ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​និង​៥​នាក់​ទៀត​រង​របួស នា​ថ្ងៃ​ទី​៣០ តុលា
នៅ​ហ្វីលី​ពី​ន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​មូលដ្ឋាន ។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ ។ នា​ឱកាស
បោះ​ឆ្នោត​នោះ​ក្នុង​ប្រទេស​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស និង​យោធា​ដល់​ទៅ​ជាង​៣០០.០០០​នាក់ ។

តាម​ប៉ូលិស​ថា អំពើ​ហិ.ង្សា​ក្នុង​ពេល​បោះ​ឆ្នោតនេះ កើត​មាន​នា​ថ្ងៃ​ទី​៣០ តុលា នៅ​មុខកា​រិ​យា
ល័យ​បោះ​ឆ្នោត​មួយ​នៃ​ខេត្ត​ម៉ា​ហ្គី​ន​ដា​ណា​វ​ដែលណ័ត លើ​កោះ​មីន​ដា​ណា​វ​ភាគ​ខាងត្បូង​ប្រទេស​។
ការ​បោះ​ឆ្នោត​ជា​ពេល​មាន​គ្រោះថ្នាក់​នៅ​ហ្វី​លីពី​ន​ ព្រោះ​ច្បាប់​កាន់​កាំភ្លើង​មាន​ភាព​ធូររលុង​និង​វប្បធម៌​នយោបាយ​ហិ.ង្សា ។ ឧ​ប្ប​តិ្ត​ហេតុ​នោះ​កើត​មាន​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​អ្នក
គាំទ្រ​បេក្ខជន​ជា​គូ​​ប្រជែង​គ្នា សម្រាប់​តំណែង​មេភូមិ ។ សាលារៀន​២​ដែល​យក​ធ្វើ​ជា​ការិយាល័យ
បោះ​ឆ្នោត​ក៏​ត្រូវ​ដុត​ដែរ​កាលពី​ថ្ងៃ​ទី​២៨ តុលា ។

នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៩ តុលា របស់ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត លោក​ហ្ស៊​កហ្គា​​ស៊ី​​យ៉ា​ទៅ​កាន់​បណ្ដា​អ្នកកាសែត ។ ប៉ូលិស​និងទាហាន​៣០០.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ​ដល់​បណ្ដា​ការិយាល័យ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ