ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​តាម​កន្លែង​ផ្សេង​ៗ​នៃ​ពិភពលោក ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ព្រ​លាន​យន្តហោះ​ដា​ហ្គេ​ស្ថាន​មួយ​កាលពី​យប់ថ្ងៃ​ទី​២៩ តុលា

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ព្រ​លាន​យន្តហោះ​ដា​ហ្គេ​ស្ថាន​មួយ​កាលពី​យប់ថ្ងៃ​ទី​២៩ តុលា កើត​មានការ​លុកលុយ​របស់​ពួកបាតុករ​ប្រឆាំង​អ៊ី​ស្រា​អែ​ល ច្រើន​សិប​នាក់​អស់ពេល​ច្រើន​ម៉ោង ។ ព្រ​លាន​យន្តហោះ​ក្រុង MAK HATCHKALA រដ្ឋធានី​នៃ​សាធារណរដ្ឋ​ដា​ហ្គេស្ថាន​រុ​ស្ស៊ី​​មាន​ប្រជាជន​ភាគច្រើន​ជា​សាសនិក​អ៊ិ​ស្លា​ម ត្រូវ​លុក​ចូល​កាន់កាប់​ដោយ​ពួក​បាតុករប៉ុនប៉ង​រុករក​អ្នកដំណើរ​ជា​ជនជាតិ​ជ្វី​វ​នៃ​ជើង​យន្តហោះ​មួយ​មក​ពី​អ៊ី​​ស្រា​អែ​ល ។

តាម​វី​ដេ​អូ​គេឃើញ​ពួក​បាតុករ​លើកគ្នា​រហូត​ដល់​យន្តហោះនោះ​ពេល​ចុះ​ចត ។ ក្រោយ​អន្តរាគមន៍​របស់​កងកម្លាំង​សន្តិសុខ​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ី​វិល​រុ​ស្ស៊ី​ប្រកាស​ថា នា​វេលា​ម៉ោង​២២​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ពួក​បាតុករ​ដែល​លើកគ្នា​លុក​ចូលព្រ​លាន ដោយ​គ្មាន​ការ​អនុ​ញ្ញាត​បាន​ចាកចេញ​វិញ​ហើយ ។

នៅ​អេ​ស្ប៉ា​ញ​មនុស្ស​ដល់​ទៅ​៣៥.០០០​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ម៉ា​ឌ្រី​ដ ទាមទារ​ឲ្យ
មាន​បទ​ឈប់​គ្នា​មួយ​នៅ​ហ្គា​ហ្សា និង​សម្ដែង​ការគាំទ្រ​ចំពោះ​ប៉ា​ឡេ​ស្ទី​ន មក​ដល់​ថ្ងៃ​ទី​២៣​នៃ
សង្គ្រាម ។ ចំណែក​បាតុករ​ស្និទ្ធ​ប៉ា​ឡេ​ស្ទី​ន​ច្រើន​ពាន់នាក់ កាលពី​ថ្ងៃ​ទី​២៨ តុលា លើកគ្នា​ដើរ​ហែ​ក្បួន
តាម​វិ​ថី​នានា​នៃ​សង្កាត់​ប្រុ​ក​គ្លី​ន​ក្រុង​ញូ​វ​យ៉​កដោយ​ស្រែក​ទាំង​កំហឹង​ប្រឆាំង​ការ​ទម្លាក់​គ្រាប់
បែក​របស់​អ៊ី​​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា ។

ចំណែក​មហាសេដ្ឋី​អា​មេ​រិ​ក​លោក​GEORGE SEROS បាន​ជួយ​ប្រាក់​កាស​ដល់​ការរៀបចំ​បាតុកម្ម​ជា​ច្រើន គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​នៅអា​មេ​រិ​ក ។ តាម កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​ថា លោកGEORGE SEROS បាន​ចំណាយ​ប្រាក់​ជាង​១៥ លាន​ដុល្លារ​ដល់​ការ​រៀបចំ​បាតុកម្ម​នានា​ប្រឆាំង​អ៊ី​​ស្រា​អែ​ល​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម៉្លេះ ។

នៅ​ក្រុងប៉ារីស​ប្រទេស​បារាំង ក៏​ទោះបី​មានការ​ហាមឃាត់​បាតុកម្ម​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន តែ​នា​ថ្ងៃ
ទី​២៩ តុលា មនុស្ស​ច្រើន​ពាន់​នាក់​លើកគ្នា​ដើរ​ហែក្បូន​បាតុកម្ម​តាម​ដង​វិ​ថី​នានា​សម្ដែង​ការ​គាំទ្រ​ដល់​ប៉ា​ឡេ​ស្ទី​ន ដែល​ក្រោយមក​ត្រូវ​បំបែក​ដោយកងកម្លាំង​សន្តិសុខ​ដែល​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ