ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​​យុវជន​២​​នាក់​ពីបទ​​​ប្រើប្រាស់​​​​ថ្នាំញៀន​

14 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​​ប្រើប្រាស់​ថ្នាំ​ញៀន​​​២នាក់​​​ បានត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​តាខ្មៅ​​សហ​ការ​ជាមួយប៉ូលិស​​ព្រហ្មទណ្ឌ​​​ក្រុង​តាខ្មៅ​​​ចាប់ខ្លួន​​​កាល​ពី​វេលាម៉ោង​​​៤​និង​​​៣០នាទី​​​រសៀលថ្ងៃទី​​១៨ ​ឧសភា ​​ខណៈ​ជនទាំង​ពីរនាក់​​កំពុង​ប្រើ​ប្រាស់​​​ថ្នាំ​ញៀន​​ប្រភេទ​​ម៉ាទឹកកក​នៅ​ក្នុង​​ផ្ទះ​​ ស្ថិត​​នៅ​​​ភូមិ​ព្រែក​​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ

​ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​​ប្រើប្រាស់​ថ្នាំ​ញៀន​​​២នាក់​​​ បានត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​តាខ្មៅ​​សហ​ការ​ជាមួយប៉ូលិស​​ព្រហ្មទណ្ឌ​​​ក្រុង​តាខ្មៅ​​​ចាប់ខ្លួន​​​កាល​ពី​វេលាម៉ោង​​​៤​និង​​​៣០នាទី​​​រសៀលថ្ងៃទី​​១៨ ​ឧសភា ​​ខណៈ​ជនទាំង​ពីរនាក់​​កំពុង​ប្រើ​ប្រាស់​​​ថ្នាំ​ញៀន​​ប្រភេទ​​ម៉ាទឹកកក​នៅ​ក្នុង​​ផ្ទះ​​ ស្ថិត​​នៅ​​​ភូមិ​ព្រែក​​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ ​​

លោក​អនុសេនីយ៍​​ឯក​មិន ប៊ុនឈាន ​អធិការ​​រងនគរបាល​ក្រុង​​តាខ្មៅ ​​ទទួលផ្នែកយុត្តិធម៌​​​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​២នាក់​​​ដែលឃាត់ខ្លួន​​​​នេះ ម្នាក់​ឈ្មោះ​យ៉េត ​មុនី ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ​​និងម្នាក់ទៀត​ឈ្មោះម៉ៅ ​​សៅថា ​ភេទប្រុស អាយុ​​​​​២៦​ឆ្នាំ ​​​អ្នកទាំង​​​​២រស់នៅ​​ភូមិ​ព្រែក​​​សំរោង សង្កាត់​តាខ្មៅ​​ ក្រុងតាខ្មៅ ។ ​​លោក​អធិការ​​រង​បាន​ឱ្យដឹងទៀត​ថា ​ដោយ​អនុ​វ​ត្ត​​តាម​ការណែ​នាំ​​ចង្អុលបង្ហាញ​​​របស់លោក​វ​រ​សេនីយ៍​​ឯក​លន់​​ សុផាត​​ ស្នងការ​​​រង​ទទួល​បន្ទុក​​ប្រឆាំង​បទល្មើស​​គ្រឿងញៀន ​ឱ្យ​កម្លាំង​​ប៉ូលិស​ត្រូវ​​តែធ្វើការ​​បង្ក្រាប​​ការ​ជួញដូរ ចែកចាយ និង​​ប្រើប្រាស់​គ្រឿង​ញៀន​​ ដើម្បី​​ឱ្យភូមិ​-ឃុំ​​​​មាន​សុវត្ថិភាព​​​​ កម្លាំង​​ប៉ូលិស​​​បា​នធ្វើការ​​ស្រាវជ្រាវ​ រហូតដល់​កំណត់​មុខសញ្ញា​​ជនសង្ស័យ​​​ប្រើប្រាស់​ថ្នាំញៀន ​ហើយឈាន​ដល់​​ការ​ឃាត់ខ្លួន​​បាន​ជន​ទាំង​២​នាក់​​ ខណៈ​កំពុង​​​ប្រើប្រាស់ថ្នាំ​ញៀន​​​ ជាក់ស្តែង​នៅ​ក្នុង​ផ្ទះ ។​

ក្រោយ​​ពីឃាត់ខ្លួន​​ ប៉ូលិស​​​​​ដក​ហូត​បាន​វត្ថុ​តាង​ ជា​សម្ភារ​ប្រើប្រាស់ និង​ថ្នាំញៀន​មួយចំនួន​​​។ ​​ជន​សង្ស័យ​​​បានសារ​ភាព​ថា ខ្លួនពិតជា​​​​នាំគ្នា​​​ប្រើប្រាស់ថ្នាំញៀន​​​ប្រភេទ​​ម៉ាទឹកកក​មែន ​ហើយ​ថ្នាំញៀន​នេះគេបាន​ទៅទិញពីភ្នំពេញមក ។ ​ជនទាំង​ពីរ​​នាក់​ត្រូវបាន​​​ប៉ូលិស​​ក្រុង​តាខ្មៅ ​កសាង​​សំណុំរឿង​​​​​បញ្ជូនទៅកាន់ស្នងការដ្ឋាន​​​​​ខេត្ត ដើម្បី​​​​ចាត់ការ​​បន្ត​តាមច្បាប់ ៕​