ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ សង្គ្រាម និង​គ្រាប់​មីន ពលរដ្ឋ​ខ្មែរ​លែង​ព្រួយ ប៉ុន្តែ​មក​បារម្ភ​បញ្ហា​គ្រឿងញៀ.ន បងធំ​បង​តូច និង​ល្បែងស៊ីសង​ផ្សេង​ៗ

5 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ពិតមែន​ហានិភ័យ នៃ​សង្គ្រាម និង​ហានិភ័យ នៃ​គ្រាប់​មីន យើង​លែង​ព្រួយបារម្ភ​ទៀត​ហើយ ប៉ុន្តែ​ហានិភ័យ…

ខេត្តកំពង់ស្ពឺ ៖ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ពិតមែន​ហានិភ័យ នៃ​សង្គ្រាម និង​ហានិភ័យ នៃ​គ្រាប់​មីន យើង​លែង​ព្រួយបារម្ភ​ទៀត​ហើយ ប៉ុន្តែ​ហានិភ័យ ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​សុខ​សុវត្ថិភាព​សង្គម​ ទើប​សំខាន់ ក្នុង​នោះ​មាន​គ្រឿងញៀន បញ្ហា​បងធំ​បង​តូច បញ្ហា​ល្បែង ស៊ីសង ល្បែង​អន​ឡាញ​ផ្សេង​ៗ ជា​កង្វល់​ធំ​បំផុត ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​កំពង់​ស្ពឺ ព្រមទាំង​ប្រកាស​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​អស់​មីន​” នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី បាន​ចាត់​ទុក​បញ្ហា​ខាងលើ​នេះ គ្រឿងញៀន បញ្ហា​បងធំ​បង​តូច បញ្ហា​ល្បែង ស៊ីសង ល្បែង​អន​ឡាញ​ផ្សេង​ៗ ជា​វិធាន​គន្លឹះ​សំខាន់ ដែល​ត្រូវ​ដោះស្រាយ និង​លុប​បំបាត់​ឲ្យ​អស់ នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ មាន​គ្រប​សណ្ត​ប់​លើ​យុទ្ធសាស្ត្រ​ចតុកោណ ក្នុង​នោះ​គោលនយោបាយ​ធំ ដែល​មាន​ស្រាប គឺ​ត្រូវ​តែ​បន្ត​ធ្វើ​ទៀត ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖ «​វិធាន​គន្លឹះ​ចង់​សំដៅ​ថា យើង​ត្រូវ​គិត​ឲ្យ​បាន​ធំ គ្រប់​ជ្រុងជ្រោយ តែ​ធ្វើ​តូច បាន​ន័យ​ថា ផ្តោត​ទៅ​លើ​កម្មវិធី​សកម្មភាព​ណា​ដែល​សំខាន់​ជា​គ្រឹះ នៃ​សកម្មភាព នៃ​នយោបាយ​ធំ​នោះ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ ដើម្បី​ស​ម្រូ​ច​ឲ្យ​ចំ​តែ​ម្តង​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា ក្នុង​វិស័យ​អាទិភាព រាជរដ្ឋាភិបាល ត្រូវ​តែ​ធ្វើ​ផ្តោត​សំខាន់​ឲ្យ​ខ្លាំង ពង្រឹង​ឲ្យ​រឹង​មាំ និង​ដាក់​ថវិការ​ពង្រឹង​ឲ្យ​រឹង​មាំ នោះ​ផ្សេង​ទៀត នឹង​រឹង​មាំ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ពង្រឹង​ភាព​ស្អាតស្អំ​របស់​ខ្លួន ជា​ពិសេស​ត្រូវ​ចៀសវាង ការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​តឹងរ៉ឹង​បំផុត ប្រសិនបើ​ករណី​នេះ កើត​មាន​» ។

សម្តេច​ធិ​បតី បាន​ថ្លែង​ទៀត​ថា ការ​បញ្ជាក់​សារ​ជា​ថ្មី រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ជួយ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បី​មាន​ភាព​លទ្ធភាព នៅ​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ