រាជធានីភ្នំពេញ ៖ កុមារភាគច្រើនមានអារម្មណ៍តានតឹង និងខឹងសម្បារម្តងម្កាល ។ ពេលខ្លះ ពួកគេអាចបញ្ចេញកំហឹង ប្រសិនបើពួកគេខកចិត្ត ឬរឹងរូសនៅពេលអ្នកឱ្យពួកគេធ្វើអ្វីមួយដែលពួកគេមិនចង់ធ្វើ ។ ប៉ុន្តែនៅពេលដែលកុមារធ្វើរឿងទាំងនេះម្តងហើយម្តងទៀត ឬមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានញឹកញាប់ពេក វាអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ។

ខាងក្រោមនេះជាសញ្ញាសម្គាល់មួយចំនួន ដែលអ្នកគួរចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើកូនរបស់អ្នក ៖
- ប្រសិនបើកំហឹងរបស់កូនអ្នកកំពុងកើតឡើងញឹកញាប់ និងយូរឆ្នាំ
- ប្រសិនបើអាកប្បកិរិយារបស់ពួកគេមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ
- ប្រសិនបើអាកប្បកិរិយានោះធ្វើឱ្យពួកគេមានបញ្ហាធ្ងន់ធ្ងរនៅសាលារៀន
- ប្រសិនបើអាកប្បកិរិយារំខានដល់សមត្ថភាពរបស់ពួកគេក្នុងការចុះសម្រុងជាមួយកុមារដទៃទៀត
- ប្រសិនបើពួកគេតូចចិត្ត ព្រោះពួកគេមានអារម្មណ៍ថា ពួកគេមិនអាចគ្រប់គ្រងកំហឹងបាន ហើយវាធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ។

នៅពេលកុមារបន្តមានការរំជើបរំជួលផ្លូវចិត្ត ឬខឹងសម្បារជាប្រចាំ វាជាសញ្ញានៃការកើតរោគទុក្ខព្រួយ ។ ជំហានដំបូង គឺការស្វែងយល់ពីអ្វីដែលធ្វើឱ្យកូនរបស់អ្នកមានអាកប្បកិរិយាបែបនេះ ។ មានមូលហេតុជាច្រើនដែលអាចកើតមាន រួមមានការមានជំងឺ ការថប់បារម្ភ របួស ឬការធ្វេសប្រហែស និងបញ្ហាក្នុងការសិក្សាជាដើម ។
តើអ្នកអាចជួយកូនរបស់អ្នកបានយ៉ាងដូចម្តេច ?
១. ស្វែងរកមូលហេតុ ឬអ្វីដែលចេះតែធ្វើឱ្យកូនខឹង ៖ ជំហានដំបូងក្នុងការគ្រប់គ្រងកំហឹង គឺការយល់ដឹងពីអ្វីដែលបង្កឱ្យកូនផ្ទុះកំហឹង ។ ចូរស្ងប់ស្ងាត់ ហើយព្យាយាមស្វែងយល់ពីកូនរបស់អ្នក ។

២. កុំចុះចាញ់ ៖ កុំឱ្យនូវអ្វីដែលពួកគេចង់បាន គ្រប់ពេលដែលពួកគេខឹង ។ ការចុះចាញ់បែបនេះនឹងធ្វើឱ្យស្ថានការកាន់តែធ្ងន់ធ្ងរនៅពេលក្រោយទៀត ។
៣. រក្សាភាពស្ងប់ស្ងាត់ ៖ ការខឹងទៅវិញ ឬការឆ្លើយតបដ៏ឃោរឃៅនឹងធ្វើកូនកាន់តែពិបាកជាងមុន ។ ចូររក្សាភាពស្ងប់ស្ងាត់ ហើយធ្វើជាគំរូ និងបង្រៀនកូនរបស់អ្នកអំពីអាកប្បកិរិយាដែលអ្នកចង់ឃើញនៅលើខ្លួនពួកគេ ។

៤. មិនអើពើនឹងអាកប្បកិរិយាអវិជ្ជមានតូចតាច ហើយសរសើរអាកប្បកិរិយាវិជ្ជមាន ៖ មិនអើពើនឹងអាកប្បកិរិយាមិនសមរម្យតូចតាច ព្រោះការស្តីបន្ទោស ឬប្រាប់កុមារឱ្យឈប់ធ្វើអ្វីមួយក៏អាចធ្វើឱ្យពួកគេកាន់តែខឹងផងដែរ ។ ផ្ទុយទៅវិញ ចូរសរសើរចំពោះអាកប្បកិរិយាដែលអ្នកចង់លើកទឹកចិត្ត ។

៥. ប្រើវិន័យ ៖ កូនរបស់អ្នកត្រូវដឹងពីផលវិបាក ចំពោះអាកប្បកិរិយាអវិជ្ជមាននានា ហើយអ្នកត្រូវដាក់វិន័យបែបនោះគ្រប់ពេលដែលពួកគេមានអាកប្បកិរិយាមិនល្អ ។
៦. បង្កើតគន្លឹះសម្រាប់ការស្ងប់ស្ងាត់ ៖ នាំកូនធ្វើអ្វីដែលអ្នក និងកូនអាចធ្វើបាន ដើម្បីរំងាប់អារម្មណ៍ ដូចជាដកដង្ហើមយឺតៗ ដើម្បីបន្ធូរអារម្មណ៍ ការហាត់ប្រាណជាមួយគ្នា លេងជាមួយគ្នា និងជជែកគ្នាជាដើម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ