ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង បង្កើត​ជា​ពពកនិង​ភ្លៀង​មក​គ្របដណ្តប់​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​បាន​ទទួលរង​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​បង្កើត​បានជា​ពពក​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើក​ផ្ទៃដី​ពី​៤០% ដល់​៦០%​ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែតុលា​…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​បាន​ទទួលរង​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​បង្កើត​បានជា​ពពក​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើក​ផ្ទៃដី​ពី​៤០% ដល់​៦០%​ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែតុលា​ ឆ្នាំ​២០២៣ ​បាន​ឲ្យ​ដឹង​ថា ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិ​ពលពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នៃ​ប្រទេស​ចិន​ដែល​គ្របដណ្តប់​ផ្នែក​ខាងជើង​ ប្រទេស​ថៃ និង​លាតសន្ធឹងទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​ ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា​ ៖ «​ខណៈនោះ នឹង​មាន​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង និង​ទិសឦសាន​ប្រសព្វ​គ្នា​ជាមួយ​លំហូរ​ខ្យល់បក់​ពី​ទិសអាគ្នេយ៍​ដែលផ្ទុក​នូវ​សំណើម​នៃ​សមុទ្រ​ចិន​ខាងត្បូង បង្កើត​បានជា​ព​ព​ក​ភ្លៀង​លើ​ប្រទេស​កម្ពុជា​»​ ។ ក្រសួង​បាន​លើក​ឡើង​ថា​ ស្ថានភាព​ធាតុអាកាស​បែប​នេះ នៅ​តែ​បន្ត​មាន​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា​ ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​ពី​៣០% ទៅ ៥០%​។ ចំពោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរលាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី​៤០% ទៅ ៦០%​ ។

ក្រសួង​ធនធានទឹក​ ក៏​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ភ្លៀង​នឹង​បន្ត​ធ្លាក់​លើ​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ក្នុង​កម្រិត​ពី​តិ​ច​ទៅ​បង្គួរ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់ លើ​ផ្ទៃដី​ពី​៣០% ទៅ​៥០%​។

ចំណែកឯ​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទំ​នា​ប​កណ្តាល​នឹង​មាន ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់លើ​ផ្ទៃដី​ពី ៤០% ទៅ​៦០%៕​

អត្ថបទសរសេរ ដោយ