ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​បដិមា​១អង្គ​ដែល​ប្រជា​​កសិករ​ជីកដី​ចម្ការ​​ប្រទះ​ឃើញ​នោះ គឺ​សាង​អំពី​ថ្មភក់​ នៃ​សម័យកាល​ភ្នំ​ដា

6 ខែ មុន
  • ភ្នំពេញ

រដ្ឋបាល​ឃុំ​ទួល​ព្រេ​ជ បាន​បញ្ជាក់​នៅ​ក្នុង​ផេ​ក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ព្រះ​បដិមា​១​អង្គ​ដែល​កសិករ​ជីកដី​ចម្ការ​ប្រទះ​ឃើញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​នោះ គឺ​កសាង​អំពី​ថ្មភក់​នៃ​សម័យ

ខេត្តកណ្ដាល ៖ រដ្ឋបាល​ឃុំ​ទួល​ព្រេ​ជ បាន​បញ្ជាក់​នៅ​ក្នុង​ផេ​ក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ព្រះ​បដិមា​១​អង្គ​ដែល​កសិករ​ជីកដី​ចម្ការ​ប្រទះ​ឃើញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​នោះ គឺ​កសាង​អំពី​ថ្មភក់​នៃ​សម័យកាល​ភ្នំ​ដា​»​។ ដោយឡែក​ផេ​ក​មួយទៀត​ឈ្មោះ «​បុ​រា​ណា​ចា​រ្យ​» ក៏​បាន​អះអាង​ផង​ដែរ​ថា «​រូបសំណាក​នោះ គឺ​សាង​ឡើង​តាំងពី​សម័យ​មុន​អង្គរ ដែល​មាន​អាយុកាល​យ៉ាងតិច​ក៏​នៅ​ក្នុង​សតវត្សរ៍​ទី​៧​ដែរ​»​។

ទោះបីជា​បែប​ណា ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្តាល នៅ​ពុំ​ទាន់​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ ក៏​ដូច​ជា​រចនា​បទ​សម័យកាល​របស់​ព្រះ​បដិមាករ​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​សិក្សា​បន្ត​ទៀត​សិន​។

កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣ គណៈ​កម្ម​កសរ​ចម្រុះ​ដឹកនាំ​ដោយ​លោកស្រី មួ​ង សា​រឹម ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្តាល និង​លោក ជួប រ​ដ្ឋា អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល តំណាង លោក ខុន សេរីរ​ដ្ឋា អភិបាលស្រុក​អង្គស្នួល​។​ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ដោយ​ព្រះសង្ឃ លោក លោកស្រី អនុប្រធាន​មន្ទីរ​ខេត្តកណ្តាល ប្រធាន អនុប្រធាន​ការិយា​ល័យ​បេតិកភណ្ឌ និង​ការិយាល័យ​សារៈមន្ទីរ​ខេត្ត​ខេត្តកណ្តាល ។

មន្ត្រី​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ស្រុក​អង្គស្នួល មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ទួល​ព្រេ​ជ នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍ និង​ប្រជាពលរដ្ឋ​សរុប​ជាង​១០០​អង្គ​និង​អ្នក បាន​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​រូបសំណាក​ព្រះ​បដិមាករ​ដែល​ជា​វត្ថុ​បុរាណ​នេះ យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកណ្ដាល ដើម្បី​សុវត្ថិភាព និង​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​ក៏​បាន​យក​ទៅ​ដល់​ឃ្លាំង​មន្ទីរ​ប្រកបដោយ​សុវត្ថិភាព​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ទួល​ព្រេ​ជ ស្រុក​អ​ង្គ្នួ​ល ខេត្តកណ្ដាល ខណៈ​ពេល​ដែល​យុវជន​ជា​កសិករ​ម្នាក់​ជីក​ពង្រាបដី​ចម្ការ ហើយ​ក៏​ប្រទះ​ឃើញ​ព្រះ​បដិមាករ​១​ព្រះ​អង្គ​នោះ​កប់​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជ បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​រូប​នោះ​មានឈ្មោះ វាសនា បញ្ញា ហៅ ណ​យ អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ដោយឡែក​រូប​ព្រះ​បដិមា​១​អង្គ​នេះ មាន​កម្ពស់​ប្រមាណ​១​ម៉ែត្រ ដោយ​បាន​ដាច់​បាត់​ព្រះ​កេស និង​ប្រអប់ដៃ​ទាំង​២ ដោយ​ពុំ​ដឹង​ថា តើ​ត្រូវ​គេ​កាត់​យក ឬ​ក៏​ដាច់​បាត់​ដោយ​ប្រការ​ណាមួយ​នោះ​ទេ?​។ បន្ទាប់​ពី​ប្រទះ​ឃើញ យុវជន​រូប​នេះ រួម​ជាមួយ​អ្នក​ភូមិ​បាន​គាស់​យក​រូបសំណាក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ​ទួល​ព្រេ​ជ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកណ្ដាល ឲ្យ​ចុះ​ទៅ​ទទួលយក​រក្សា​ទុក​។

ទន្ទឹម​នឹង​នោះ​ដែរ នៅ​មុន​ពេល​ប្រគល់​ជូន​ទៅ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកណ្ដាល នាំ​យក​ទៅ​រក្សា​ទុក​នោះ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ រួម​ទាំង​អ្នក​នៅ​ទី​ជិត​ឆ្ងាយ​នានា​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​លាភ​សំណាង សុំ​សេចក្ដីសុខ និង​យក​ទឹក​ទៅ​ចាក់​ស្រោច​លើ​ព្រះ​កាយ​ព្រះ​បដិមាករ​អង្គ​នោះ រួច​ត្រងទឹក​ទុក​ផឹក និង​ស្រោច​ក្បាល លប់មុខ ដើម្បី​សិរី​សួរ​ស្ដី​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ជា​ហូរហែ​ផង​ដែរ​។

គួរ​រំលឹក​ថា កាយ​ពង្រាបដី​ចម្ការ បែរ​ប្រទះ​ឃើញ​រូបសំណាក​១​អង្គ​អត់​ព្រះ​កេស​និង​ប្រអប់ដៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ