ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កាយ​ពង្រាបដី​ចម្ការ ​បែរ​​​ប្រទះ​ឃើញ​រូប​សំណាក​​១​អង្គ​អត់​​ព្រះ​កេស​និង​ប្រអប់ដៃ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​ ៖ យុវជន​ម្នាក់​បាន​ជីក​កាប់​កាយ​ដី​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​របស់​ខ្លួន ​ស្រាប់តែ​ប្រទះ​ឃើញ​រូបសំណាក​ព្រះ​បដិមាករ​១​ព្រះ​អង្គ ដែល​ដាច់​បាត់​ព្រះ​កេស​ និង​ប្រអប់ដៃ​ទាំង​២​កប់​នៅ​ក្នុង​ដី ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា ជា​រូបសំណាក​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ។ ព្រោះ​ពុំ​ទាន់​ឆ្លងកាត់​ការ​វាយតម្លៃ​ពី​ខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​…

ខេត្តកណ្ដាល​ ៖ យុវជន​ម្នាក់​បាន​ជីក​កាប់​កាយ​ដី​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​របស់​ខ្លួន ​ស្រាប់តែ​ប្រទះ​ឃើញ​រូបសំណាក​ព្រះ​បដិមាករ​១​ព្រះ​អង្គ ដែល​ដាច់​បាត់​ព្រះ​កេស​ និង​ប្រអប់ដៃ​ទាំង​២​កប់​នៅ​ក្នុង​ដី ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា ជា​រូបសំណាក​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ។ ព្រោះ​ពុំ​ទាន់​ឆ្លងកាត់​ការ​វាយតម្លៃ​ពី​ខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល​នៅឡើយ គ្រាន់តែ​ភ្លាម​ៗ​នោះ​មាន​សន្និដ្ឋាន​ជាបឋម​ត​ៗ​គ្នា​ថា​ ជា​រូប​សំណាង​ព្រះ​អង្គ​ចេក​ព្រ​អង្គ​ចម​តែ​ប៉ុណ្ណោះ​ ។

ហេតុការណ៍ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ក្នុងភូ​មិ​ព្រៃ​ទទឹង ឃុំ​ទួល​ព្រេ​ជ ស្រុក​អ​ង្គ្នួ​ល ខេត្តកណ្ដាល​។ ​យុវជន​ដែល​ជា​អ្នក​ជីកដី​ប្រទះ​ឃើញ​ព្រះ​បដិមាករ​នោះ ​ឈ្មោះ វាសនា បញ្ញា ហៅ​ណ​យ អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ព្រះ​បដិមាករ​ខាងលើ​ កប់​នៅ​ក្នុង​ដី​មិន​ជ្រៅ​ប៉ុន្មាន​នោះ​ទេ ហើយ​ពុំ​ដឹង​ថា ​ស្ថិត​នៅ​ទីនោះ​តាំងពី​ពេល​ណា​មក​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា យុវជន​វាសនា បញ្ញា បាន​កាប់​កាយ​ពង្រាបដី​ចម្ការ​របស់​ខ្លួន ខណៈនោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ព្រះ​បដិមា​នោះ​កប់​នៅ​ក្នុង​ដី ក៏​បាន​គាស់​យក​ចេញ​មក​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ​បាន​ដឹង​ភ្លាម​ៗ​ដែរ​ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ មន្ត្រី​សា​លាឃុំ​ទួល​ព្រេ​ជ​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ហើយ​ដែរ ប៉ុន្តែ​ពុំ​ទាន់​មានការ​វាយតម្លៃ​ថា​ ជា​រូប​សំណាក​អ្វី​ និង​ជា​ចម្លាក់​ថ្មភក់​ ឬ​ថ្ម​ធម្មតា​នៅឡើយ​ទេ ។​ បន្ទាប់​មក​ មន្ត្រី​ខាងលើ​បា​ន​រាយការណ៍​បន្ត​ជូន​ទៅ​កាន់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកណ្ដាល ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​និង​វាយតម្លៃ​បន្ត ប៉ុន្តែ​រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​ នៅ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​នៅឡើយ​ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ថែម​ទៀត​ថា ព្រះ​បដិមា​អង្គ​នេះ​ មាន​កម្ពស់​ប្រមាណ​១​ម៉ែត្រ បាន​ដាច់​បាត់​ព្រះ​កេស​ និង​ប្រអប់​ដៃ​ទាំង​២ ដោយ​ពុំ​ដឹង​ថា​ ត្រូវ​គេ​កាត់​យក​ឬ​ក៏​ដាច់​បាត់​ដោយ​ប្រការ​ណាមួយ​នោះ​ទេ ហើយ​ខណៈ​នេះ​កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុងផ្ទះ​របស់​យុវជន​ខាងលើ​។​

មិន​តែប៉ុណ្ណោះ​យុវជន​ដែល​ជា​អ្នក​ប្រទះ​ឃើញ​ រួម​ជាមួយ​អ្នក​ភូមិ​បាន​នាំ​គ្នា​លាង​ទឹក​សម្អាត​រួចរាល់​ហើយ ព្រមទាំង​មាន​អ្នក​ទៅ​អុជ​ធូប​សុំ​លាភ​សំណាង សុំ​សេចក្ដីសុខ និង​យក​ទឹក​ទៅ​ចាក់​ស្រោច​លើ​ព្រះ​កាយ រួច​ត្រង​ទុក​ផឹក ​និង​ស្រោច​ក្បាល លុបមុខ ដើម្បី​សិរី​សួ​ស្ដី​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ