ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ចូល​​សាលា​​សាក​​ល្បង​​​ឆក់​​ខ្សែ.ក​​​ភ្លាត់​​ស្នៀត​​ប៉ូលិស​​ក្របួច​​ជាប់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជ​ធានី កាល​ពី​​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ​​បាន​សម្រេច​​ឃុំ​ខ្លួន​យុវ​​ជន​ម្នាក់​ដាក់​ពន្ធ​នា​គារ​​ជា​បណ្តោះ​អាសន្ន​​ ក្រោម​បទ​ចោទ​ប្រកាន់​​លួច​មាន​ស្ថាន​ទម្ងន់​ទោស​​ ដើម្បីរង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ត ។ ​យុវ​ជន​រូប​នេះ​ឈ្មោះ​សូ ចាន់​មករា ​អាយុ​១៦​ឆ្នាំ ​ជា​សិស្ស ​ស្នាក់​នៅ​ផ្ទះ​លេខ​២៩០Eo ផ្លូវ​​លេខ​២១៧ ​សង្កាត់​​អូរ​ឫស្សី​ទី​២

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជ​ធានី កាល​ពី​​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ​​បាន​សម្រេច​​ឃុំ​ខ្លួន​យុវ​​ជន​ម្នាក់​ដាក់​ពន្ធ​នា​គារ​​ជា​បណ្តោះ​អាសន្ន​​ ក្រោម​បទ​ចោទ​ប្រកាន់​​លួច​មាន​ស្ថាន​ទម្ងន់​ទោស​​ ដើម្បីរង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ត ។ ​យុវ​ជន​រូប​នេះ​ឈ្មោះ​សូ ចាន់​មករា ​អាយុ​១៦​ឆ្នាំ ​ជា​សិស្ស ​ស្នាក់​នៅ​ផ្ទះ​លេខ​២៩០Eo ផ្លូវ​​លេខ​២១៧ ​សង្កាត់​​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មករា ​។ ​

​យោង​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ​យុវ​ជន​ឈ្មោះ​សូ​ចាន់ ​មករា ​រួម​ជា​មួយ​គូ​​កន​២​នាក់​ទៀត ម្នាក់​​ឈ្មោះ​អៀង និង​ម្នាក់​ទៀត​ឈ្មោះ​ណូ បាន​ជិះ​ម៉ូតូ​​១​គ្រឿង​​ចេញ​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​​ពី​នារី​ម្នាក់​នៅ​ម្តុំ​​វត្ត​ប្រយូវង្ស តាម​បណ្តោយ​​មហា​វិថី​ព្រះ​នរោត្តម ​​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។ សកម្ម​ភាព​នោះ​ឈ្មោះ​អៀង ជា​អ្នក​បើក​ម៉ូតូ​ ឈ្មោះ​ណូ ជា​អ្នក​ឆក់​​ខ្សែ.ក​​ប្លា​ទីន​​ទម្ងន់​​៣​ជី ​ពី​នារី​ម្នាក់​​ ឯ​ឈ្មោះ​សូ ចាន់​មករា ​ជិះ​ពី​ក្រោយ។ ទាំង​អស់​នេះ​ជា​ចម្លើយ​សារ​ភាព​​របស់​ឈ្មោះ​​សូ ចាន់​មករា ​ប្រាប់​នគរបាល​​នៅពេល​ចាប់​ខ្លួន ។ ​

ប្រភពដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ពួក​គេ​ឆក់​ខ្សែ​.ក​នោះ​មិន​​បាន​សម្រេច​​ និង​ត្រូវ​​ម្ចាស់​ខ្សែ.ក​​ស្រែក​ចោរៗ​ ស្រាប់​តែ​មាន​នគរ​បាល​ការិយា​ល័យ​ស៊ើប​ការណ៍​​​នៃ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​អន្តរា​គមន៍​ដេញ​តាម​ពី​ក្រោយ ​​​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​ស្លន់​ស្លោ​ក៏​ជិះ​ទៅ​បុក​​ម៉ូតូ​​អ្នក​ដំណើរ​បណ្តាល​ឱ្យ​ដួល​ប្រកាច់​ប្រកិន​ ។ ពេល​នោះ​ឈ្មោះ​សូ ចាន់​មករា ​ត្រូវបាន​ចាប់ខ្លួន​ ចំណែក​​បក្ស​ពួក​​២​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ចោល​ម៉ូតូ ។ ​យុវ​ជនជាប់​សង្ស័យ​ឆក់​ខ្សែ.ក​​បាន​ប្រាប់​សមត្ថ​កិច្ច​​​ថា គូ​កន​២​នាក់​ដែល​រត់​គេច​ខ្លួន​​នោះ​ធ្លាប់​​ធ្វើ​សកម្ម​ភាព​ឆក់​ ដូច្នេះ​ហើយ​​បាន​ជា​គេ​​រហ័ស​​រហួន​​រត់​គេចខ្លួន​រួច ចំណែក​​រូបគេ​មិន​ធ្លាប់​សោះ។ ​នេះជា​លើក​ទី​១​ហើយ ​ដែល​រូប​គេ​មិន​​ចូល​សាលា​ជិះ​ម៉ូតូ​​តាម​គេ​ឆក់​​ខ្សែ.ក​ម្តង​ ក៏​ភ្លាត់​ស្នៀត​ត្រូវ​នគរ​បាល​​ចាប់​ខ្លួន​បាន​តែ​ម្តង ។

​ក្រោយ​ពី​ឃាត់​ខ្លួន​​សមត្ថ​កិច្ច​នគរ​បាល​​ក្រសួង​មហា​ផ្ទៃ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​​ដំបូង​រាជធានី​ ដើម្បី​ធ្វើ​ការ​​សាក​សួរ។ ​ដោយ​យោង​តាម​ចម្លើយ​​សារភាពថា​ រូប​​គេ​ពិត​ជា​បាន​ជិះ​ម៉ូតូ​ជា​មួយ​គូ​កន​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​តាម​ផ្លូវ​សាធារណៈ​នោះ​មែន តំណាង​អយ្យ​ការ​​បាន​ធ្វើ​ការ​ចោទ​​ប្រកាន់​​​បញ្ជូនទៅ​ចៅ​ក្រម​​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន ៕