គ្មាន១០ចំណុចនេះ កុំសង្ឃឹមជោគជ័យក្នុងជីវិត
- ភ្នំពេញ
ផ្លូវឆ្ពោះទៅរកភាពជោគជ័យ មិនមែនជាផ្លូវដែលយើងដើរទៅមុខដោយចៃដន្យនោះឡើយ តែគឺជាផ្លូវដែលយើងត្រូវត្រួសត្រាយ និងដើរទៅមុខតាមការរៀបចំ និងគិតគូរឲ្យបានត្រឹមត្រូវដោយឈរនៅលើ
ផ្លូវឆ្ពោះទៅរកភាពជោគជ័យ មិនមែនជាផ្លូវដែលយើងដើរទៅមុខដោយចៃដន្យនោះឡើយ តែគឺជាផ្លូវដែលយើងត្រូវត្រួសត្រាយ និងដើរទៅមុខតាមការរៀបចំ និងគិតគូរឲ្យបានត្រឹមត្រូវដោយឈរនៅលើ
ផ្លូវឆ្ពោះទៅរកភាពជោគជ័យ មិនមែនជាផ្លូវដែលយើងដើរទៅមុខដោយចៃដន្យនោះឡើយ តែគឺជាផ្លូវដែលយើងត្រូវត្រួសត្រាយ និងដើរទៅមុខតាមការរៀបចំ និងគិតគូរឲ្យបានត្រឹមត្រូវដោយឈរនៅលើគោលការណ៍ច្បាស់លាស់។
មកដល់ពេលនេះ មនុស្សដែលជោគជ័យមិនថា អ្នកនយោបាយ ពាណិជ្ជករ ធុរជន ឬអ្នកសិល្បៈ គឺមានច្រើន ហើយកត្តាដែលនាំឲ្យពួកគេជោគជ័យ វាអាចកំណត់ដោយសារកត្តាមួយចំនួនរួមផ្សំ ដែលរួមមាន ៖ ប្រវត្តិគ្រួសារ ទេពកោសល្យ ឱកាស ការខិតខំប្រឹងប្រែង និងសំណាង ប៉ុន្តែគ្មានការជោគជ័យណា ដែលអាចមានស្ថេរភាពរហូតបានទេ ប្រសិនបើយើងធ្វេសប្រហែល ឬមើលស្រាលកត្តាមួយចំនួនខាងក្រោម ។
១. វិន័យ ៖
ចំណុចនេះសំខាន់ណាស់ ហើយមកដល់ពេលនេះ សូម្បីតែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេ ក៏ផ្តល់តម្លៃលើចំណុចនេះដែរ។ សម្តេចតេជោ នៅតាមវេទិកាសាធារណៈនានា តែងតែសង្កត់ធ្ងន់ជានិច្ចនៅលើបញ្ហាវិន័យនេះ ហើយសម្តេចក៏បានលើកឡើងអំពីវិន័យនៅតាមគ្រួសារ សាលារៀន និងកន្លែងការងារជាដើម ។ បើអ្នកចង់ជោគជ័យ តែគ្មានវិន័យ និងគ្មានការទទួលខុសត្រូវ សូមកុំសង្ឃឹម ហើយបើមានឱកាសក៏មិនមាននិរន្តភាពដែរ។
២. រៀន និងអភិវឌ្ឍន៍ចំណេះជាប្រចាំ ៖
ចង់ជោគជ័យកុំខ្ជិលនៅក្នុងការរៀន និងអភិវឌ្ឍន៍ចំណេះ ក៏ដូចជាជំនាញ ។ មនុស្សពោរពេញដោយសេចក្តីត្រូវការមិនចេះចប់មិនចេះហើយ ពោលគឺមិនស្កប់ស្កល់ឡើយ។ ដូច្នេះ ប្រសិនជាយើងចង់ជោគជ័យ មិនអាចបញ្ចប់ការរៀន និងអភិវឌ្ឍន៍ចំណេះបានឡើយ ។ ប្រសិនបើ ថ្ងៃនេះ ពេលនេះ យើងខ្ជិល ឬមើលស្រាលលើការៀន និងអភិវឌ្ឍន៍ចំណេះ និងជំនាញ ថ្ងៃស្អែក ឬខានស្អែក ជោគជ័យអាចនឹងក្លាយជារបស់គេ ។
៣. កំណត់ផែនការ និងគោលដៅ ៖
ជោគជ័យតែងតែសម្រេចបានដោយសារផែនការ និងគោលដៅ ដូច្នេះ ការរៀបចំផែនការ គឺត្រូវតែរៀបជាប្រចាំ តាមលំដាប់លំដោយតាំងពីផែនការ ប្រចាំថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ ។ នៅក្នុងករណីគោលដៅណាមួយបរាជ័យត្រូវមើលផែនការខ្លួនឡើងវិញ ហើយសិក្សាថាមកពីបញ្ហាអ្វី ហើយរៀបចំសារជាថ្មី។
៤. អោយតម្លៃពេលវេលា ៖
មនុស្សជោគជ័យ គឺជាមនុស្សដែលអាចកំណត់ និងអាចប្រើប្រាស់ពេលវេលាបានច្បាស់លាស់ ។ ការកំណត់បាននូវពេលវេលា គឺជាជោគជ័យមួយជំហាន។ លើសពីនេះ ការគោរពពេលវេលារបស់អ្នក មានន័យថា អ្នកក៏គោរពខ្លួនឯង មិនខ្ជះខ្ជាយពេលវេលាគ្មានប្រយោជន៍ ហើយក៏ជាការគោរព និងអោយតម្លៃអ្នកដទៃផងដែរ ។
៥. ទំនាក់ទំនង ៖
មនុស្សដែលជោគជ័យ គឺជាមនុស្សដែលមានទំនាក់ទំនងល្អ យោគយល់ អធ្យាស្រ័យ ដឹងទុក្ខធុរៈ ហើយចេះគោរព និងអោយតម្លៃលើអ្នកដទៃ ។ មកដល់ពេលនេះ មនុស្សដែលមានទំនាក់ទំនងល្អ គឺត្រូវបានគេចាត់ទុកថា ជាមនុស្សវិជ្ជមាន ហើយគេអោយតម្លៃ។ ដូច្នេះ ជោគជ័យនឹងក្លាយជារបស់អ្នក ។
៦. គិតអ្វីៗឲ្យវិជ្ជមាន ៖
ការគិតវិជ្ជមាន គឺជាវិធី ដើម្បីក្លាយជាមនុស្សជោគជ័យ ដែលអ្នកមិនគួររំលង។ តាមរយៈការគិតវិជ្ជមាន អ្នកអាចគ្រប់គ្រងអារម្មណ៍អវិជ្ជមានដែលកើតឡើងក្នុងខ្លួនអ្នកបានប្រសើរជាងមុន ហើយក៏អាចកាត់បន្ថយអារម្មណ៍តានតឹង និងការថប់បារម្ភ ព្រមទាំងអាចគ្រប់គ្រងជីវិតរបស់អ្នកបានកាន់តែប្រសើរឡើង។
៧. សុខភាព ៖
ទោះជាអ្នកមានចំណេះ មានផែនការ មានទំនាក់ទំនងល្អ គោរពពេលវេលា គោរពវិន័យ ប៉ុន្តែបើសុខភាពសូន្យ បរាជ័យ គឺនៅចំពោះមុខតែម្តង។
៨. ការសម្របខ្លួន ៖
ការសម្របខ្លួនរបស់មនុស្ស គឺជារង្វាស់នៃភាពជោគជ័យមួយ។ ហេតុផល គឺអ្នកដែលពូកែសម្របខ្លួនអាចឆ្លងផុតឧបសគ្គផ្សេងៗបានយ៉ាងងាយ ហើយមិនខ្លាចក្នុងការចាប់យកឱកាសដែលមាន។
៩. យកកំហុសជាមេរៀន ៖
មកដល់ពេលនេះ កំហុសដែលកើតឡើង គឺជាមេរៀនដ៏ល្អដែលអ្នកឆ្លងកាត់ ។
១០. គុណធម៌ ៖
មហិច្ឆតា និងគោលបំណងក្នុងជីវិតគឺអស្ចារ្យណាស់ តែទោះបីជាយ៉ាងណា សូមកុំភ្លេចគុណធម៌។ គុណធម៌ ជាសច្ចៈភាព ដែលយើងត្រូវតែប្រកាន់យកជាប្រចាំគ្រប់ពេលវេលា ។
ដោយ ៖ ស ផាត់
ចែករំលែកព័តមាននេះ