ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀ.ន

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​​ម្នាក់​​បាន​ត្រូវ​​កម្លាំង​ប៉ូលិស​​ស្រុក​ថ្ម​ពួក​​សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​​ជំនាញ​ការិយា​ល័យ​ប្រឆាំង​​គ្រឿងញៀ.ន​​ខេត្ត ​​ចាប់​ឃាត់​​ខ្លួន​ជាក់​ស្តែង​​ពី​បទ​​លក់​​ចែក​​ចាយ​គ្រឿងញៀ.ន​ ​កាល​ពី​​វេលា​ម៉ោង​២​រ​សៀល​​ថ្ងៃ​ទី​១៨ ​ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​បឹង​សុក្រម​ ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​​ម្នាក់​​បាន​ត្រូវ​​កម្លាំង​ប៉ូលិស​​ស្រុក​ថ្ម​ពួក​​សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​​ជំនាញ​ការិយា​ល័យ​ប្រឆាំង​​គ្រឿងញៀន​​ខេត្ត ​​ចាប់​ឃាត់​​ខ្លួន​ជាក់​ស្តែង​​ពី​បទ​​លក់​​ចែក​​ចាយ​គ្រឿងញៀន​ ​កាល​ពី​​វេលា​ម៉ោង​២​រ​សៀល​​ថ្ងៃ​ទី​១៨ ​ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​បឹង​សុក្រម​ ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក ។

​លោក​អនុ​សេនីយ៍​​ឯក ​ធិន ស៊ី​ន​ដេត នាយ​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​​ស្តី​ទី​ បាន​ឱ្យ​ដឹង​ថា ​ដើម្បី​​អនុ​វត្ត​នូវគោល​​នយោ​បាយ​​ភូមិ-ឃុំ​​មាន​សុវត្ថិ​ភាព​ ​គឺ​​​​ត្រូវ​​លុប​បំបាត់​នូវភាព​អសកម្ម​ចំនួន​៥​ចំណុច​​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​នោះ​ត្រូវ​ចាត់​វិធាន​ការ​​​​បង្ក្រាប​រាល់​ការ​ផលិត​​ ការ​ជួញ​ដូរ​លក់​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​​ទើប​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​ ។ ជាក់​ស្តែង​ជន​សង្ស័យ​ឈ្មោះ​នឿយ ​ញ៉ាញ់ ភេទ​​ប្រុស អាយុ​​២៤​ឆ្នាំ ​នៅ​ភូមិ​បឹង​សុក្រម ​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក ត្រូវ​បាន​កម្លាំង​ប៉ូលិស​​ស្រុក​ថ្ម​ពួក សហ​ការ​ជា​មួយ​​កម្លាំង​ជំនាញ​​​ចាប់​​ឃាត់​ខ្លួន ដោយ​ដក​ហូត​បាន​វត្ថុ​តាង​​ជាក់​ស្តែង​​មាន​ថ្នាំញៀន​​ប្រភេទ​មេតំ​ហ្វេ​តា​មីន​មាន​អក្សរ WY ពណ៌​ផ្កា​ឈូក​ចំនួន​៥០​គ្រាប់ ​និង​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ហុង​ដា ធុន C125 ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៧ ​គ្មាន​ស្លាក​​លេខ​ដែល​ជន​នេះ​ជិះ​ធ្វើ​សកម្ម​ភាព​។

​លោក​​នាយ​ការិយា​ល័យ​ស្តីទី​បាន​បន្តទៀត​ថា ​ក្រោយ​ពី​ឃាត់​ខ្លួន​ និង​សាក​សួរ​ចម្លើយ​ ជន​សង្ស័យ​បាន​សារ​ភាពថា រូបគេ​បាន​ធ្វើ​សកម្ម​ភាព​​លក់​ចែក​ចាយគ្រឿងញៀន​​ចំនួន​២​លើក​​មក​ហើយ​ទាំង​លើក​​នេះ​​ដោយ​ទិញ​ចូល​១​គ្រាប់​​តម្លៃ​១១០​បាត និង​​លក់​ចេញ​១២០​បាត។ ​លោក​បាន​​បញ្ជាក់ថា ​ផ្អែក​តាម​ចម្លើយ​សារ​ភាព​រប​ស់​ជន​សង្ស័យ​រួម​​ទាំង​វត្ថុ​តាង​ដែល​រឹប​អូស​បាន​កម្លាំងជំនាញ​បាន​​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​​ផ្តន្ទា​ទោស​​តាមច្បាប់៕