ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​យី​ឌុ​ប​ធុន​យក្ស​ស្លាក​​«(K​ដឹក​ជ​ញ្ជួ​ន​2023)»​​​​សង្ស័យ​ដឹក​ទំនិញគេចពន្ធ​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ជា​ច្រើន​គ្រឿង ដែលសង្ស័យ​ដឹក​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​នៃ​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី ស្ថិត​នៅ​ភូមិ​កោះ​ប្ញ​ស្សី ឃុំ​ទួល​ស្ដី ស្រុក​ច​ន្ទ្រា ដូច​ហែ​កឋិន…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ជា​ច្រើន​គ្រឿង ដែលសង្ស័យ​ដឹក​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​នៃ​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី ស្ថិត​នៅ​ភូមិ​កោះ​ប្ញ​ស្សី ឃុំ​ទួល​ស្ដី ស្រុក​ច​ន្ទ្រា ដូច​ហែ​កឋិន មហាជន​ដាក់​ការ​សង្ស័យ​ថា ទំនង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទទួល​បាន​សំណែន ទើប​គ្មាន​ការ​បង្ក្រាប​បែប​នេះ​ ។

មហា​ជន​ទម្លាយ​​ករណី​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​តុ​លា ឆ្នាំ​២០២៣ នៅ​ច្រករបៀង​ទួល​ស្តី ឃុំ​ទួល​ស្តី​ស្រុក​ច​ន្ទ្រា ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ក្រុម​ឈ្មួញ​លួច​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ខុសច្បាប់​នេះ មាន​រយៈពេល​ជា​យួរ​មក​ហើយ គឺ​ក្រុម​ឈ្មួញ​បាន​ដឹក​ទំនិញ​តាម​រថយន្ត​យី​ឌុ​ប​ដែល​មាន​ស្លាក​យីហោ(K​ដឹក​​ជ​ញ្ជួ​ន​2023) ចេញ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ក៏​មិន​បានដឹង​ថា ​បង់ពន្ធ​ជូន​មន្ត្រី​គយ​ឬ​យ៉ាងណា​ទេ ? ក៏​ប៉ុន្តែ​បើ​ពិនិត្យ​នៅ​ច្រករបៀង​នេះ​ មិនឃើញ​មាន​មន្ត្រី​គយ​ណា​ម្នាក់​មក​ពិនិត្យ ​ឬ​បង់ពន្ធ​ដែរ ។

​ប្រភព​បន្ត​ទៀត​ថា ទំនិញគេចពន្ធ​ទាំងនោះ រួម​មាន ៖ គ្រឿង​អេ​ឡេច​ត្រូ​និ​ច (​ម៉ាស៊ីនត្រជាក់ ទូទឹកកក​), ស្រា​ដប​, បារី​, ស្ករ​.​ស ។​ល​។ ចំណែក​កម្មករ​លើក​ទំនិញ​ម្នាក់ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា យប់​ខ្លះ​ក៏​មាន​បង្កប់​ឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដែរ ។ ប្រភព​បាន​បង្ហើប​ទៀត​ថា ពេល​ផ្ទេរ​ទំនិញ​ឆ្លង​ដែន គឺ​ពួក​គេ​ឃើញ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន បាន​ទៅ​យក​ប្រាក់​ក្បាល​រថយន្ត​ពី​ឈ្មួញ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ស្ថា​ប​ន័​ពាក់ព័ន្ធ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គឺ​គ្មាន​​អ្នក​ទទួល ចំណែក​អ្នក​ទទួល​បាន​ឆ្លើយ​ថា សូម​សួរ​ទៅ​ស្ថាប័ន​ជំនាញ​ទៅ​ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួល​ស្តី​ បាន​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​យើង​មេត្តា​ជួយ​ចុះ​ផ្សាយ​ព័ត៌មាន ដើម្បី​ស្នើ​សុំ​ដល់​លោក​ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​អោយ​ចុះ​តាមដាន​ក្រុម​ឈ្មួញ​ដែល​លួច​ដឹក​ទំនិញ​ចេញ​តាម​ច្រករបៀង​ទួល​ស្ដី ស្រុក​ច​ន្ទ្រា​នេះ​ផង ដោយ​សមត្ថកិច្ច​ច​ប្រចាំការ​នៅ​ច្រករបៀង​ទួល​ស្តី កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ សង្ស័យ​ជា​ទំនិញគេចពន្ធ​នាំ​អោយ​បាត់​ចំណូល​ចូល​របស់​រដ្ឋ​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ