ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​​ប្រុស-ស្រី​​១៧​នាក់ ​ប៉ុន​ប៉ង​ទៅ​​សៀម​​​​ត្រូវ​សមត្ថ​កិច្ច​​​ទប់​​ស្កាត់​

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពល​ករ​ខ្មែរ​​​ប្រុស​ស្រី​ចំនួន​១៧​នាក់ ធ្វើ​ចំណាក​ស្រុក​​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​ដោយ​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​​ការពារ​អនីតិ​ជន​ធ្វើ​​ការ​ទប់​​ស្កាត់​​នៅ​វេលា​ម៉ោង​​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ឧសភា ​ឆ្នាំ​២០១១ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​ខាង​​កើត​ស្ពាន​ទី​១

ខេត្តបន្ទាយមានជ័យ ៖ ពល​ករ​ខ្មែរ​​​ប្រុស​ស្រី​ចំនួន​១៧​នាក់ ធ្វើ​ចំណាក​ស្រុក​​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​ដោយ​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​​ការពារ​អនីតិ​ជន​ធ្វើ​​ការ​ទប់​​ស្កាត់​​នៅ​វេលា​ម៉ោង​​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ឧសភា ​ឆ្នាំ​២០១១ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​ខាង​​កើត​ស្ពាន​ទី​១ ​ក្នុង​ភូមិ​សាស្ត្រ​​​ក្រុង​សិរី​សោភ័ណ ។

​តាម​ព័ត៌​មាន​ពី​លោក​វរ​សេនីយ៍​ទោ សិទ្ធិ ឡោះ នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស និង​​ការ​ពារ​អនីតិ​ជន​​បាន​ឱ្យ​ដឹងថា ដោយ​​មាន​ការ​ចង្អុល​ណែ​នាំ​ជា​ប្រចាំ​​ពី​លោក​​ឧត្តម​សេនីយ៍​ត្រី​ស្នង​ការ​​នគរ​បាល​ខេត្ត​ លោក​បាន​ចាត់​តាំង​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការ​សើុប​អង្កេត​​ស្រាវជ្រាវ​ និង​ឈាន​ដល់​ការ​ទ​ប់​ស្កាត់​ពល​ករ​ខ្មែរ​ចំនួន​១៧​នាក់ ​ក្នុង​នោះ​ស្រី​៨​នាក់ ​មក​ពី​ឃុំ​ល្វា ស្រុក​ពួក ​ខេត្ត​សៀមរាប ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​ដោយ​ខុស​ច្បាប់ ។

លោក​នាយ​ការិយា​ល័យ​​បាន​បន្តថា តាម​ការ​សាក​សួរ​ពល​ករ​ទាំង​នោះ បាន​និយាយ​ថា ​ពួក​គាត់​មាន​ជីវ​ភាព​ក្រីក្រ​​ចង់​ទៅ​រក​​ការ​ងារ​ធ្វើ​នៅ​​ប្រទេស​ថៃ ​ដូច​ជា​កាប់​អំពៅ​​ ដាំ​ដំឡូង​​ជា​ដើម ហើយ​​ការ​​ទៅ​នេះ គឺ​ពួក​​គាត់​ទៅ​ដោយ​ចិត្ត​ឯង​ គ្មាន​​ការ​អូស​ទាញ​ពី​មេ​ខ្យល់​​ណា​ទេ ។

​ទាក់​ទិន​នឹង​ការ​ទ​ប់​ស្កាត់​​ពល​ករ​ទាំង​នេះ លោក​វរ​សេនីយ៍​ទោ ​សិទ្ធិ ​ឡោះ បាន​ណែ​នាំ​ពួក​គាត់​​ឱ្យ​យល់​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន ដែល​ឆ្លង​ដែន​​ដោយ​ខុស​ច្បាប់​​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​​ថៃថា ​អាច​បង្ក​ឱ្យ​​មាន​គ្រោះ​​ថ្នាក់​ដល់​អាយុ​ជីវិត​​ និង​ត្រូវ​បាន​គេ​មើល​ងាយ​មើល​ថោក​ទៀត​ផង។ ​ម្យ៉ាង​ទៀត​​​ក៏​​មិន​បាន​កំរ៉ៃ​លើស​ពី​ការ​ធ្វើ​ការ​​ងារ​ក្នុង​ស្រុក​រប​ស់​យើង​ដែរ ។ សព្វ​ថ្ងៃ​នេះ​ ថៃ​​កំពុងតែ​បង្ក​ជម្លោះ​​តាម​​ព្រំដែន​ជា​មួយ​ខ្មែរ​យើង ដូច្នេះ​ជា​ការ​ងាយ​នឹង​គេ​ធ្វើ​បាប​​ដោយ​ប្រការ​ផ្សេងៗ​ ។ ពល​ករ​ខ្មែរ​​ទាំង​១៧​នាក់ ក្រោយ​ពី​​ធ្វើ​​ការ​អប់រំ​​ពន្យល់​​ណែ នាំ​ហើយ ​បាន​ឱ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ព្រម​ទាំងសុំ​​​ឱ្យ​គាត់​ជួយ​ផ្សព្វ​ផ្សាយ​​ពី​ផល​ប៉ះ​ពាល់​​នៃ​ការ​ចំណាក​ស្រុក​ផង​ដែរ ៕