ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុញ្ញាត​ឱ្យ​ទីស្នាក់ការ​ត្រួត​ច្រក​ទ្វារ​​ចំនួន៣​​អាច​ទទួល​​និង​ប្រគល់​ឯកសារ​ប័ណ្ណព្រំដែន​កម្ពុជា​-​ថៃ

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ អញ្ជើញ​ជា​អធិប​តីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន, ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ និង​ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក ទទួល​និង​ប្រគល់​ឯកសារ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​…

ខេត្តបន្ទាយមានជ័យ ៖ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ អញ្ជើញ​ជា​អធិប​តីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន, ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ និង​ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​នៃ​រដ្ឋបាល​ស្រុក ទទួល​និង​ប្រគល់​ឯកសារ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ ។

កិច្ចប្រជុំ​នេះ​ ក៏​មានការ​ចូលរួម​ពី​លោក ជា សេង​អាន នាយករង​រដ្ឋបាល​សាលាខេត្ត លោក ឈី​ន សូ​រិ​យា ប្រធាន​អង្គភាព​ច្រក​ចេញ-ចូល​តែ​មួយ​ខេត្ត លោក​-​លោកស្រី អភិបាលរង​ស្រុក ប្រធាន​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ​ស្រុក​ចំនួន​៧ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នា​សាល​ប្រជុំ​ច្រកចេញ​-​ចូល​តែ​មួយ ខេត្តបន្ទាយមានជ័យ​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា​៖ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ពង្រីក​សេវា​ការ​ធ្វើ​ប័ណ្ណ​ព្រំដែន ទៅ​ការិ​យាល័យ​ច្រកចេញ​-​ចូល​តែ​មួយ​ស្រុក​ចំនួន​៧​បន្ថែម​ទៀត ដើម្បី​បង្ខិត​សេវា​ឱ្យទៅ​ដល់​គៀក​និង​បងប្អូន​ប្រជាពលរដ្ឋ មិន​ចាំបាច់​ចំណាយពេល​មក​ធ្វើ​នៅ​ច្រកចេញ​-​ចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត ​។

លោក ឈី​ន សូ​រិ​យា ប្រធាន​អង្គភាព​ច្រក​ចេញ-ចូល​តែ​មួយ​ខេត្ត បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្ដី​ពី​ការ​បន្ថែម​ទីតាំង​ទទួល​-​ប្រគល់​ឯកសារ​សវា​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ចុះ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ការ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ប័ណ្ណ​១ តម្លៃ​២​ម៉ឺន​រៀល រយៈពេល​អតិបរិមា​ផ្តល់​សេវា​ចំនួន​៥​ថ្ងៃ ដែល​មាន​សុពលភាព​២​ឆ្នាំ ដោយឡែក​ចំពោះ​ការ​បន្ត​សុពលភាព​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ប័ណ្ណ​១ តម្លៃ​១​ម៉ឺន​រៀល រយៈពេល​អតិបរិមា​ផ្តល់​សេវា​ចំនួន​៣​ថ្ងៃ ដែល​មាន​សុពលភាព​២​ឆ្នាំ​។

លោក​បន្ត​ថា ចំពោះ​ការ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន បងប្អូន​ពលរដ្ឋ​អាច​ស្នាក់​នៅ​ខេត្ត​ជាប់​ព្រំដែន នៃ​ព្រះរាជាណាចក្រ​ថៃ​រយៈពេល​០៧​ថ្ងៃ ក្នុង​ពេល​ចូល​ម្តង ចំពោះ​ការ​ស្នាក់​នៅ​រយៈពេល​យូរ ប៉ុន្តែ​មិន​លើស​ពី​១៥​ថ្ងៃ ត្រូវ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ភាគី​ថៃ​។ ប្រជាពលរដ្ឋ​ខ្មែរ​កាន់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​បំពេញ​លក្ខខណ្ឌ និង​នីតិវិធី​ផ្ទៃក្នុង​ពាក់ព័ន្ធ​ការងារ​ប្រចាំ​ថ្ងៃ ការងារ​តាម​រដូវ​កាល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ចំនួន ៣០​ថ្ងៃ នៅ​ខេត្ត​ជាប់​ព្រំដែន​នៃ​ព្រះ​រាជាណាចក្រ​ថៃ​ ។

អត្ថបទសរសេរ ដោយ