ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​ក្តៅ​​នៅ​តែ​នាំ​ចូល​​ពី​ប្រទេស​សៀម​​តាម​​​ច្រក​​​របៀង​ក្បែរ​​ច្រក​​តំបន់​​បឹងត្រកួន

14 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មានជ័យ ៖ ក្រោយពី​​សភាព​​ការណ៍​​នៅ​តាម​បន្ទាត់​ព្រំដែន​​​មាន​ភាព​ធូរ​ស្រាល​​​ក្រុម​ឈ្មួញ​​នៅតែ​បន្តការ​រក​ស៊ីនាំម៉ូតូ​ខុស​ច្បាប់​​​ពី​ប្រទេស​​សៀម​តាម​​ច្រក​របៀង​ក្បែរ​​ច្រក​​តំបន់​​​បឹង​ត្រកួន​​​ ស្រុកថ្មពួក​ ដោយ​ពួកឈ្មួញ​​​បង់​លុយ​​​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​​ដែលឈរ​ជើងតាម​​បន្ទាត់​​ព្រំដែន ​​​​តាម​ដងផ្លូវ​ និង​​បន្ត​បង់ប្រាក់​​​វិន័យ​​​​ហើយ​នាំចេញ​ទៅ​លក់​​នៅ​

ខេត្ត​​បន្ទាយ​មានជ័យ ៖ ក្រោយពី​​សភាព​​ការណ៍​​នៅ​តាម​បន្ទាត់​ព្រំដែន​​​មាន​ភាព​ធូរ​ស្រាល​​​ក្រុម​ឈ្មួញ​​នៅតែ​បន្តការ​រក​ស៊ីនាំម៉ូតូ​ខុស​ច្បាប់​​​ពី​ប្រទេស​​សៀម​តាម​​ច្រក​របៀង​ក្បែរ​​ច្រក​​តំបន់​​​បឹង​ត្រកួន​​​ ស្រុកថ្មពួក​ ដោយ​ពួកឈ្មួញ​​​បង់​លុយ​​​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​​ដែលឈរ​ជើងតាម​​បន្ទាត់​​ព្រំដែន ​​​​តាម​ដងផ្លូវ​ និង​​បន្ត​បង់ប្រាក់​​​វិន័យ​​​​ហើយ​នាំចេញ​ទៅ​លក់​​នៅ​រាជធានីភ្នំពេញ​ និង​តាម​​បណ្តា​ខេត្ត​មួយ​ចំនួន​​ក្នុង​មួយ​ថ្ងៃ​ៗមាន​ពី​២០​ទៅ​៤០​គ្រឿង ។

គួរបញ្ជាក់​​ផងដែរថា រយៈពេល​​កន្លង​មក​ រាជរដ្ឋា​ភិបាល​កម្ពុជា​ បាន​ចាត់​​វិធានការ​​រឹត​​បន្តឹង​​ទៅលើ​អំពើ​ពុក​រលួយ​ ​ហើយ​បាន​​ស្រាវ​ជ្រាវ​​រក​ឃើញ​មន្ត្រី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​​​នឹងឈ្មួញ​​រកស៊ី​​​​​​រថយន្ត​ចង្កូត​ស្តាំ​ខុសច្បាប់​ដោយ​​បាន​​​ដក​ហូត​​តំណែង​​មន្ត្រី​​ថ្នាក់​​ដឹកនាំ​ក្នុង​ខេត្ត​មួយ​ចំនួន​ ហើយ​ឈ្មួញ​​ខ្លះ​បាន​គេច​ខ្លួន ​តែរហូត​មក​ទល់​​ពេល​នេះ​បាន​ចូល​​ស្រុក​​ខ្លះៗ​ហើយ និង​​បាន​ធ្វើ​​​សកម្ម​ភាព​​នាំ​ចូល​ម៉ូតូ​គេច​ពន្ធ​​ឡើង​វិញ ។

ក្រោយ​ពីម៉ូតូ​​គេច​​ពន្ធ​ត្រូវ​បាន​​នាំ​ចូល​ពី​​ប្រទេស​​សៀម​តាម​ច្រក​​​របៀង​​ក្បែរ​​ច្រក​តំបន់​​​បឹង​ត្រកួន​​កន្លង​មក​ គេឃើញ​​កម្លាំង​​យោធា​​​ភូមិ​ភាគ​ទី​៥​ ជួសមុខ​ឱ្យអាជ្ញាធរ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ចាប់​បាន​៦គ្រឿង និង​កម្លាំង​​នគរ​បាល​​ការពារ​ព្រំដែន​​​​ប្រចាំទិស​នៅ​បឹង​ត្រកួន​ បាន​បង្ក្រាប​​ផ្ទះ​ឈ្មួញ​​​​ស្តុកម៉ូតូ​​គេចពន្ធ​ និង​ចាប់​ឈ្មួញ​​បញ្ជូន​​ទៅ​តុុលាការ​ ។ ទោះបី​ជាមាន​ការ​បង្ក្រាប​​ឈ្មួញ​​ដែល​រក​ស៊ី​​​​ម៉ូតូ​ខុស​​ច្បាប់​យ៉ាង​ណា​ក៏ដោយ​​ គេ​ឃើញ​ឈ្មួញ​​​នៅ​តែបន្ត​​រកស៊ី​យ៉ាង​គគ្រឹក​គគ្រេង​​ដដែល ហាក់​​មិនខ្លាច​​​​ញញើត​​នឹង​ច្បាប់​ឡើយ ។

តាម​ប្រភព​​​ព័ត៌​មាន​​ពីឈ្មួញ​​ដែល​រកស៊ី​ម៉ូតូ​ខុស​ច្បាប់​​​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​​ដែល​គាត់​​ហ៊ាន​ទទួល​​​ទិញ​ម៉ូតូ​​​​​ពីចោរ​សៀម​​នាំចូល​តាម​ច្រក​​របៀង​​ដែល​ជាម៉ូតូ​​​គេច​​ពន្ធ​​​​ខុស​ច្បាប់​ គឺគាត់​បាន​​បង់​លុយ​​​ឱ្យ​សមត្ថ​កិច្ច​ដែលឈរ​ជើង​តាម​បន្ទាត់​​ព្រំដែន​​ និង​តាម​ផ្លូវ​ពីបឹង​​ត្រកួន​​​មក​​ដល់​ទីរួម​ខេត្ត​​​​​ដែល​មាន​​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​​យក​មក​​បង់ពន្ធ​​​ផាកពិន័យ​​​នៅកន្លែង​គយ​ រួច​ទើបនាំ​ចេញ​ទៅ​លក់​​នៅ​រាជធានី​ភ្នំពេញ​​និង​តាម​បណ្តា​​ខេត្ត​​មួយ​ចំនួន​ ។​ តាម​​ការ​ឱ្យ​ដឹង​ពីឈ្មួញ​​ខ្មែរ​ថា ម៉ូតូ​​​ដែល​លួច​នាំ​ចូល​មក​​​នេះ​​មាន​២​ប្រភេទ​​គឺម៉ូតូ​ដាវ​ និង​​ម៉ូតូ​ក្តៅ។​ ម៉ូតូ​ដាវ​គឺជា​ប្រភេទ​​ម៉ូតូ​ដែល​លួចទិញ​​​មិន​​ស្រប​ច្បាប់​​​ពី​​រោង​ចក្រ​​ តែម៉ូតូ​​ប្រភេទ​នេះ​​តិចទេ​ ឯ​ម៉ូតូ​ក្តៅ​​​គឺជា​​ម៉ូតូ​​ដែល​ចោរលួច​ឬ​​ប្លន់​​បានយក​មក​​លក់ ហើយម៉ូតូ​ប្រភេទ​នេះ​មាន​ច្រើន​ ។ តាម​ជំនឿ​របស់​ខ្មែរ​​តែង​ប្រកាន់​​ថា របស់​​​ដែល​បាន​មកពី​ការ​ឆក់ ប្លន់​ ឬលួច​ជា​របស់​ក្តៅ​ ក្រហាយ​​ ដូច្នេះ​​​មិនគួរ​នាំគ្នា​​ទិញ​ជិះទេ​ ទោះបីជា​ថោក​បន្តិច​ក្តី ៕