ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចេញ​មុខ​ផ្សំផ្គុំ និង​កំណត់​ថ្ងៃ​ចូល​រោងការ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​គូស្នេហ៍​ហើយ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត សម្តេច​តេ​ជោ​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ផ្សំផ្គុំ និង​កំណត់​ថ្ងៃ​ចូល​រោងការ​ឱ្យ​តារា​សម្តែង និង​ពិធី​ការិនី​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​គូស្នេហ៍​លោក ឌី…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត សម្តេច​តេ​ជោ​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ផ្សំផ្គុំ និង​កំណត់​ថ្ងៃ​ចូល​រោងការ​ឱ្យ​តារា​សម្តែង និង​ពិធី​ការិនី​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​គូស្នេហ៍​លោក ឌី ពេជ្រ ហើយ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បណ្តាសារ​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​តារា​រូប​នេះ ។

ក្នុង​ឋានៈ​ជា​ឪពុកធំ​របស់​លោក ឌី ពេជ្រ សម្តេច​តេ​ជោ បាន​បញ្ចេញ​សារ​តាម​តេ​ឡេ​ក្រាម​ថា ដើម្បី​ចៀសវាង​មាត់ចាបមាត់ព្រាប​ដូច​ពាក្យចាស់​លោក​ពោល​ថា មាត់​វែង​ជាង​ផ្លូវ​ជុំវិញ​កូនប្រុស​ឌី ពេជ្រ និង​កូនស្រី ហ៊ិ​ន ច​ន្ធ័​នីរ​ត្ឋ័ ។ ក្នុង​ឋានៈ ជា​ឪពុកធំ​កូន​ពេជ្រ ខ្ញុំ​ត្រូវ​តែ​ចូលរួម​រៀបចំ​ឲ្យ​កូន​ទាំង​ពីរ​បាន​ចូល​រោងការ​តាម​ប្រពៃណី ។ ថ្ងៃស្អែក​២៧ តុលា ២០២៣ ឪពុក​ម្តាយ​ខាង​ប្រុស​ចូល​ស្តីដណ្តឹង​កូនស្រី ។

សម្តេច​បញ្ជាក់​ថា ថ្ងៃ​ទី​២២ ខែធ្នូ ២០២៣ កំណត់​ជា​ថ្ងៃ​រៀប​ការ​ដែល​គ្រួសារ​ទាំង​សងខាង​និង​សាមី​ខ្លួន​បាន​យល់​ស្រប​តាម​ខ្ញុំ​ដែល​ជា​អាចារ្យ​ធំ​រៀបចំ​ពេលវេលា​បែប​នេះ ។ ឈាម​ច្បាស់​ជា​ខាប់​ជាង​ទឹក​និង​សង្ឃឹមថា ពុំ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ណា​យក​ទៅ​បកស្រាយ​ផ្សេង​ពី​នេះ​ទៀត​ឡើយ ។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​តារា​សម្តែង​នាង​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បង្ហាញមុខ​គូស្នេហ៍​ថ្មី ជាមួយ​បុរស​ម្នាក់​ដែល​មាន​ហ្វេ​ស​បុក​ឈ្មោះ ដាយ​មិន ឌី ទៅ​វិញ តាម​រយៈ​ការ​បែកធ្លាយ​រូបភាព ក្រោយ​ពី​នាង​បាន​ទទួល​គ្រឿង​ឥស្សរិយយស ថ្នាក់​មហា​សេរី​វឌ្ឍន៍ កាលពី​ថ្ងៃ​ទី​១០ តុលា បន្ទាប់​ពី​ថត​ចប់​រឿង​«​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ័​មី​» ក្នុង​ពេល​ដែល​លោក​ដាយ​មិន ឌី បាន​ចេញ​សារ​ខ​មិន​សាទរ នាង​ហើយ​នាង​បាន​ក៏​ហៅ​បុរស​នោះ​ថា ជា​«Huni» វិញ​ផង​ដែរ ។

តែ​ក្រោយមក សារ​ឆ្លើយឆ្លង​ទាំងនោះ ត្រូវ​បាន​លុប​ចេញ​វិញ ប៉ុន្ដែ​នៅ​អា​ខោ​ន​ម្ចាស់​ហ្វេ​ស​បុក​ឈ្មោះ​ឌី នោះ មាន​រូបថត​ផ្អែមល្ហែម​ជា​ច្រើន​ជាមួយ​ស្រី​ស្អាត​ច័ន្ទ​នី​រ័​ត្ន ពិសេស​គឺ​រូបភាព​ដែល​ពួក​គេ​ទើបតែ​ទៅ​ដើរ​លេង​កម្សាន្ដ​ជាមួយ​គ្នា​នៅ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ។ តាម​រយៈ​រូបភាព​ទាំង​អស់នោះ ត្រូវ​បាន​គេ​គិត​ថា ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​បុរស​រូប​នោះ ទំនងជា​មាន​ទំនាក់ទំនង​គ្នា​យូរ​ដែរ​ហើយ ព្រោះ​មើលទៅ​នាង និង​បុរស​រូប​នោះ​មាន​ភាព​ស្និ​ទ្ធិ​ស្នាល​គ្នា​យ៉ាង​ខ្លាំង ។

ទោះជា​យ៉ាងណា មហាជន ពិសេស​បណ្តា​អ្នកគាំទ្រ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​បង្ហាញ​ការ​សាទរ ប្រសិន​បើ​​បុរស​ខាងលើ​នេះ ពិតជា​គូស្នេហ៍​របស់​នាង​ពិតប្រាកដ​មែន​នោះ ព្រោះ​រហូត​មក​ទល់​នា​ពេល​នេះ នាង​ក៏​មាន​វ័យ​កាន់តែ​ច្រើន​ដែល​ស័ក្តិសម​នឹង​មាន​គូជីវិត ខណៈ​ពេល​ដែល​អ្នកសិល្បៈ​រួម​ជំនាន់​នាង ខ្លះ​មាន​គូ និង​កូន​រួច​ហើយ​ដែរ ។

អត្ថបទសរសេរ ដោយ