ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​​រង​របួស​​ដោយ​​​ចៅ​​ប្រសា​​ស្រវឹង​​​ស្រា​​កា.ប់​៣​កាំបិត

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​យាយ​ម្នាក់​ត្រូវ​ចៅ​ប្រសា​ដែល​ស្រវឹង​ស្រា​យក​កាំបិត​ត្នោត​កា.ប់​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​បាក់​ស្មង​ជើង​ស្តាំ និង​រយះ​កំភួន​ដៃ​ខាង​ឆ្វេង កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ឧសភា ​នៅ​ភូមិ​តាញ៉ោក ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ។ ​ស្ត្រី​ឈ្មោះ​សឿន ឡៃ អាយុ​២៥​ឆ្នាំ ​ជា​ចៅ​ស្រី​​រៀប​រាប់​ឱ្យ​ដឹង​ថា

រាជ​ធានី​ភ្នំពេញ ៖ លោក​យាយ​ម្នាក់​ត្រូវ​ចៅ​ប្រសា​ដែល​ស្រវឹង​ស្រា​យក​កាំបិត​ត្នោត​កាប់​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​បាក់​ស្មង​ជើង​ស្តាំ និង​រយះ​កំភួន​ដៃ​ខាង​ឆ្វេង កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ឧសភា ​នៅ​ភូមិ​តាញ៉ោក ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ។

​ស្ត្រី​ឈ្មោះ​សឿន ឡៃ អាយុ​២៥​ឆ្នាំ ​ជា​ចៅ​ស្រី​​រៀប​រាប់​ឱ្យ​ដឹង​ថា នាង​រៀប​ការ​បាន​រយៈ​ពេល​១​ឆ្នាំ​ហើយ​ជា​មួយ​ឈ្មោះ​ម៉ៅ សុខគាំ អាយុ​២២​ឆ្នាំ ​ប្រកប​របរ​ឡើង​ត្នោត មាន​ទីលំនៅ​​ក្នុង​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍។ បន្ទាប់​ពី​រៀប​ការ​​​រួច​នាង​ទៅរស់​នៅ​ជា​មួយ​ជីដូន​ឈ្មោះ​ចូ​ នី អាយុ​៧៤​ឆ្នាំ។ ​នៅ​ថ្ងៃ​កើត​ហេតុ ប្តី​របស់​នាង​ឈ្មោះ​ម៉ៅ សុខគាំ បាន​​ផឹក​ស្រា​ស្រវឹង រួច​ទៅ​ឡើង​ត្នោត​បាន​តែ​២​ដើម​​ប៉ុណ្ណោះ​ក៏​មក​ដេក​ក្រោម​ផ្ទះវិញ។ ឃើញ​ដូច្នេះ​នាង​​ស្តី​បន្ទោសធ្វើ​ឱ្យ​គេ​​ខឹង​មួម៉ៅក៏​​ជេរ​ប្រមាថ​នាង​ និង​វាយ​របស់​របរ​​ទៀត​ផង។ ​ឃើញ​បែប​នោះ​លោក​យាយ​ដែល​នៅ​លើ​ផ្ទះ​ស្តី​បន្ទោស​​ប្តី​របស់​នាង​​ថា «អាបំផ្លាញ អារលាយ គ្មាន​សល់​អ្វី​ទេ» ហើយប្តី​នាង​ក៏​បាន​ជេរ​ប្រមាថ​លោក​យាយ​វិញ។

ប្រភព​​ដដែល​បន្ត​ថា ពេល​ឮ​ចៅ​ប្រសា​ជេរ​ខ្វះ​ការ​គោរព​គាត់​ជា​មនុស្ស​ចាស់ លោក​យាយ​​បាន​ចុះ​ពី​លើ​ផ្ទះ​ ​មាន​បំណង​ទៅ​ប្រាប់​កូន​ប្រុស​ម្នាក់​ដែល​មាន​ផ្ទះ​ចំងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​គ្នា។ ស្រប​ពេល​នោះ​ស្រាប់​តែ​ប្តី​នាង​​យក​កាំបិត​ត្នោត​កាប់​​លោក​យាយ​១​កាំបិត​​ត្រង់​ស្មង​ជើង​ខាង​ស្តាំ បណ្តាល​ឱ្យ​ដួល​ រួចកាប់​​កញ្ចឹងក​ទៀត តែ​គាត់​យក​ដៃ​រង​បណ្តាល​ឱ្យ​រយះ​កំភួន​ដៃ​ខាង​ឆ្វេង។ បង្ក​ហេតុ​រួច​ប្តី​នាង​គេច​ខ្លួន​បាត់ តែ​ក្រុម​គ្រួសារ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ហើយ ដើម្បី​​តាម​រក​ចាប់​ខ្លួន​។ ​លោក​យាយ​​រង​គ្រោះ​ត្រូវ​ចៅ​ស្រី​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ គ្រូ​ពេទ្យ​បាន​បញ្ជូន​​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ៕