ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​មក​ស្ទូចត្រី ខណៈ​ទឹកស្ទឹង​សិរី​សោ​ភ័ណ​​បាន​ស្រក​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ពេល​ទឹកស្ទឹង​សិរី​សោភ័ណ​ស្រក គេសង្កេត​​ឃើញ​បងប្អូន​​ប្រជាពលរដ្ឋ​នាំ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ពេល​ទឹកស្ទឹង​សិរី​សោភ័ណ​ស្រក គេសង្កេត​​ឃើញ​បងប្អូន​​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ស្ទូចត្រី​ និង​អង្គុយ​លេង​ជា​លក្ខណៈ​គ្រួសារ​ ​កាលពី​​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣​ នៅ​ក្បាល​ស្ពានថ្ម​ត្រើយ​ខាងលិច​ ស្ថិត​ក្នុង​​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋ​ប្រាប់​ថា​ ​នៅ​ពេល​ទឹកជំនន់​បាន​ស្រក​នៅ​ដងស្ទឹង​សិរី​សោភ័ណនៅ​ស្ពាន​ថ្មី​ត្រើយ​ខាងលិច​និង​ខាងជើង​បាន​ក្លាយជា​កន្លែង​ស្ទូចត្រី​របស់​ប្រជាពលរដ្ឋ​ ក្នុង​ម្នាក់​ៗ​មាន​ដងសន្ទូច​២​ទៅ​៣​ដើម​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ស្ទូចត្រី​នៅ​ដងស្ទឹង​សិរី​សោភ័ណ បាន​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​នៅ​ពេល​ទឹកជំនន់​បាន​ស្រក​ជា​បណ្តើ​ៗ ហើយ​ស្ទូច​បាន​ត្រី​ជា​ត្រី​ឆ្លាំង ត្រី​ស ត្រី​រៀល និង​ត្រី​ក្អែក ក្នុង​ម្នាក់​ៗ១​ថ្ងៃ​អាច​ស្ទូច​បាន​ត្រី​គ្រាន់តែ​បាន​ធ្វើ​ម្ហូប​មិន​ចាំបាច់​ទិញ​ផ្សារ​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​មក​ស្ទូចត្រី​ មាន​បងប្អូន​ប្រជា​ពលរដ្ឋ​​ខ្លះបាន​នាំ​ទាំង​គ្រួសារ​ជិះ​​រថយន្ត​មក​ស្ទូចត្រី​ជាល​ក្ខណៈ​គ្រួសារ​នៅ​ពេល​អង្គុយ​ស្ទូចត្រី​បណ្តើរ​ និង​អង្គុយមើល​ទេសភាព ​និង​អាកាសធាតុ​ធម្មជាតិ អ្នក​ខ្លះ​ដាក់​កៅអី ប៉ៅ​អ៊ី មក​អង្គុយ​ស្ទូចត្រី​និង​ហូប​ចុក​ជា​បណ្តើរ​ៗ​នៅ​ចំណុច​ក្បាលស្ពាន​ត្រើយ​ខាងលិច​ផ្នែក​ខាងជើង​ជាប់មាត់​ស្ទឹង​មាន​ចាក់​បេ​តុ​ផ្លូវ​ជាប់មាត់​ស្ទឹង​បងប្អូន​មក​ស្ទូចត្រី​បណ្តើ​ៗ​និង​មក​អង្គុយ​កំសាន្ត​ពិតជា​ស្រោះស្រាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ