ប្រធានាធិបតីឥណ្ឌូនេស៊ីចាប់ផ្តើមវិធានការគាំទ្រសេដ្ឋកិច្ច ដែលកំពុងរងវិបត្តិ
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចាប់ផ្តើមវិធានការគាំទ្រដល់កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធានាដល់អាជីវកម្មក្នុងស្រុកថា អត្រាការធ្លាក់ថ្លៃនាពេលថ្មីៗនេះរបស់ប្រាក់រូពៀធៀបនឹងប្រាក់ដុល្លារ នៅតែមានសុវត្ថិភាព។
កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងថយចុះនៅឆ្នាំនេះ នៅក្នុងប្រទេសដែលសម្បូរធនធានធម្មជាតិមួយនេះ ដោយសារតែការនាំចេញធ្លាក់ចុះតម្លៃទំនិញ បូករួមនឹងការធ្វើពាណិជ្ជកម្មពិភពលោកចុះខ្សោយ ខណៈពេលដែលវត្ថុធាតុដើមដូចជា អង្ករបានឡើងថ្លៃសម្រាប់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីបានលើកឡើងថា រដ្ឋាភិបាលនឹងដកពន្ធលើតម្លៃបន្ថែម (VAT) ចំនួន ១១% លើការទិញផ្ទះ ដែលមានតម្លៃតិចជាង២ពាន់លានរូពៀ ស្មើនឹង ១២៦,០០០ដុល្លាររហូតដល់ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់មកនឹងត្រូវកាត់បន្ថយពាក់កណ្តាល សម្រាប់ពេលវេលាដែលមិនទាន់បានបញ្ជាក់។ រដ្ឋាភិបាលក៏នឹងបន្តរហូតដល់បំណាច់ឆ្នាំនេះ សម្រាប់កម្មវិធីចែកអង្ករដល់គ្រួសារមានចំណូលទាបប្រមាណជាង២១លាននាក់ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយសំដៅការពារប្រឆាំងនឹងការកើនឡើងថ្លៃអង្ករ។
ថ្លែងទៅកាន់អ្នកវិនិយោគក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី បានព្រមានពីសក្តានុពលតម្លៃប្រេងកើនឡើង ដោយសារតែជម្លោះកើតឡើងនៅមជ្ឈិមបូព៌ា និងលំហូរចេញមូលធនដែលទាក់ទងនឹងការរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ី។ លោកមានប្រសាសន៍ថា «ប្រសិនបើយើងឃើញភាគរយការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់យើង នោះវានៅតែមានសុវត្ថិភាពសម្រាប់វិស័យពិតប្រាកដ វិស័យហិរញ្ញវត្ថុ ក៏ដូចជាសម្រាប់អតិផរណា»។
ប្រាក់រូពៀឥណ្ឌូនេស៊ីបានធ្លាក់ចុះដល់ទៅ ៤.៧% ពីកម្រិតខ្ពស់បំផុតនៅដើមខែកញ្ញា ដែលជាសម្ពាធក្នុងចំណោមវិនិយោគិន និងនាំឱ្យធនាគារកណ្តាលឥណ្ឌូនេស៊ី ដំឡើងអត្រាការប្រាក់គោលដោយមិនបានរំពឹងទុកកាលពីសប្តាហ៍មុន។ បើទោះបីជារូបិយប័ណ្ណឥណ្ឌូនេស៊ីបានឡើងថ្លៃដល់ ០.៦៦% កាលពីថ្ងៃទី២៤ ខែតុលា នៅក្នុងជួញដូរ ១៥,៨២៥រូពីស្មើនឹង១ដុល្លារអាមេរិក វានៅតែស្ថិតនៅជិតកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០២០។
ប្រធានាធិបតីឥណ្ឌូនេស៊ីបានបន្ថែមថា «យើងត្រូវតែគិតគូរ និងរៀបចំសម្រាប់រយៈពេលវែង។ ថវិកាជាតិមានការស៊ូទ្រាំដើម្បីទប់ទល់នឹងបញ្ហាដល់ឆ្នាំ ២០២៤ ខណៈដែលក្រសួងហិរញ្ញវត្ថុបានកាន់កាប់សាច់ប្រាក់ចំនួន ៦១៦ទ្រីលានរូពៀ ដែលស្មើនឹង ៣៨.៨៤ពាន់លានដុល្លារ ត្រឹមថ្ងៃទី១៣ ខែតុលា។ បើតាមការលើកឡើងរបស់លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបង្ហើបថា រដ្ឋាភិបាលគ្រោងនឹងផ្ទេរសាច់ប្រាក់ទៅកាន់ប្រជាជនរាប់លាននាក់ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃហូបអាហារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមិនបានឆ្លើយតបនឹងសំណើសុំការបញ្ជាក់បន្ថែមនោះទេ៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ