ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ​បន្ទាប់​ពី​ថត​វី​ដេ​អូ​កាន់​​ដាវ​បង្ហោះ​លើ​ហ្វេ​ស​បុក

6 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នួល បាន​ធ្វើការ​នាំ​ខ្លួន​ក្មេង​ទំនើង​ចំនួន​០២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ក្រោយ​ថត​វី​ដេ​អូ​កាន់​ដាវ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ។…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នួល បាន​ធ្វើការ​នាំ​ខ្លួន​ក្មេង​ទំនើង​ចំនួន​០២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ក្រោយ​ថត​វី​ដេ​អូ​កាន់​ដាវ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ។

នគរបាល​អោយ​ក្មេង​ទំនើង​ខាងលើ ទី​១-​ឈ្មោះ​ជ្រេ​ន សុខ​ហៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្ដី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ជា​ម្ចាស់ Account ហ្វេ​ស​បុក​ឈ្មោះ Mey X You ។ ទី​២-​ឈ្មោះ ម៉​យ លី​តា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្នួល​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ជា​អ្នក​ថត​វី​ដេ​អូ និង​៣-​ឈ្មោះ ណា​ន់ សុ​ខន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្នួល​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ជា​អ្នក​កាន់​ដាវ (​រត់គេច​ខ្លួន​)​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួក​គេ​ក្រោយ​ថត​វី​ដេ​អូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​សបុក​ផេ​ក Mey X You ដែល​មាន​ខ្លឹ​សារ​ថា​៖ «​ជិះ​ចូល​ស្នួល​វត្ត​ជិះ​អោយ​ស្លូត​ទៅ ប្រយ័ត្ន​គ្រាប់​ជំ​ពាម​ហោះ បំណង​ល្អ​ពី​អញ Liat»​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ ដោយ​ក្នុង​វី​ដេ​អូ​នោះ មាន​កាន់​ដាវ​ចំនួន​០១​ដើម​ផង​ដែរ ។

បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ចុះ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នូវ​រាល់​សកម្មភាព​ទំនើង ការ​គំរាមកំហែង បង្ក​ការ​ភ័យ​ខ្លាច ធ្វើ​ឲ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​សង្គម​តទៅ​ទៀត រួច​បាន​អនុញ្ញាត​ឱ្យ​អាណាព្យា​បាល​ធ្វើ​លិខិតធានា​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដើម្បី​ណែនាំ​អបរំ​បន្ត ៕

អត្ថបទសរសេរ ដោយ