ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ការ​សម្រេច​ដក​កងទ័ព​កម្ពុជា ចេញពី​ប្រទេស​ម៉ា​លី ដោយសារ​អសន្តិសុខ​ក្នុង​តំបន់

1 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា សូ​ម្បី​កងទ័ព​យូ​អិន UN ដែល​មាន​កងទ័ព​កម្ពុជា…

ខេត្តកំពង់ចាម ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា សូ​ម្បី​កងទ័ព​យូ​អិន UN ដែល​មាន​កងទ័ព​កម្ពុជា ក្នុង​នោះ ក៏​ត្រូវ​បង្ខំចិត្ត ដកទ័ព​ចេញពី​ប្រទេស​ម៉ា​លី​ដែរ ដោយសារ​តែ​សង្គ្រាម បាន​បង្ក​ឲ្យ​អសន្តិសុខ ក្នុង​តំបន់ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ខាងលើ​នេះ ក្នុង​ពេល​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម នា​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ៖ “​គ្មាន​ប្រទេស​ណាមួយ សប្បាយ​រីករាយ នៅ​ពេល​ដែល​ខ្លួន អសន្តិសុខ​ទេ គ្មាន​ប្រទេស​ណាមួយ សប្បាយ​នៅ​ពេល ដែល​ប្រទេស​របស់​ខ្លួន​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ទេ កុំ​ថា ប្រទេស​អ្នកមាន ប្រទេស​អ្នកក្រ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ៖ “​នៅ​អា​រ៉ាប់ នៅ​អ៊ី​ស្រា​អែ​ល ប្រទេស​អ្នកមាន តែ​ឥឡូវ វាយ​គ្នា​រាល់ថ្ងៃ មិន​បាន​សុខ​ទេ ប្រទេស​រុ​ស្ស៊ី ប្រទេស​អ៊ុយ​ក្រែ​ន វាយ​គ្នា សុទ្ធតែ​ប្រទេស​អ្នកមាន មិន​បាន​ក្តី​សុខ​ទេ​។ ប្រទេស​ច្រើន​ណាស់​នៅ​អាហ្វ្រិក ប្រទេស​មួយ​ចំនួន នៅ​ម​ជ្ឈ​ម​បូព៌ា​បាន​វាយប្រហារ​គ្នា​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ “​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​ត្រូវ​ផ្តល់​ការ​ឯកភាព ដើម្បី​ដកទ័ព យើង​ចេញពី​ប្រទេស​ម៉ា​លី ដោយសារ UN ចាប់ផ្តើម​ជម្លៀស​ទ័ព ព្រោះ​បាត់​ពី​តំបន់​ខ្លះ ដោយសារ​កន្លែង​នោះ វា​នៅ​លែង​បាន ទ័ព UN មួក​ខៀវ ក៏​គេ​វាយ​ដែរ​” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា “​អត់​ស្គាល់​ទ័ព​អ៊ុ​ន​តាក់ កាល​ជំនាន់​អ៊ុ​ន​តាក់ នៅ​នេះ​។ កងទ័ព​កម្ពុជា​នៅ​ប្រទេស​ម៉ា​លី​នោះ UN ត្រូវ​សម្រេច​ដក​កងទ័ព ប៉ុន្មាន​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ទ័ព​កម្ពុជា​ជិត​១០០​នាក់​នៅ​ទីនោះ បញ្ជា​ឲ្យ​ដកទ័ព ហើយ​កម្ទេច​ចោល​សម្ភារៈ​ទាំងអស់ ឡាន​អា​កាំ​ម៉ាស់ ប៉ុន្មាន​គ្រឿង មួយ​គ្រឿង​ជិត​១០​ម៉ឺន​ដុល្លារ​ជាង ត្រូវ​យក​អេ​ស្កា​វា​ទ័​រ វាយ​ចោល​នៅ​នឹង​កន្លែង កម្ទេច​ចោល​ទាំងអស់ នឹង​ហើយ ប្រសិនបើ​វា​បាត់​សន្តិភាព សូ​ម្បី​អង្គការសហប្រជាជាតិ ក៏​ដកថយ​ដែរ​” ។

គួរ​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​ពិ​ភ​លោក កំពុង​រង​ការ​គំរាមកំហែង ដោយសារ​សង្គ្រាម ដោយ​ប្រទេស​ធំ​ៗ មួយ​ចំនួន បាន​ចាប់ផ្តើម​វាយលុក លើ​ប្រទេស​ដទៃ ហើយ​បង្ក​ឲ្យ​សង្គ្រាម តួរ​យ៉ាង រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ប្រយុទ្ធ​ហា​ម៉ាស់ ប៉ា​ឡេ​ស្ទី​ន តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ