ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២​នាក់​ប្ដឹង​អគារ​មួយ​ថត​រឿងបែប​​ អ.អ.ភ ​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​​ចុះ​​​ចាប់​ជនបរទេស​ជា​ច្រើន​​​នាក់

6 ខែ មុន
  • ភ្នំពេញ

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់​ទៀត ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​ផលិត​រឿង​បែបអ.អ.ភ​ (​អា​.​ស​អាភា​.​ស) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់​ទៀត ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​ផលិត​រឿង​បែបអ.អ.ភ​ (​អា​.​ស​អាភា​.​ស) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​អគារ​មួយ​កន្លែង ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ​៣១០ មូលដ្ឋាន​សង្កាត់​បឹង​កេងកង​១ ក្នុង​ខណ្ឌ​បឹង​កេងកង រាជ​ធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ទីតាំង​កើតហេតុ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​នារី​ចំនួន​២​នាក់ (​សង្ស័យ​ជានា​រី​រង​គ្រោះ​) បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ជាមួយ​ករណី​ថត និង​ផលិត​រឿង​បែបអ.អ.ភ (​អា​.​ស​អាភា​.​ស​) នៅ​ក្នុង​បន្ទប់​ជាន់​ទី​៩ នៃ​អគា​កើតហេតុ​ខាងលើ​។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល បាន​ដាក់​កម្លាំង​ជា​ច្រើន​នាក់ រួម​មាន ៖ ឯកសណ្ឋាន អាវ​ក្រោះ និង​កាំ​ភ្លើ​.​ង​គ្រប់​ដៃ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​នេះ ក៏​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​អគា​មួយ​កន្លែង ព្រមទាំង​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់​ទៀត ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ករណី​ថត និង​ផលិត​រឿង​បែប​អ.អ.ភ (អា​.​ស​អាភា​.​ស​)​ នោះ​។

ក្រោយ​ពេល​ឃាត់ខ្លួន​រួច សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ ព្រមទាំង​សម្ភារៈ​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ និង​បំពេញ​ឯកសារ ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​នៅ​ពេល​ក្រោយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ