ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណា.ប់.​ខ្មាំ.ង​រៀប​រាប់​ពី​ឆាក​ជីវិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ហាម៉ាស់

9 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ស្ត្រី​វ័យ​៨៥​ឆ្នាំ​​​ឈ្មោះ​​លីសស៊ីត ដែល​​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​​ជា​ចំណាប់​ខ្មាំង​អស់​ជាង​២​អាទិត្យ ​និង​ទើប​តែ​ដោះ​លែង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​​​​ដែល​គាត់​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ថ្ងៃ​ទី​៧ ខែតុលា​​ និង​ការ​ចាប់​ពង្រត់ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​។ នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ជាង​២​រយ​នាក់​ដែល​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ ៤​នាក់​ត្រូវ​ពួក​គេ​ដោះលែង​វិញ​​​។ លោក​យាយ​លីសស៊ីត​ជា​ចំណាប់​ខ្មាំង​ទី​១​ដែល​ចេញ​មុខ​និយាយ​អំពី​ឆាក​ជីវិត​ជា​ចំណាប់​ខ្មាំង​។…

ទី​ក្រុង​យេរូសាឡឹម៖ ​ស្ត្រី​វ័យ​៨៥​ឆ្នាំ​​​ឈ្មោះ​​លីសស៊ីត ដែល​​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​​ជា​ចំណាប់​ខ្មាំង​អស់​ជាង​២​អាទិត្យ ​និង​ទើប​តែ​ដោះ​លែង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​​​​ដែល​គាត់​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ថ្ងៃ​ទី​៧ ខែតុលា​​ និង​ការ​ចាប់​ពង្រត់ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​។

នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ជាង​២​រយ​នាក់​ដែល​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ ៤​នាក់​ត្រូវ​ពួក​គេ​ដោះលែង​វិញ​​​។ លោក​យាយ​លីសស៊ីត​ជា​ចំណាប់​ខ្មាំង​ទី​១​ដែល​ចេញ​មុខ​និយាយ​អំពី​ឆាក​ជីវិត​ជា​ចំណាប់​ខ្មាំង​។ លោក​យាយ​ថ្លែង​ថា​នៅ​ថ្ងៃ​វាយ​ប្រហារ​នោះ ក្រុម​ហាម៉ាស់​នាំ​គ្នា​សម្រុក​ចូល​ផ្ទះ​របស់​គាត់​ វាយ​​មនុស្ស​ និង​ចាប់​​ពង្រត់​មនុស្ស​​១​ចំនួន​ដើម្បី​ធ្វើ​ជា​ចំណាប់​ខ្មាំង​​។​ ពួក​​គេ​មិន​ខ្វល់​ថា​​មនុស្ស​ចាស់​ ឬ​​​ក្មេង​ទេ​។​ ឥឡូវ​នេះ ប្ដី​របស់​គាត់​អាយុ​៨៣​ឆ្នាំ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួកគេ​នៅ​ឡើយ​ទេ​។​

​​ក្រុម​​ហាម៉ាស់​​រុញ​លោក​យាយ​​​ឡើង​ម៉ូតូ​ រួច​ហើយ​​ដោះ​នាឡិកា​ដៃ​ និង​​គ្រឿង​អលង្ការ​ដែល​ពាក់​ជាប់​នឹង​ខ្លួន​។ ពួក​គេ​វាយ​គាត់​នឹង​រំពាត់​ ធ្វើ​ឱ្យ​មាន​ស្នាម​ជំា​នៅ​ត្រង់​ឆ្អឹង​ជំនីរ​​ និង​ធ្វើ​ឱ្យ​គាត់​ពិ​បាក​ដក​ដង្ហើម​។​ នៅ​ពេល​ពួក​គេ​ដឹក​គាត់​ទៅ​ដល់​តំបន់​ហ្កាហ្សា​ គាត់​ត្រូវ​ដើរ​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​​ទៀត​ទម្រាំ​ទៅ​ដល់​​​មាត់​ច្រក​ផ្លូវ​ក្រោម​ដី​ដែល​ពួកគេ​សាង​សង់​យ៉ាង​​ច្រើន​​សន្ធឹក​សន្ធាប់​​។ មើល​ទៅ​ប្រៀប​ដូច​​ជា​សម្បុក​ពីង​ពាង​។ គាត់​ដើរ​​ទៅ​​ដល់​​បន្ទប់​​ធំ​​១​ ឃើញ​​ចំណាប់​ខ្មាំង​២៥​នាក់​នៅ​ទី​នោះ​។​

​ក្រោយ​មក​ អ្នក​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​ដាក់​នៅ​បន្ទប់​តូច​ៗ​ចំនួន​៤​។​​ក្រុម​អ្នក​យាម​ប្រាប់​ថា​ពួក​​គេ​ជា​អ្នក​ជឿ​លើ​គម្ពី​កូអាន (Quran) ហើយ​ពួក​គេ​មិន​ធ្វើ​បាប​ចំណាប់​ខ្មាំង​ទេ​។​ លោកយាយ​លីសស៊ីត​ប្រាប់​ថា​ពួក​គេ​មើល​ថែ​ទាំ​ចំណាប់​ខ្មាំង​បាន​ល្អ​ណាស់​ និង​ផ្ដល់​សេវា​ថែ​ទាំ​សុខ​ភាព និង​ថ្នាំ​ពេទ្យ​។​ ពួក​គេ​​​បោសសម្អាត​ទី​នោះ​បាន​ស្អាត​ល្អ​។ ចំណាប់​ខ្មាំង​ម្នាក់ៗ​ទទួលបាន​របប​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​ ជា​ឈីស, ត្រសក់ និង​នំ​។ អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ចំណាប់​ខ្មាំង​ក៏​បរិភោគ​អាហារ​ដូច​គ្នា​។

លោក​យាយ​លីសស៊ីត​ និង​ស្វាមី​របស់​គាត់​ជា​សកម្ម​​ជន​ដើម្បី​សន្តិ​ភាព​ និង​តែង​តែ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ប៉ាឡេស្ទីន​ចេញ​ពី​តំបន់​ហ្កាហ្សា​ដើម្បី​ផ្ដល់​ការ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​អ៊ីស្រាអែល​។ ​​​​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​​​បែប​នេះ  ​ចំណាប់​​ខ្មាំង​ដទៃ​ទៀត​​ប្រាប់​​ក្រុម​ហាម៉ាស់​​ថា​​ពួកគេ​មិន​ចង់​​និយាយ​អំពី​រឿង​នយោបាយ​ទេ​​។ កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​ហាម៉ាស់​ដោះ​លែង​ជន​ជាតិ​អាមេរិក​​ដើម​កំណើត​​អ៊ីស្រាអែល​​២​នាក់​។ រដ្ឋាភិបាល​អ៊ីស្រាអែល​ចង់​ឃើញ​​​ចំណាប់​ខ្មាំង​ទាំង​អស់​​វិល​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​។​

លោក​យាយ​លីស​ស៊ីត​ថ្លែង​ថា​រដ្ឋាភិបាល​អីស្រាអែល​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ព្រមាន​តាំង​ពី​មុន​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​។ លោក​យាយ​យល់​ថា​ចំណាប់​ខ្មាំង​ និង​ជន​រង​គ្រោះ​ដទៃ​ទៀត​ហាក់​ដូច​ជា​អ្នក​ដែល​ទទួល​រង​ថ្ម​បាក់​។ ក្រុម​ហាម៉ាស់​​​ព្រមាន​យើង​តាំង​ពី​បី​សប្ដាហ៍​មុន​​ការ​វាយ​ប្រហារ​។ កាល​នោះ​មនុស្ស​​១​ហ្វូង​ធំ​ឡើង​ទៅ​លើ​ផ្លូវ​លំ និង​ដុត​ចម្ការ​។ ពួកគេ​បង្ហោះ​ប៉ឺត​ប៉ោង​​មាន​​​បង្កប់​គ្រាប់​បែក​​នៅ​ខាង​ក្នុង​ដើម្បី​ដុត​បំផ្លាញ​ចម្ការ​។ ប៉ុណ្ណឹង​ហើយ​ ទាហាន​អ៊ីស្រាអែល​នៅ​តែ​មិន​សូវ​ខ្វាយ​ខ្វល់​ទៀត​។​ រហូត​ដល់​​​មាន​​ការ​វាយ​ប្រហារ​ធំ​​​ធំ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា​​ទើប​ពួក​គេ​ភ្ញាក់​ខ្លួន​៕​​

ប្រភព៖ Associated Press
https://apnews.com/article/israel-hostage-hamas-militants-10b5491c6f63b4bf697c95f3ca052d61

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ