ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម​​​ដើរលក់​​ថ្នាំញៀន​​ត្រូវ​ចាប់ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រីជនជាតិវៀតណាម​​ម្នាក់​​​ត្រូវ​កម្លាំង​​​ប៉ូលិសប៉ុស្តិ៍​​​​ស្វាយប៉ាក​​ ខណ្ឌ​ឫស្សីកែវ ​ចាប់ខ្លួនកាលពី​វេលាម៉ោង​​​៩​និង​​​​៣០​នាទី​​យប់ថ្ងៃទី​​១៨ ឧសភា ២០១១ ខណៈ​​ធ្វើ​សកម្ម​ភាព​​​ដើរលក់​ថ្នាំញៀន​នៅ​​ក្នុងភូមិ​លូ សង្កាត់​​​ស្វាយប៉ាក ​ខណ្ឌ​​ឫស្សីកែវ ​ហើយ​​​សមត្ថ​កិច្ច​​ដក​ហូត​បាន​ថ្នាំញៀន​​​ប្រភេទយ៉ា​ម៉ា​​ចំនួន​​​​៣​គ្រាប់​​ និង​​ម៉ា​ទឹកកក​ចំនួន​៣កញ្ចប់​​តូច​

រាជធានីភ្នំពេញ ៖ ​ស្ត្រីជនជាតិវៀតណាម​​ម្នាក់​​​ត្រូវ​កម្លាំង​​​ប៉ូលិសប៉ុស្តិ៍​​​​ស្វាយប៉ាក​​ ខណ្ឌ​ឫស្សីកែវ ​ចាប់ខ្លួនកាលពី​វេលាម៉ោង​​​៩​និង​​​​៣០​នាទី​​យប់ថ្ងៃទី​​១៨ ឧសភា ២០១១ ខណៈ​​ធ្វើ​សកម្ម​ភាព​​​ដើរលក់​ថ្នាំញៀន​នៅ​​ក្នុងភូមិ​លូ សង្កាត់​​​ស្វាយប៉ាក ​ខណ្ឌ​​ឫស្សីកែវ ​ហើយ​​​សមត្ថ​កិច្ច​​ដក​ហូត​បាន​ថ្នាំញៀន​​​ប្រភេទយ៉ា​ម៉ា​​ចំនួន​​​​៣​គ្រាប់​​ និង​​ម៉ា​ទឹកកក​ចំនួន​៣កញ្ចប់​​តូច​។​

ស្ត្រីជនជាតិវៀតណាម​​ដែលត្រូវ​ចាប់​ខ្លួន ឈ្មោះ​វ៉ិច ឡា ហៅ​ចាន់​ណា អាយុ​​​​៤០​ឆ្នាំ​​​ មាន​ទី​លំនៅ​​ផ្ទះជួល​ ​ក្រុមទី​​៩ ​ភូមិលូ សង្កាត់​​ស្វាយប៉ាក ​​ខណ្ឌ​ឫស្សីកែវ ។​ ​តាមសមត្ថកិច្ច​​ប៉ូលិស​​​​​ស្វាយ​ប៉ាក ​បាន​ឱ្យ​​ដឹង​ថា ​​នៅយប់ថ្ងៃចាប់ខ្លួន ​កម្លាំង​​​សមត្ថកិច្ច​​​បានជិះ​ម៉ូតូ​ល្បាត​​​នៅក្នុងមូលដ្ឋាន​​ប្រទះ​ឃើញ​​​ស្ត្រីជនជាតិ​វៀតណាម​​​​រូបនេះ​​​រួមទាំង​​បុរស​ចំនួន​​២នាក់​ទៀត ស្ថិត​ក្នុង​​ទីងងឹត ។

​ពេល​ឃើញ​សមត្ថ​កិច្ច​​​ បុរស​ចំនួន​​​​២នាក់​នោះ​បាន​គេចខ្លួន​​បាត់​ ​នៅ​សល់តែ​​​ស្ត្រី​វៀតណាម​ម្នាក់ប៉ុណ្ណោះ ហើយ​​សមត្ថកិច្ច​​ក៏​ឃាត់ខ្លួន​ស្ត្រី​​នោះ​​​ធ្វើការ​ត្រួត​ពិនិត្យ​​​​រក​ឃើញ​​គ្រឿងញៀន​​​ ហើយឃាត់ខ្លួន​​តែ​ម្តង​។​ តាមសមត្ថ​កិច្ច​​​ឱ្យដឹងទៀត​ថា ​​​នៅ​មុន​ពេល​​ចាប់ខ្លួន​​​ ​ស្ត្រី​​ជន​ជាតិវៀតណាម​​រួមទាំង​​​​បក្សពួក​កំពុង​តែ​លក់គ្រឿង​​​ញៀន ៕