ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្ត​ឃាត​មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ស្លា.ប់​14នាក់​

14 ឆ្នាំ មុន

មន្ត្រី​ម្នាក់​រាយ​ការណ៍​ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​១៩​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ពេល​ជន​អត្ត​ឃាត​២​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ខេត្ត​ណាន់​ហ្គា​ហា​ ចម្ងាយ​១២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ក្រុង​កា​ប៊ុល​។ មន្ត្រី​រូប​នោះ​ លោក​អាម៉ាដ ហ្ស៊ី​យ៉ា​អាប់​ ឌុល​ឡាហ្សៃ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ ថា នោះ​ជា​ការ​វាយ​ប្រហារ​ដោយ​ប្រើ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​នា​វេលា​ ម៉ោង​ប្រមាណ​ជា​១៧​ម៉ោង​ក្នុង​ស្រុក​ ហើយ​ក្នុង​ការ​វាយ​ប្រហារ​នេះ​នាយ​ប៉ូលិស​១៤​នាក់​បាន​ត្រូវ​ស្លា.ប់​ ក្នុង​នោះ​​មាន​គ្រូ​បង្ហាត់​ប៉ូលិស​នៃ​បណ្ឌិត​សភា​​ប៉ូលិស​ខេត្តផង​។

មន្ត្រី​ម្នាក់​រាយ​ការណ៍​ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​១៩​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ពេល​ជន​អត្ត​ឃាត​២​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ខេត្ត​ណាន់​ហ្គា​ហា​ ចម្ងាយ​១២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ក្រុង​កា​ប៊ុល​។ មន្ត្រី​រូប​នោះ​ លោក​អាម៉ាដ ហ្ស៊ី​យ៉ា​អាប់​ ឌុល​ឡាហ្សៃ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា នោះ​ជា​ការ​វាយ​ប្រហារ​ដោយ​ប្រើ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៧​ម៉ោង​ក្នុង​ស្រុក​ ហើយ​ក្នុង​ការ​វាយ​ប្រហារ​នេះ​នាយ​ប៉ូលិស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ ក្នុង​នោះ​​មាន​គ្រូ​បង្ហាត់​ប៉ូលិស​នៃ​បណ្ឌិត​សភា​​ប៉ូលិស​ខេត្តផង​។ លោក​គូស​បញ្ជាក់​ថា ​ការ​ផ្ទុះ​នេះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​១៩​នាក់​ត្រូវ​របួស​ដែរ​ ដែល​សុទ្ធ​តែ​ជា​ជន​សីុវិល។ ជន​អត្ត​​ឃាត​​បាន​ធ្វើ​ឱ្យ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​របស់​គេ​ផ្ទុះ​នៅ​ជិត​រថ​យន្ត​បឺស​ធុន​តូច​មួយ​គ្រឿង​របស់​ប៉ូលិស​ដែល​ដឹក​បណ្តា​គ្រូ​បង្វឹក​​មកកាន់​លំនៅ​ឋាន​វិញ​តាម​ផ្លូវ​មក​ខាង​ក្រៅ​ទី​ប្រជុំ​ជន​ខេត្ត​ គឺ​ទី​ក្រុង​ហ្សា​ឡា​ឡា​បាដ។ មុន​នេះ​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ម្នាក់​និយាយ​ថា ជន​អត្ត​ឃាត​​២​នាក់​បាន​វាយ​ប្រហារ​លើ​រថ​យន្ត​របស់​ប៉ូលិស​។ ពួក​តា​លី​បង់​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ ៕