ប្រធានគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ ប្រកាសលាលែង និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
- ភ្នំពេញ
ភ្នំពេញ៖ លោក ទី ប៊ុនថេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ…
ភ្នំពេញ៖ លោក ទី ប៊ុនថេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ…
ភ្នំពេញ៖ លោក ទី ប៊ុនថេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ បានប្រកាសលាលែងពីតំណែង និងសមាជិកភាព នៅក្នុងគណបក្សភ្លើងទៀន ហើយលោក រួមទាំងថ្នាក់ដឹកនាំបក្សប្រឆាំងច្រើនរូបទៀត បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការប្រកាសលាលែងពីបក្សភ្លើងទៀត ត្រូវបានលោក ទី ប៊ុនថេង លើកឡើងក្នុងខ្លីបវិដេអូ ដែលបណ្ដាញព័ត៌មាន Fresh News បង្ហោះនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ទី ប៊ុនថេង បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺដោយសារតែលោក បានមើលឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ លោក ទី ប៊ុនថេង ក៏បានបកអាក្រាតអំពីអំពើពុករលួយរបស់មេដឹកនាំគណបក្សភ្លើងទៀនមួយចំនួន ការប្រកាន់បក្ខពួកនិយម ហើយពុំបានផ្ដល់តម្លៃឲ្យអ្នកតស៊ូជាមួយខ្លួនឡើយ។
សេចក្តីសម្រេច ស្តីពី ការតែងតាំង លោក ទី ប៊ុនថេង ជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខេត្តកំពង់ស្ពឺ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន៕
ចែករំលែកព័តមាននេះ