ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ព​ន្លឿ​ន​ការ​តុបតែង​លំអ​សោ​ភ័​ណភាព​ក្នុង​ក្រុង​កំពត​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំងទូក.ង

6 ខែ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​បង្កើន​សោ​ភ័​ណឌ​ភាព និង​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកំពត ក៏​ដូច​ជា​ត្រៀមលក្ខណៈ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ខ្នាត​ប្រពៃណី​នា​ខែវិច្ឆិកា​ខាង​មុខ រដ្ឋបាល​ខេត្តកំពត​បាន​និង​កំពុង​រៀបចំ​តុបតែង​លំអ​​តាម​សួនច្បារ និង​តំបន់​សំខាន់​ៗ​ក្នុង​ក្រុង​កំពត​ឱ្យ​បាន​មុន​ថ្ងៃ​កម្មវិធី​ ។ ខេត្តកំពត ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ជាប់​ឆ្នេរសមុទ្រ…

ខេត្តកំពត ៖ ដើម្បី​បង្កើន​សោ​ភ័​ណឌ​ភាព និង​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកំពត ក៏​ដូច​ជា​ត្រៀមលក្ខណៈ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ខ្នាត​ប្រពៃណី​នា​ខែវិច្ឆិកា​ខាង​មុខ រដ្ឋបាល​ខេត្តកំពត​បាន​និង​កំពុង​រៀបចំ​តុបតែង​លំអ​​តាម​សួនច្បារ និង​តំបន់​សំខាន់​ៗ​ក្នុង​ក្រុង​កំពត​ឱ្យ​បាន​មុន​ថ្ងៃ​កម្មវិធី​ ។

ខេត្តកំពត ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ជាប់​ឆ្នេរសមុទ្រ ហើយ​ខេត្ត​នេះ​ ក៏​ជា​ខេត្ត​មួយ​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំបូរ​​បែប​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​លំហែ​រ​កម្សាន្ត​ផង​ដែរ ​។ ទន្ទឹម​នឹង​នេះ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ឆ្នាំ​២០២៣​នេះ ខេត្តកំពត​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ខ្នាត​ប្រពៃណី​ផង​ដែរ ដែល​ព្រឹត្តិការណ៍​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ខាង​មុខ​នេះ​ ។

ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ដើម្បី​បង្កើន​សោ​ភ័​ណ​​ភាព ក៏​ដូច​ជា​បង្កើន​នូវ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​នោះ រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​កែលំអ​​​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើន​ក្នុង​ក្រុង ដូច​ជា​ការ​ស្ថាបនា​សួន​កម្សាន្ត​មុខ​សាលាខេត្ត​ចាស់ ដែល​សួន​នេះ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ថតរូប​អនុស្សាវរីយ៍ ក៏​ដូច​ជា​មើល​ថ្ងៃ​លិច​លើ​ខ្នងភ្នំ​បូកគោ​ជាដើម​។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​ត្រូវ​បាន​កែប្រែ​ពី​ផ្លូវ​កៅស៊ូ មក​ជា​ផ្លូវ​បេតុង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​។ ទន្ទឹម​នឹង​នោះ ភ្លើងពណ៌​លម្អ​តាម​សួនច្បារ​សា​ធារណៈ និង​ទីតាំង​សំខាន់​ៗ​ត្រូវ​បាន​រៀបចំ​ឡើង​កែ​លំអ​បន្ថែម ហើយ​ការ​កែ​លម្អ​នេះ​នឹង​ត្រូវធ្វើ​ឱ្យ​រួចរាល់​នៅ​មុន​ពេល​ព្រឹត្តិការណ៍​នៃ​ការ​ប្រណាំងទូក​មក​ដល់ ​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​ខេត្តកំពត​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នៃ​ការ​
ប្រ​ណាំង​ទូក.0ង​ខ្នាត​ប្រពៃណី​ក្នុងឆ្នាំនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ទាក់ទាញ​បំផុត ដែល​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មានការ​ប្រគុំ​តន្ត្រី ការ​បាញ់​កាំជ្រួច ព្រមទាំង​មានការ​តាំង​ពិ​ពរ​ណ៌​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ដាក់​តាំង​បង្ហាញ​ផលិតផល​សក្តានុពល​ក្នុង​ខេត្តកំពត​ផង​ដែរ​។

លោកនាយក​រដ្ឋបាល​បាន​បន្ថែម​ថា ចំពោះ​ការ​រៀបចំ​តុបតែង​លំអ​​សោ​ភ័​ណ​ភាព​ក្នុង​ក្រុង ក៏​ដូច​ជា​កែ​លំអ​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដូច​ជា​ការ​ពង្រីក​ផ្លូវ​នៅ​ខាងត្បូង​សាលាខេត្ត​ទៅ​ដល់រ​ង្វ​ង​មូល​ត្រី​ផ្សោត​ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ការ​ស្ថាបនា​សួន​កម្សាន្ត​មុខ​សាលាខេត្ត​ចាស់ ការ​កាត់​សម្រួល​មែកឈើ​ព្រមទាំង​មានការ​បំពាក់​ភ្លើងពណ៌​តាម​ដើមឈើ​តាម​បណ្តោយ​ព្រែក​កំពង់បាយ​ផង​ដែរ​ ​។

អត្ថបទសរសេរ ដោយ