វីរបុរសបាល់ទាត់អង់គ្លេស Sir Bobby Charlton ទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ
ចក្រភពអង់គ្លេស ៖ ពិភពបាល់ទាត់បង្ហាញសាររំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពី Sir Bobby Charlton
ចក្រភពអង់គ្លេស ៖ ពិភពបាល់ទាត់បង្ហាញសាររំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពី Sir Bobby Charlton
ចក្រភពអង់គ្លេស ៖ ពិភពបាល់ទាត់បង្ហាញសាររំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពី Sir Bobby Charlton វីរបុរសបាល់ទាត់អង់គ្លេស និងក្រុមបិសាចក្រហម Manchester United បានទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ នៅព្រឹកព្រលឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការប្រកាសពីសំណាក់ក្រុមគ្រួសាររបស់លោកផ្ទាល់។
អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះ បានឈ្នះការប្រកួតចំនួន១០៦ប្រកួត សម្រាប់ក្រុមតោកំណាចអង់គ្លេស និងបានស៊ុតបញ្ចូលទីបាន៤៩គ្រាប់ ដែលជាកំណត់ត្រាសម្រាប់ប្រទេសរបស់លោក នៅពេលនោះ ពោលគឺអំឡុងឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៧០។ ចំណែកស្ថិតក្នុងអាជីពជាមួយក្លិប Manchester United ដែលជាក្លិបដំបូងរបស់លោករយៈពេល១៧ឆ្នាំ ពោលចាប់ពីឆ្នាំ ១៩៥៦ ដល់ឆ្នាំ ១៩៧៣ ជាមួយការឈ្នះពានរង្វាន់ជើងឯកលីគ៣ដង ពានរង្វាន់ European Cup និង FA Cup ផងដែរ នៅក្នុងការបង្ហាញខ្លួន ៧៥៨ប្រកួត និងស៊ុតបញ្ចូលទី ២៤៩គ្រាប់ មុនផ្លាស់ទៅចូលរួមជាមួយ Preston North End, Waterford, Newcastle KB, Perth Azzurri និងចុងក្រោយជាមួយ Blacktown City នៅឆ្នាំ ១៩៨០។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ១៩៦៦ ដែលអង់គ្លេសជាម្ចាស់ផ្ទះផ្ទាល់ Sir Bobby Charlton បានស៊ុតបញ្ចូលទី២គ្រាប់ និងជាចំណែកដ៏សំខាន់ជួយអង់គ្លេសឈ្នះជើងឯកជាលើកដំបូង ហើយក៏ជាការឈ្នះ១លើកគត់ ចាប់តាំងពីពេលនោះ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ មរណភាព Sir Bobby Charlton បានបន្សល់ទុកលោក Geoff Hurst ដែលបានស៊ុតបាល់បញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៦៦ គឺជាកីឡាករអង់គ្លេសតែម្នាក់គត់ នៃការប្រកួតនៅឆ្នាំនោះ ដែលនៅរស់រានមានជីវិត។
គួររំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមគ្រួសាររបស់ Sir Bobby Charlton ត្រូវបានប្រកាសថា លោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង។
មរណភាពរបស់ Sir Bobby Charlton បានរំជើបរំជួលបាល់ទាត់ពិភពលោក ដោយនៅក្នុងរួមមានស្ថាប័ន ក្លិប អត្តពលិក កីឡាបាល់ទាត់ជាច្រើន នៅជុំវិញពិភពលោក បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់បុរសដែលត្រូវបានគេហៅថា «កីឡាករល្អបំផុតរបស់អង់គ្លេស» រូបនេះ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ