ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ប្រកាស​វា.យប្រហារ​ខ្លាំង​លើ​ហ្គា​ហ្សា​ចាប់ពី​ថ្ងៃ​ទី​២១​ តុលា​ តទៅ

1 ឆ្នាំ មុន

សង្គ្រាមអ៊ី​ស្រាអែល-ប៉ាឡេស្ទីន ៖ ការវាយលុករបស់អ៊ី​ស្រាអែល​ប្រឆាំងក្រុម​ហា​ម៉ាស់​ អាច​ឈានចូល​

សង្គ្រាមអ៊ី​ស្រាអែល-ប៉ាឡេស្ទីន ៖ ការវាយលុករបស់អ៊ី​ស្រាអែល​ប្រឆាំងក្រុម​ហា​ម៉ាស់​ អាច​ឈានចូល​ដល់​ដំ​ណាក់កាលថ្មី​មួយ​។ ​​នា​ថ្ងៃ​ទី​២១តុលាកងទ័ព​អ៊ីស្រាអែល​​​ប្រកាស​ថា ខ្លួន​នឹង​បង្កើន​ការ​វាយ​ប្រហាស​​តាមអា​កាស​និង​ការបាញ់​ផ្លោង​លើជ្រោយហ្គា​ហ្សា​ចាប់​ពី​​​ថ្ងៃ​នេះ​ទៅ​។

អ្នកនាំ​ពាក្យ​កង​ទ័ព​អ៊ី​ស្រាអែល​ឧត្ដមសេនី​យដានី​ញ៉ែល​ ហាហ្គារី​ ថ្លែងថា ការវាយ​ប្រហារ​បែប​នេះ​ជា​ការ​រៀប​ចំ​ការវាយ​លុក​តាម​ជើង​គោក​​ចូល​ហ្គាហ្សា ត្រួតត្រាដោយក្រុម​ហា​ម៉ាស់​ប៉ា​ឡេស្ទីន​។ ចាប់ពី​ថ្ងៃ​ទី​២១តុលា​ទៅ​យើង​នឹង​​បង្កើនការវាយប្រហារ​លើជ្រោយ​ហ្គា​ហ្សា​។ យើង​ឈាន​ចូល​​ដំ​ណាក់កាលថ្មី​នៃ​សង្គ្រាម​។ ក្នុងសន្និសីទសារព័ត៌មាន​​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ ឧត្ដមសេនីយ​​រូប​នេះ​ក៏​អះ​អាង​ផង​ដែរ​ពី​វត្ត​មាន​ចំ​ណាប់​ខ្មាំង​យ៉ាង​តិច​២១០នាក់​នៅ​ហ្គា​ហ្សា ភាគ​ច្រើន​ជា​ជន​ជាតិ​អ៊ី​ស្រាអែល​។ តាម​ព័ត៌មាន​នា​នា​ថា​ ចំ​ណាប់​ខ្មាំង​ទាំង​នេះ​​​ហាក់​​​​​នៅ​មាន​​សន្តិសុខ​ដោយ​ពួក​ហា​ម៉ាស់​​​លើក​ឡើង​ថា​ ចំ​ណាប់​ខ្លាំង​នឹងត្រូវ​ដោះ​លែង​បើ​អ៊ី​ស្រាអែលឈប់​វាយ​ប្រហារ​​​​លើ​ហ្គា​ហ្សា​។

អ្នកទទួល​ខុសត្រូវ​យោធា​អ៊ី​ស្រាអែល​ច្រើន​រូប​ នាថ្ងៃ​ទី​២១តុលា​បានទៅ​សាកសួរសុខ​ទុក្ខ​កង​ទាហាននៅព្រំដែន​ជាមួយ​ហ្គាហ្សា ដោយ​លើក​ពី​ការ​រៀប​ចំ​​ការ​វាយលុក​តាម​ជើង​គោក​ចូល​ហ្គាហ្សា​ក្នុង​ពេលឆាប់ៗ​។ នាយសេនា​ធិការ​​​កងទ័ព​អ៊ី​ស្រាអែល ឧត្ដម​សេនីយហ័រហ្សុី​ហាឡឹ​វី​ថ្លែង​ថា យើង​នឹង​វាយ​លុក​ចូលហ្គាហ្សា​ ដើម្បី​កម្ទេច​បណ្ដា​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ពួក​ភេរវករ​​​ក្រុម​​ហា​ម៉ាស់​។ យើង​នឹង​ធ្វើ​ប្រតិបត្តិការ​នោះ​​ដោយ​វិជ្ជា​ជី​វៈ។

អង្គ​​​ការ​​៥របស់​អ.ស.ប​ មានអង្គការ​សុខ​ភាព​ពិភព​លោក ​យូនីសេវ​ PAM និង​​មូលនិធិ់​អ.ស.ប​សម្រាប់​ប្រជា​ជន ព្រម​ទាំង​កម្មវិធី​​​អ.ស.បសម្រាប់ការ​អភិវឌ្ឍ បាន​​​ចេញ​ការ​ប្រកាស​អា​សន្ន​ពីសភាព​ការ​ណ៍​មនុស្សធម៌ប្រកប​ដោយ​គ្រោះ​មហន្តរាយ​​នៅ​ហ្គាហ្សា​។ បណ្ដា​មន្ទីរពេទ្យ​​​​ពេញ​ណែន​តាន់តាប់​ដោយ​អ្នក​របួស​​ហើយចំនួន​កុមារ​ដែលស្លាប់កើន​កាន់តែ​ច្រើន​៕​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ