ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ស្រាបៀរ​ដ៏​ល្បី​របស់​ចិន​ស៊ើប​អង្កេត​សំណុំ​រឿង​កម្ម​ករ​បា.ញ់.​នោ.ម​ដាក់​ស្រូវ​សាលី​

9 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ ​ឮ​ហើយ​លែង​ចង់​ផឹក​ស្រាបៀរ​ដប់​ជាតិ​, បែក​ធ្លាយ​រឿង​អាស្រូវ​នៅ​ប្រទេស​ចិន កម្ម​ករ​​បាញ់​នោម​ដា​ក់​គ្រឿង​ផ្សំ​ផលិត​ស្រាបៀរ​។ ​សមត្ថ​កិច្ច​កំពុង​​ស៊ើប​អង្កេត​រក​ការ​ពិត​។ ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ដ៏​ធំ​​មួយ​របស់​ប្រទេស​ចិន​ថ្លែង​ថា​ខ្លួន​​កំពុង​​​ស៊ើប​អង្កេត​​​សំណុំ​រឿង​បែក​ធ្លាយ​ដែល​ថា​កម្ម​ករ​រោង​ចក្រ​ម្នាក់​ដល់​​ថ្នាក់​​ឡើង​ទៅ​បាញ់​នោម​ដាក់​គ្រឿង​ផ្សំ​សម្រាប់​ផលិត​ស្រាបៀរ​។ ​វីឌីអូ​នេះ​បែក​ធ្លាយ​ទៅ​ខាង​ក្រៅ​ ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និង​ចែក​រំលែក​​ត​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​​។ វីឌីអូ​ឃ្លីប​បាញ់​នោម​នោះ​បង្ហោះ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩…

ទី​ក្រុង​ប៉េកាំង៖ ​ឮ​ហើយ​លែង​ចង់​ផឹក​ស្រាបៀរ​ដប់​ជាតិ​, បែក​ធ្លាយ​រឿង​អាស្រូវ​នៅ​ប្រទេស​ចិន កម្ម​ករ​​បាញ់​នោម​ដា​ក់​គ្រឿង​ផ្សំ​ផលិត​ស្រាបៀរ​។ ​សមត្ថ​កិច្ច​កំពុង​​ស៊ើប​អង្កេត​រក​ការ​ពិត​។ ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ដ៏​ធំ​​មួយ​របស់​ប្រទេស​ចិន​ថ្លែង​ថា​ខ្លួន​​កំពុង​​​ស៊ើប​អង្កេត​​​សំណុំ​រឿង​បែក​ធ្លាយ​ដែល​ថា​កម្ម​ករ​រោង​ចក្រ​ម្នាក់​ដល់​​ថ្នាក់​​ឡើង​ទៅ​បាញ់​នោម​ដាក់​គ្រឿង​ផ្សំ​សម្រាប់​ផលិត​ស្រាបៀរ​។ ​វីឌីអូ​នេះ​បែក​ធ្លាយ​ទៅ​ខាង​ក្រៅ​ ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និង​ចែក​រំលែក​​ត​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​​។

វីឌីអូ​ឃ្លីប​បាញ់​នោម​នោះ​បង្ហោះ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​បង្ហាញ​រូប​កម្ម​ករ​ម្នាក់​ភេទ​ប្រុស​ធ្វើ​ការ​នៅ​រោង​ចក្រ​ស្រាបៀរ​នៃ​ក្រុម​ហ៊ុន​ស៊ីងតាវ  ប៊្រូវើរី (Tsingtao Brewery)។ គាត់​ឡើង​ទៅ​​លើ​ធុង​កុងតេណឺ​ និង​បាញ់​នោម​ពី​លើ​នោះ​ចូល​ទៅ​ក្នុង​គ្រឿង​ផ្សំ និង​វត្ថុ​ធាតុ​ដើម​ជា​ច្រើន​ប្រភេទ​ដែល​រោង​ចក្រ​បម្រុង​ទុក​សម្រាប់​យក​ទៅ​ផ្សំ​ផលិត​ស្រាបៀរ​។​

​វីឌីអូ​ឃ្លីប​នោះ​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ប្រទេស​ចិន​ និង​ទទួល​បាន​ចំនួន​ចូល​មើល​រហូត​ដល់​រាប់​សិប​លាន​វ្យូ (view) ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​​នៅ​លើ​បណ្ដាញ​វេបូ (Weibo)។ អ្នក​តំណាង​​ក្រុម​ហ៊ុន​ស៊ីងតាវ​ថ្លែង​ថាក្រុមហ៊ុន​បាន​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​រួច​ហើយ​ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​។ ដំណើរ​ការ​ស៊ើប​អង្កេត​​នៅ​តែ​បន្ត​ធ្វើ​រហូត​មក​ដល់​ពេល​នេះ​​។​

ក្រុម​ហ៊ុន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​​ក្រុម​ហ៊ុន​របស់​យើង​ខ្ញុំ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​វីឌីអូ​ឃ្លីប​ដែល​ពាក់​ព័ន្ធ​នឹង​កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ដែល​កើត​ឡើង​នៅ​ក្នុង​សាខា​រោង​ចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុម​ហ៊ុន​ស៊ីងតាវ​ ប៊្រូវើរី លេខ​៣​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​​​។​​ ​គ្រាន់​តែ​ដឹង​រឿង​នេះ​ភ្លាម យើង​​ក៏​ប្រញាប់​​​រាយ​ការណ៍​ជូន​​សមត្ថ​កិច្ច​។​

សម្រាប់​ពេល​​នេះ​ ​​ក្រុម​ហ៊ុន​បាន​ទុក​ដាក់​ស្រូវ​សាលី​ដែល​ប្រើ​សម្រាប់​ផលិត​ស្រាបៀរ​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​មិន​ឱ្យ​នរណា​ចូល​ផ្ដេស​ផ្ដាស​ទេ​។​ ក្រុម​ហ៊ុន​​ខិត​ខំ​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ស្រាបៀរ និង​ធានា​គុណ​ភាព​ផលិត​ផល​របស់​ខ្លួន​ជា​និច្ច​។​ ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​វីឌីអូ​ឃ្លីប​បាញ់​នោម​នោះ​ អម​ដោយ​​ការ​បញ្ចេញ​មតិ​ខឹង​សម្បារ​​ចំពោះ​អ្នក​បាញ់​នោម​នោះ និង​សម្ដែង​ការ​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​។​

អ្នក​លេង​បណ្ដាញ​វេបូ​ម្នាក់​សរសេរ​ថា​ខ្លួន​សូម​ស្នើ​សុំ​ឱ្យ​ក្រុម​ហ៊ុន​​នាំ​ខ្លួន​បុរស​​ម្នាក់​នោះ​​ទៅ​កាត់​ទោស​នៅ​តុលាការ​​ និង​ប្ដឹង​​ទារ​សំណង​ចំពោះ​ការ​ខូច​ខាត​មុខ​មាត់​របស់​ក្រុម​ហ៊ុន​។ អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ទៀត​បញ្ចេញ​ខំ​មឹន​ (comment) ថា​ខ្លួន​ចង់​ឱ្យសមត្ថ​កិច្ច​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឱ្យ​​បាន​ស៊ី​ជម្រៅ​។ យើង​ត្រូវ​តែ​បន្ត​គាំទ្រ​ម៉ាក​យីហោ​ស្រាបៀរ​របស់​ជាតិ​យើង​៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/china-beer-tsingtao-worker-urination-opens-probe-3863221

រូប​កម្មករ​រោង​ចក្រ​ស្រាបៀរ​ស៊ីងតាវ​ ឡើង​ទៅ​បាញ់​នោម​ដាក់​ឃ្លាំង​ដាក់​ស្រូវ​សាលី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ