ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុង​អ៊ុ​ន ​ចង់​កសាង​ទំនាក់ទំនង​ងាក​ទៅ​រក​អនាគត​ជាមួយ​រុ​ស្ស៊ី​

6 ខែ មុន

ប្រទេស​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ តាម​ទី​ភ្នា​ក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា មេដឹកនាំ​ប្រទេស​នេះ​

ប្រទេស​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ តាម​ទី​ភ្នា​ក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​កាលពី​ថ្ងៃ​ទី១៩ តុលា​ថា លោក​ចង់​កសាង​ទំនាក់ទំនង​មួយងាក​ទៅ​រក​អនាគត​ជាមួយ​រុ​ស្ស៊ី​ ។ លោក​លើកបែប​នេះ​ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុ​ស្ស៊ី​លោ​ក​ស័យ​ហ្គេ​យ​ឡាវ​រ៉ូ​វ​ដែល​មក​កាន់​ប្រទេស​លោក ។

លោក​ឡាវ​រ៉ូ​វ​បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​២​មួយ​នៅ​ក្រុង​ព្យុ​ង​យ៉ាង មុន​លទ្ធភាព​នៃទស្សនកិច្ច​មួយ​របស់​ប្រធានាធិបតី​លោកវ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្នុង​ប្រទេស​នេះ ដែល​គាំទ្រ​រុ​ស្ស៊ី​​ក្នុងសង្គ្រាម​​ជាមួយ​អ៊ុយ​ក្រែ​ន ។ លោក​គី​ម ជុង​អ៊ុ​នអះអាង​ថា ទិស​ដៅ​របស់​បក្ស​ពលករ​កូរ៉េ និងរ​ដ្ឋាភិ​បាល​របស់​លោក គឺ​រៀបចំ​ផែនការ​ស្ថិតស្ថេរមួយ ងាក​ឆ្ពោះទៅ​រក​អនាគត​និង​ពង្រីក​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងជើង​និង​រុ​ស្ស៊ី​ ។

ប្រមុខ​ការទូត​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៩ តុលា បានបរិហារ​នយោបាយ​យោធា​ដ៏​គ្រោះថ្នាក់​របស់​អា​មេ​រិ​ក និង​បណ្ដា​សម្ព័ន្ធមិត្ត​ប្រឈម​មុខ​នឹង​កូរ៉េខាងជើង ដោយ​លោក​ស្វាគមន៍​ការ​រិ​ត​ចំណង​ទាក់
ទង​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​ព្យុ​ង​យ៉ាង ។ ក្នុង​សន្និសីទសារព័ត៌មាន​មួយ​លោក​ឡាវ​រ៉ូ​វ​ថ្លែង​ទៀត​ថា ដូច
មិត្ត​កូរ៉េ​ខាងជើង​ដែរ​យើង​មានការ​បារម្ភ​ខ្លាំងណាស់​ចំពោះ​ការ​បង្កើន​សកម្មភាព​យោធា​របស់
សហរដ្ឋអាមេរិក ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ក្នុង​តំបន់​និង​ដោយសារ​នយោបាយ​របស់​ក្រុង​វ៉ា​ស៊ី​​ន
តោន ។ អា​មេ​រិ​កបាន​បង្កើត​បណ្ដា​រចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ក្នុង​នោះ​មាន​បណ្ដា​សមាសភាព​នុយ​ក្លេ
អ៊ែ​រ​ផង ។ យើង​ប្រឆាំង​នឹង​ខ្សែបន្ទាត់​មិន​ស្ថាបនានិង​គ្រោះថ្នាក់​នេះ ។

ការ​ជួប​គ្នា​កាលពី​ពាក់កណ្ដាល​ខែកញ្ញា​នៅចុង​បូព៌ារុ​ស្ស៊ី​ រវាង​លោក​គី​ម ជុង​អ៊ុ​ន និង​លោក
ពូ​ទី​ន អាច​ពង្រឹង​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាងនិង​ក្រុង​មូ​ស្គូ ។ តាម​លោក​ឡាវ​រ៉ូ​វ​ថា រុ​ស្ស៊ី​ចង់​ជួយ
កូរ៉េ​ខាងជើង ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ​ខាង​ថាមពល និង​សេចក្ដី​ត្រូវការ​ចាំបាច់​ដទៃ​ៗទៀត ៕

In this pool photo distributed by Sputnik agency, Russia’s President Vladimir Putin (centre L) and North Korea’s leader Kim Jong Un (centre R) visit the Vostochny Cosmodrome in Amur region on September 13, 2023. Russian President Vladimir Putin and North Korean leader Kim Jong Un both arrived at the Vostochny Cosmodrome in Russia’s Far East, Russian news agencies reported on September 13, ahead of planned talks that could lead to a weapons deal. (Photo by Mikhail Metzel / POOL / AFP) (Photo by MIKHAIL METZEL/POOL/AFP via Getty Images)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ