ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​មួយ​កន្លែង និង​ដកហូត​ជាង​២​តោន

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុមការងារ​នៃ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​សុខា​ភិបាល​ខេត្តស្វាយរៀង និង​កម្លាំង​ជា​ច្រើន​ទៀត បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ករណី​ផលិត និង​វេច​ខ្ចប់​គ្រឿងសម្អាង​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​ឃ្លាំង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​នៃ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង និង​កម្លាំង​ជា​ច្រើន​ទៀត បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ករណី​ផលិត និង​វេច​ខ្ចប់​គ្រឿងសម្អាង​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​ឃ្លាំង​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវលំ ក្នុងភូមិ​ស្វាយ​ប្រ​ហ៊ូ​ត ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង កាលពី​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ ដោយ​រឹបអូស​បាន​ឡេ​ក្លែងក្លាយ និង​សារធាតុ​ផ្សំ​ជាង​២​តោន​។

ប្រតិបត្តិការ​ខាងលើ​នេះ ដោយ​ក្រុមការងារ នៃ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង កម្លាំង​សមត្ថកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិ​វី​ធី​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ផង​ដែរ​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាម រួម​មាន ៖ ឡេ​លាប​ខ្លួន​ម៉ាក Luxury super ចំនួន​២១​កេស ស្មើនឹង​៦០០​គីឡូក្រាម​, ឡេ​លាបមុខ​ម៉ាក TD Night cream (​ផលិតផល​សម្រេច​) ចំនួន​៤០០​គីឡូក្រាម​, ម៉ាស៊ីន​ក្រឡុក​ឡេ ចំនួន​៣៦​គ្រឿង​, វត្ថុធាតុដើម​ផ្សំ​សម្រាប់​ផលិត​ឡេ​ចំនួន​៩​មុខ ស្មើនឹង​១,៨៦៨​គីឡូក្រាម​, សម្បក​កញ្ចប់​ក្រដាស​វេច​ខ្ចប់ ចំនួន​៤៥០​គីឡូក្រាម​, ប្លា​ស្ទិ​ក​វេច​ខ្ចប់ ចំនួន​១៣​កេស និង​សម្បក​ខ្ល​ង​សម្រាប់​វេច​ខ្ចប់ ចំនួន​១,០០៥​គីឡូក្រាម​។

ក្រោយ​ពី​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​រង សមត្ថកិច្ច​ក្រុមការងារ​ចម្រុះ បាន​ដកហូត​វត្ថុ​តាង​ទាំងអស់ និង​បិទ​ផ្លុំ​បេ​ទីតាំង​ផលិត​ខាងលើ រួច​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ដែល​មានឈ្មោះ ញឹ​ម សា​រិ​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​លោក សុខ តា​យ អាយុ​២៧​ឆ្នាំ (​មេការ​) មក​សាកសួរ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ