ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ពិឃា.ត​អា​មេ​រិ​ក​បា.ញ់​ស្ទាក់់​មី​ស៊ី​ល​ហោះ​កាត់​សមុទ្រ​ក្រហម

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា នាវា​ពិឃាត​អា​មេ​រិ​ក​១​គ្រឿង​ដែល​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា នាវា​ពិឃាត​អា​មេ​រិ​ក​១​គ្រឿង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​សមុទ្រ​ក្រហម កាលពី​ថ្ងៃ​ទី​១៩​តុលា​បាន​បាញ់​ទម្លាក់​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​ដី​៣​គ្រាប់ ព្រមទាំង​ដ្រូ​ន​ជា​ច្រើន​គ្រឿង​ដែល​ហាក់ដូចជា​ហោះ​សំដៅ​ឆ្ពោះទៅ​រក​គោលដៅ​នៅ​អ៊ី​​ស្រា​អែ​ល បាញ់​និង​បញ្ជូន​មក​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ឧត្ដមសេនីយ​PAT RYDER​បញ្ជាក់​ថា ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ក្នុង​ចំណោម​កង​នាវិក​នៃ​នាវា​USS CARNEY​ឬ​ក្នុង​ចំណោម​ជន​ស៊ី​​វិល​នៅ​លើ​ដី នេះ​បើ​តាម​យើង​ដឹង​។ នាវា​នោះ​ល្បាត​នៅ​សមុទ្រ​ក្រហម ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ពង្រឹង​វត្តមាន​យោធា​អា​មេ​រិ​ក​ក្នុង​តំបន់ សម្រេច​ដោយ​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន ក្រោយ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៧​ តុលា​ សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​ពាន់​នាក់​រួច​ហើយ​។

តាម​ឧត្ដមសេនីយ​PAT RYDER​ថា មី​ស៊ី​​ល​ទាំងនោះ​ប្រហែលជា​ធ្លាក់​ក្នុង​សមុទ្រ​ក្រោយ​ការ​បាញ់​ស្ទាក់​។ លោក​បន្ត​ថា​យើង​មិន​អាច​អះអាង​ដោយ​ច្បាស់​ថា​តើ​មី​ស៊ី​ល​ទាំងនេះ បាញ់​តម្រង់​ទៅ​ណា តែ​វា​ពិតជា​បាញ់​ចេញពី​យេ​ម៉ែ​ន ហើយ​ហោះ​សំដៅ​ទៅ​ទិស​ខាងជើង​តាម​បណ្ដោយ​សមុទ្រ​ក្រហម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ