ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុងស្រុក​មួយ​ចំនួន​ទៀត​នា​ភាគ​ខាងត្បូង​ប្រទេស

6 ខែ មុន

ប្រទេស​ថៃ ៖ ថៃ​ពេល​នេះ​បាន​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុងស្រុក​មួយ​ចំនួន​ទៀត​នៃ​បណ្ដា​ខេត្ត​

ប្រទេស​ថៃ ៖ ថៃ​ពេល​នេះ​បាន​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុងស្រុក​មួយ​ចំនួន​ទៀត​នៃ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងត្បូង​ប្រទេស ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​បះបោរ​មូ​ស្លី​ម​។

ខេត្ត​ទាំងនោះ​មាន​ខេត្ត​យ៉ា​ឡា ប៉ា​តានី​និង​ណា​រ៉ា​ធី​វ៉ា​ត់ ស្ថិត​នៅ​ចុង​ខាងត្បូង​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ម៉ា​ឡេ​ស៊ី​ ដែល​បច្ចុប្បន្ន​ជាទី​លាន​នៃ​ជម្លោះ​បណ្ដាល​មក​ពី​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​មូ​ស្លី​ម​។ ការ​បះបោរ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​ពាន់​នាក់​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ មានការ​រិះគន់​នានា​ដែល​ថា ការ​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​ទាំងនោះ នាំ​ឲ្យ​មានការ​រំលោភ​បំពាន​ដល់​សិទ្ធិ​មនុស្ស​។

ថៃ​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​៣​នា​ចុង​ខាងត្បូង​ប្រទេស តាំងពី​ឆ្នាំ​២០០៥​មក គឹ​១​ឆ្នាំ​បន្ទាប់​ពីរ​លក​នៃ​ការ​បះបោរ​ដែល​ចេះ​តែ​បន្ត​។ ក្នុង​ខេត្ត​ទាំង​៣​នោះ​ជនជាតិភាគតិច​ម៉ា​ឡេ​មាន​ភាគច្រើន​។ ការ​ប្រកាស​អាសន្ន​អាច​ឲ្យ​កងកម្លាំង​សន្តិសុខ​ចាប់​ឃុំខ្លួន​បណ្ដា​ជនសង្ស័យ ដោយ​មិន​ចាំបាច់​មានការ​ចោទប្រកាន់ ដល់​រយៈពេល​៣០​ថ្ងៃ​និង​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​បុគ្គលិក​សន្តិសុខ តាមដាន​គ្រប់​សកម្មភាព​។

ការ​ប្រកាស​អាសន្ន​នោះ​ក៏​អនុញ្ញាត​ផង​ដែរ​ឲ្យ​ត្រួតពិនិត្យ​លើ​បណ្ដា​ព័ត៌មាន​ដែល​ចេញផ្សាយ​។ ច្រើន​ឆ្នាំ​កន្លង​មកនេះ​ថៃ​បាន​លុប​ចោលការ​ប្រកាស​អាសន្ន​ក្នុងស្រុក​១០​នៃ​ខេត្ត​ទាំង​៣ ហើយ​ពេល​នេះ​លុប​ចោល​ក្នុងស្រុក​៣​បន្ថែម គឺ​១​ខេត្ត​ស្រុក​១​ថែម​ទៀត​សម្រេច​ក្រោយ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៦​តុលា ដោយសារ​អំពើ​ហិង្សា​ចេះ​តែ​សាបរលាប​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​លោក​រុត​ក្លាវ​អ៊ី​នតា​វង្ស​សុវណ្ណ​គី​រី អ្នកនាំពាក្យ​រដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ