ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​​ជុំ​គ្នា​ ពេល​ស្រវឹង​ទាស់​ពាក្យ​សំដី ម្នាក់​ទាញ​​ចប​ជីក ប្រល័យ​ជីវិត​មិត្តភក្តិ​ម្នាក់ទៀត​​គ្មាន​អាសូរ

2 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពីរ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​ថ្ងៃ​ទី​១៩

ខេត្ត​កែប ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពីរ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​ថ្ងៃ​ទី​១៩ តែ​តុលា ឆ្នាំ​២០២៣ នៅ​ភូមិ​អន្ទង់ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មាន​ករណី​ឃា.តកម្ម​មួយ បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ផឹកស៊ី ទាស់​ពាក្យ​សំដី​គ្នា បណ្តាល​ឲ្យ​ម្នាក់​ស្លា.ប់​បាត់បង់​ជីវិត និង​ម្នាក់​ត្រូវ​បាន​សម​ត្ថ​កិច្ច​ចាប់ខ្លួន ។

ជន​រង​គ្រោះ​ឈ្មោះ ឃ​ន នេន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នក​ចាំចំការ​ឲ្យ​គេ មានស្រុក​កំណើត​នៅ​ភូមិ​ជី​កោ ឃុំរ​ការ​ខ្នួច ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូងឃ្មុំ (​ស្លា.ប់​) ។ ជន​ដៃដល់​ឈ្មោះ វុ​ធ ម៉ៅ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ ក៏​ជា​អ្នក​ចាំចំការ​ឲ្យ​គេ​ដែរ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ប្រឡាយ ឃុំ​កណ្តោល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​សម្រាក​ពី​ការងារ ហើយ​ក៏​នាំ​គ្នា​ប្រមូល​លុយ​កាក់​បាន​បន្តិចបន្តួច យក​ទៅ​ទិញ​ស្រា​ផឹក​ដើម្បី​កំដ​អារម្មណ៍ ។

ពេល​ផឹកស៊ី​ពួក​គេ​ក៏​នាំ​គ្នា​ជជែក​វែកញែក​រឿងរ៉ាវ​ជា​ហូរហែរ មួយ សន្ទុះ​ក៏​ស្រវឹង​ទាន់​ក​រៀង​ៗ​ខ្លួន ពេល​នោះ​ម្នាក់​ៗ​និយាយ​លែង​ដឹង​ខុស​ត្រូវ ទើប​មាន​ទំនាស់​ពាក្យ​សំដី និង​ឈ្លោះ​តាម​របៀប​អ្នក​ផឹក ។

ជម្លោះ​បាន​រីក​រាលដាល​កាន់តែ​ខ្លាំង ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ឃ​ន នេន ស្ទុះ​ទៅ​ទាញ​បាន​ចបជីក វាយ​ជន​រង​គ្រោះ​មិន​ដក​ដៃ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ខណៈ​ជន​ដៃដល់​កំ​ពុង​ស្រវឹង​ជោគ​ដែរ​នោះ សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់ នឹង​ដាក់​ខ្នោះដៃ​នាំ​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដំណាក់​ចង្អើ ខេត្ត​​កែប ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា​លា​ដំបូង​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​លោក​ស្នង ការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បញ្ជា​ទៅ​លោក​អធិការ​នគរបាល​ស្រុក ឲ្យ​បង្កើត​គណកម្មការ​រួម​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ ត្រួតពិនិត្យ​សាកស.ព រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ