ពលរដ្ឋប៉ាឡេស្ទីនស្លា.ប់យ៉ាងតិចជាង៣ពាន់នាក់ហើយក្នុងសង្គ្រាមថ្មីនេះ
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមអាជ្ញាធរមូលដ្ឋានជ្រោយហ្គាហ្សាថា ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីពីថ្ងៃទី៧
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមអាជ្ញាធរមូលដ្ឋានជ្រោយហ្គាហ្សាថា ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីពីថ្ងៃទី៧
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមអាជ្ញាធរមូលដ្ឋានជ្រោយហ្គាហ្សាថា ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីពីថ្ងៃទី៧តុលា រវាងក្រុមហាម៉ាស់ដែលកាន់អំណាចនៅហ្សាហ្សាពីថ្ងៃទី៧ តុលា កន្លងមកនេះ ចំនួនអ្នកស្លា.ប់ខាងប៉ាឡេស្ទីនកើនដលយ៉ាងតិច៣.៤៧៨នាក់ហើយ ភាគច្រើនជាជនស៊ីវិលតែគេមិនបានបញ្ជាក់ឡើយថា តើក្នុងចំណោមអ្នកស្លា.ប់ទាំងនេះមានរាប់បញ្ចូលចំនួនអ្នកស្លា.ប់ដោយសារគ្រាប់បែកធ្លាក់ត្រូវចំមន្ទីរពេទ្យមួយនៅក្រុងហ្គាហ្សា ស្លា.ប់មនុស្សច្រើនរយនាក់ដែរឬយ៉ាណាឡើយ។
ការវាយប្រហារត្រូវចំមន្ទីរពេទ្យAHLI ARABក្រុងហ្គាហ្សា បើតាមក្រុមហាម៉ាស់ថា បណ្ដាលឲ្យមនុស្សស្លា.ប់៤៧១នាក់ ដោយការវាយតម្លៃមុននេះថា មានអ្នកស្លា.ប់ដល់ជាង៥០០នាក់។ ក្នុងបរិវណមន្ទីរពេទ្យនោះ ក្រោយការវា.យប្រហាររថយន្តជាច្រើនគ្រឿងក៏ត្រូវភ្លើងឆេះបំផ្លាញដែរ។
លោកចូបៃដិនប្រធានាធិបតីអាមេរិកដែលមកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល បានកាន់ជើងអ៊ីស្រាអែលដោយគាំទ្រការលើកឡើងរបស់ប្រទេសនេះថានោះ ជាគ្រាប់ដែលបាញ់ច្រឡំដោយក្រុមភេរវករមួយក្រុមទៀតនៅហ្គាហ្សាគឹក្រុងជីហាដអ៊ិស្លាម។ ក្រុមហាម៉ាស់ក៏ដូចជាអ៊ីរ៉ង់និងប្រទេសអារ៉ាប់ជាច្រើនទៀតដែរ បានចោទអ៊ីស្រាអែលថាជាអ្នកវា.យប្រហារសម្លា.ប់រង្គាលនោះ។ ក្រុមជីហាដអ៊ិស្លាមនៅហ្គាហ្សាអះអាងថា គ្រាប់បែកបានទម្លាក់ពីយន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពអ៊ីស្រាអែល បណ្ដាលឲ្យមានមហាសោកនាដកម្មនេះ។
នៅអ៊ីស្រាអែលលោកចូបៃដិនថ្លែងទៅកាន់សារព័ត៌មានថា បានទទួលភ្លើងខៀវពីសម្ព័ន្ធមិត្តអ៊ីស្រាអែលហើយ សម្រាប់ការបញ្ជូនជំនួយមនុស្សធម៌មកហ្គាហ្សា។ លោកគូសបញ្ជាក់ថា អ៊ីស្រាអែលបានផ្ដល់ភ្លើងខៀវដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌មកហ្គាហ្សា ជាការឆ្លើយតបសំណើរបស់អាជ្ញាធរអាមេរិកនិងសហគមន៍អន្តរជាតិ។
ក្នុងសេចក្ដីប្រកាសមួយខុន្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូអះអាងថា អ៊ីស្រាអែលនឹងមិនរារាំងជំនួយមនុស្សធម៌មកពីអេហ្ស៊ីបឡើយ បើនោះជាជំនួយស្បៀង ទឹកនិងថ្នាំពេទ្យសម្រាប់ពលរដ្ឋស៊ីវិលនៅភាគខាងត្បូងជ្រោយហ្គាហ្សា។ ទោះបីយ៉ាងណាអ៊ីស្រាអែលមានលក្ខខណ្ឌមួយថា ជំនួយនោះនឹងមិនឲ្យដឹកឆ្លងកាត់ដែនដីអ៊ីស្រាអែលឡើយបើដរាបណា ចំណាប់ខ្មាំងដែលស្ថិតក្នុងដៃក្រុមហាម៉ាស់មិនត្រូវបានដោះលែងទេនោះ។
រថយន្តកាំមីញ៉ុងច្រើនសិបគ្រឿងដឹកជំនួយអន្តរជាតិ បានស្ថិតនៅក្នុងប្រទេសអេហ្ស៊ីបចាប់តាំងពីច្រើនថ្ងៃមកហើយ ដើម្បីចូលមកកាន់ហ្គាហ្សាតាមច្រករ៉ាហ្វាហ៍ ជាច្រកតែមួយគត់មិនស្ថិតក្រោមការត្រួតត្រារបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ