ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់​បាត្រ​ព្រះ​សង្ឃ​២.៦០០អង្គ​នៅ​កោះ​ពេជ្រ​ថ្ងៃ​បុណ្យ​វិសាខ​បូជា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​អម​ដំណើរ​ដោយ​សមា​ជិក សមា​ជិកា​កាក​បាទ​ក្រហម​​ផង​នោះ​​បាន​អញ្ជើញ​ទៅ​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​២.៦០០​អង្គ​ ​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា នៅ​ទីក្រុង​កោះ​ពេជ្រ ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា

រាជ​ធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​អម​ដំណើរ​ដោយ​សមា​ជិក សមា​ជិកា​កាក​បាទ​ក្រហម​​ផង​នោះ​​បាន​អញ្ជើញ​ទៅ​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​២.៦០០​អង្គ​ ​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា នៅ​ទីក្រុង​កោះ​ពេជ្រ ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។

ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ចាត់​ចែង​របស់​ក្រសួង​ធម្ម​ការ និង​សាសនា​ ​រួម​សហ​ការ​ជា​មួយ​​គណៈ​សង្ឃ​នាយក​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​ជា​ព្រឹត្តិ​ការណ៍​បុណ្យ​រាប់​បាត្រ​ដ៏​ធំ​មួយ​​មិន​ធ្លាប់​មាន​​នៅ​កម្ពុជា។ ពិធី​រាប់​បាត្រ​នេះ​ក៏​មាន​សមា​ជិក សមា​ជិកា​រាជ​រដ្ឋា​ភិបាល មន្ត្រី​អ្នក​មុខ​អ្នក​ការ​ និង​ពុទ្ធ​បរិ​ស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ។

ពិធី​បុណ្យ​វិសាខ​បូជា គឺ​ជា​បុណ្យ​​ធំ​មួយ​​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដែល​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​​ព្រះ​ពុទ្ធ​​ប្រសូត​ ថ្ងៃ​​ព្រះ​អង្គ​ត្រាស់​ដឹង និង​ថ្ងៃ​​ព្រះ​អង្គ​ចូល​​បរិ​និព្វាន ដែល​ថ្ងៃ​ទាំង​៣​នេះ​សុទ្ធ​តែ​ចំថ្ងៃ​ពេញ​បូណ៌មី ក្នុង​ខែ​ពិសាខ​ទាំង​អស់ ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​អ្នក​ប្រាជ្ញ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​បាន​ចង​ក្រង​ទុក​ជា​តំណ​រៀង​មក។
បុណ្យ​វិសាខ​បូជា មិន​មែន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ គឺ​ប្រទេស​នានា​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​​ឆ្នាំ៕