ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បិទ​ពួន​ក្បែរ​ពាង​ផ្កា.ប់​ទ្រផ្ទះ​បណ្តែត​ទឹក​ស្រូប​ចូល​ចេញ​មិន​រួច​​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ យុវ​ជន​ម្នាក់​បាន​លង់​ទឹក​ស្លា.ប់ ខណៈ​​ចូល​ទៅ​ពួន​ក្នុង​ពាង​ទឹក​ដែល​គេ​ដាក់​ផ្កា.ប់​ដើម្បី​ទ្រផ្ទះ​បណ្តែត​ទឹក។ ហេតុ​ការណ៍​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៧ មេសា នៅ​ក្រោម​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង ៖ យុវ​ជន​ម្នាក់​បាន​លង់​ទឹក​ស្លាប់ ខណៈ​​ចូល​ទៅ​ពួន​ក្នុង​ពាង​ទឹក​ដែល​គេ​ដាក់​ផ្កាប់​ដើម្បី​ទ្រផ្ទះ​បណ្តែត​ទឹក។ ហេតុ​ការណ៍​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៧ មេសា នៅ​ក្រោម​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង។

​ក្រុម​គ្រួសារ​និយាយ​ថា យុវ​ជន​​ឈ្មោះ​វ៉ាត វឿន អាយុ​២៩​ឆ្នាំ ជា​​កូន​កំព្រា ស្នាក់​នៅ​ជា​មួយ​ម្តាយ​មីង​លើ​ផ្ទះ​បណ្តែត​ទឹក ​បាន​ចុះ​ងូត​ទឹក​ជា​មួយ​ក្មេង​ៗ​នៅ​ជិត​​ខាង ហើយ​​បាន​នាំ​គ្នា​លេង​បិទ​ពួន​។ វ៉ាត វឿន បាន​មុជ​ទឹក​ទៅ​ពួន​ក្រោម​ផ្ទះ លុះ​​បាត់​ប្រហែល​១០​នាទី ​ដោយ​មាន​ការ​សង្ស័យ​ក្រុម​គ្រួសារ​​បាន​ចុះ​រាវ​រក ​បាន​ប្រទះ​ឃើញ​​ស្លាប់​នៅ​ក្នុង​ពាង​ដែល​ដាក់​ផ្កាប់​សម្រាប់​ទ្រ​ផ្ទះ។

​ដោយ​មិន​អស់​ចិត្ត​ សង្ស័យ​ថា​វ៉ាត វឿន នៅ​រស់ ​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ តែ​ត្រូវ​គ្រូ​ពេទ្យ​​ប្រាប់​ថា ស្លាប់​ទៅ​ហើយ។ លោក​រិន រដ្ឋា នាយ​​រង​ប៉ុស្តិ៍​នគរ​បាល​ផ្សារ​ឆ្នាំង​ឱ្យ​ដឹង​ថា ផ្ទះ​បណ្តែត​ទឹក​​ខ្លះ​គេ​ចង​ប្ញស្សី​ធ្វើ​ជា​ក្បូន ហើយ​ខ្លះ​ទៀត​​យក​ពាង​ធំ​ៗ​ដាក់​ផ្កាប់​៦​ទៅ​៨​ពាង រួច​វ៉ៃខ្នោះ​ឱ្យ​ជាប់​គ្នា ទើប​​សង់​ផ្ទះ​ពី​លើ ដែល​គេ​ហៅ​ថា ផ្ទះ​បណ្តែត​ទឹក។ ​មាត់​ពាង​ដែល​គេ​ផ្កាប់​ទ្រផ្ទះ​នោះ​វាបឺត​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទើប​វ៉ាត វឿន ចេញ​មិន​រួច​​បណ្តាល​ឱ្យ​ស្លាប់​។ ម្យ៉ាង​ទៀត​ជន​រង​គ្រោះ​​អាច​ខ្យល់​ចាប់​ លុះ​ពេល​ចូល​ទៅ​ជិត​ពាង​​ត្រូវ​​ស្រូប​ចូល​​គ្មាន​កម្លាំង​រើ​ចេញ​មក​វិញ ​បណ្តាល​ឱ្យ​ថប់​ដង្ហើម​ស្លាប់​តែ​ម្តង។

លោក​បញ្ជាក់​ថា ធ្លាប់​មាន​ករណី​មនុស្ស​ស្លាប់​បែប​នេះ​កន្លង​មក​ផង​ដែរ ដូច្នេះ​សម្រាប់​​អ្នក​ឯទៀត​គួរ​តែ​ចៀស​វាង​កុំ​ទៅ​ក្បែរ​ ឬ​មុជ​ទឹក​ជិត​ឱ្យ​សោះ៕