ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​ហក់​ឡើង ប៉ុន្តែ​ស្ថិត​ក្នុង​ការ​តាមដាន​ និង​ប្រុង​ប្រយ័ត្ន

6 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​

​រាជធានីភ្នំពេញ ​៖ ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣ បាន​និង​កំពុង​មានការ​ហក់​ឡើង​ខ្លាំង ក្រោយ​មានការ​បើកទ្វារ​ទឹក​នៅ​តាម​បណ្ដា​ស្ថានីយ​ទំនប់​ទឹក​មួយ​ចំនួន​នៅ​ឯ​ខេត្តកំពង់ស្ពឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ខណ្ឌដង្កោ​ថា ថ្វី​ដ្បិតតែ​ពេល​នេះ​ទឹកស្ទឹង​កំពុង​មានការ​ការ​ហក់​ឡើង​ពិតមែន តែ​នៅ​ពុំ​ទាន់​ដល់​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​នៅឡើយ​ទេ​។ ខណៈ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​អាជ្ញាធរ​បាន​ត្រៀម​ទីកន្លែង​សុវត្ថិភាព​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ នៅ​ពេល​កើត​មាន​គ្រោះអាសន្ន​រួចរាល់​ហើយ​។

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា នៅ​ស្ថានីយ៍​ស្ពាន​ទំនប់​7​មក​រា​កំពង់ទួល នៅ​ខាង​មុខទ្វារ​ទឹក​មាន​កម្ពស់​4,94​ម៉ែត្រ (​ខ្ពស់​ជាង​ទំនប់​បង្ហៀរ +0,14​ម៉ែត្រ​) មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​បើក​ទ្វារធំ​ដោះ​ទឹក​កម្ពស់​4,5​ម៉ែត្រ​×4​ទ្វារ​ ។ ​ចំណែក​នៅ​ខាងក្រោយ​ទ្វារ​ទឹក​មាន​កម្ពស់​7,75​ម៉ែត្រ (​កើនឡើង +1,35​ម៉ែត្រ​ធៀប​ម្សិលមិញ​6,40​ម៉ែត្រ​) ដូច្នេះ​កម្ពស់​ទឹក​ក្រោយ​ទ្វារ​7,00​ម៉ែត្រ ស្ថានភាព​បែប​នេះ​ស្ថិត​ក្នុង​ការ​តាមដាន​និង​ប្រុង​ប្រយ័ត្ន ហើយ​ធៀប​កម្ពស់​ទឹក​ទ្វារ​មុខ និង​ទ្វារ​ក្រោយ​កម្ពស់​ទឹក​ខុស​គ្នា​0,19​ម៉ែត្រ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​បាន​និយាយ​ថា ទឹកស្ទឹង​នេះ​បាន​ជន់​ឡើង​រយៈពេល​៣​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ថ្ងៃ​ទី​១៨ ខែតុលា បាន​ហក់​ឡើង​ខ្លាំង​ជាង​២​ថ្ងៃមុន ហើយ​នេះ​គឺជា​ការ​ទៀងទាត់​មួយ​នៃ​ទឹកស្ទឹង ដែល​នៅ​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែតុលា ទឹក​តែងតែ​ជន់​ឡើង​មិន​ដែល​ខាន​ទេ​។​ប៉ុន្តែ​មាន​ឆ្នាំ​ខ្លះ​ជន់​ឡើង​ខ្លាំងរ​ហូ​យ​ក្លាយទៅជា​ទឹកជំនន់​បណ្ដាល​ឲ្យ​លិចលង់​លំនៅ​ដ្ឋា​ន ផ្លូវថ្នល់ ក្រុមហ៊ុន រោងចក្រ​សហគ្រាស ផ្សារ សាលារៀន មន្ទីរពេទ្យ និង​ផ្ទៃដី​ស្រែ​រាប់​ហិច​តា និង​នៅ​ឆ្នាំ​ខ្លះ​ទៀត​ជន់​លិច​ដែរ​តែ​លិច​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ គឺ​អាស្រ័យ​លើ​ភ្លៀង​ធ្លាក់​តិច​ឬ​ច្រើន​នៅ​ឯខាង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ​។

​​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​ពួក​គាត់​ដែល​ជា​អ្នក​រស់នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​មក​ហើយ​បាន​ស៊ាំ​ទៅ​និង​រឿង​នេះ​អស់ហើយ ព្រោះ​ធ្លាប់​ជួប​រាល់​ឆ្នាំ ម្យ៉ាងទៀត​ពួក​គាត់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជម្លៀស​ខ្លួន​ចេញ​ក្នុង​ពេល​ទឹក​ហូរ​ចូល​ជន់​លិច​លំនៅ​ដ្ឋា​ន ។​មិនតែប៉ុណ្ណោះ​ក៏​បាន​ត្រៀមខ្លួន​អនុវត្តន៍​តាម​ការ​ណែនាំ​និង​ការ​រៀបចំ​របស់​អាជ្ញាធរ​សង្កាត់ ខណ្ឌ​គ្រប់ពេល​ផង​ដែរ ដើម្បី​ចៀសវាង​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ដោយ​ប្រការ​ធ្វេសប្រហែស​ណាមួយ​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ