១០ថ្ងៃក្រោយក្រុមហាម៉ាសវា.យប្រហារអ៊ីស្រាអែលអ្នកស្លា.ប់កើនដល់ជាង៤ពាន់នាក់
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ១០ថ្ងៃក្រោយការវា.យប្រហាររបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ១០ថ្ងៃក្រោយការវា.យប្រហាររបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ ១០ថ្ងៃក្រោយការវា.យប្រហាររបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី៧តុលា កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារខ្លាំងក្លា តាមអាកាសនិងបា.ញ់ផ្លោងលើជ្រោយហ្គាហ្សា និងរៀបចំការវាយលុកតាមជើងគោក បណ្ដាលឲ្យមានចលនាដ៏ធំនៃការរត់ភៀសខ្លួនទាំងប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាទាំងប្រជាជនអ៊ីស្រាអែល ដែលមានសរុបដល់ជាង១.៥លាននាក់។
យោងតាមតុល្យការចុងក្រោយ ចេញផ្សាយនាព្រឹកថ្ងៃទី១៧តុលាថា ពលរដ្ឋអ៊ីស្រាអែលជិត៥០០.០០០នាក់ បានភៀសខ្លួនក្នុងប្រទេស ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បណ្ដាលឲ្យមនុស្សស្លា.ប់ជាង១៤០០នាក់ក្នុងប្រទេសអ៊ីស្រាអែល។
ជនរងគ្រោះទាំងនោះទាក់ទិនពិសេសពលរដ្ឋនៅភាគខាងត្បូងជាប់ព្រំដែលជាមួយជ្រោយហ្គាហ្សានិងភាគខាងជើងប្រទេស។ នៅជ្រោយហ្គាហ្សាតាមតូលេខរបស់ អ.ស.ប និងអាជ្ញាធរមូលដ្ឋានថា មានមនុស្សស្លា.ប់ដល់យ៉ាងតិច២៧៥០នាក់ ភាគច្រើនជាជនស៊ីវិលប៉ាឡេស្ទីន ក្នុងនោះមានកុមារច្រើនរយនាក់។
ចាប់តាំងពី១០ថ្ងៃមកហើយ ជ្រោយហ្គាហ្សាត្រូវឡោមព័ទ្ធជិតដោយកងទ័ពអ៊ីស្រាអែល ។ អង្គការសុខភាពពិភពលោកព្រមាននាថ្ងៃទី១៦តុលា ពីគ្រោះមហន្តរាយមនុស្សធម៌ធំមួយក្នុងពេលដ៏ឆាប់បំផុត។ ពេលនេះនៅសល់ទឹក អគ្គិសនីនិងប្រេងប្រើបានត្រឹមតែ២៤ម៉ោងទៀតប៉ុណ្ណោះនៅហ្គាហ្សា ប្រសិនបើជំនួយមិនត្រូវបានបញ្ជូនមកទេ។ ពេលនោះក្រុមគ្រូពេទ្យចា់តែធ្វើលិខិតស្មាមសម្រាប់អ្នកស្លា.ប់។ ពេលនេះនៅហ្គាហ្សាការវាយប្រហារតាមអាកាសនិងតាមកាំភ្លើងធំរបស់អ៊ីស្រាអែល នាំឲ្យតំបន់នោះក្លាយជាឋាននរក៕
ចែករំលែកព័តមាននេះ