ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ព្រមា.ន​វា.យប្រហារ​ ខណៈអ៊ីស្រាអែលត្រៀម​បើក​​ការ​​វា.យ​លុកលើ​ជ្រោយ​ហ្គាហ្សា

1 ឆ្នាំ មុន

ប្រទេស​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១៦​តុលា​បាន​ព្រមាន​អ៊ី​​ស្រា​អែ​ល​ពី​លទ្ធភាព​នៃ​ការ​

ប្រទេស​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១៦​តុលា​បាន​ព្រមាន​អ៊ី​​ស្រា​អែ​ល​ពី​លទ្ធភាព​នៃ​ការ​វា.យប្រហារ​បង្ការ​មួយ ក្នុង​បណ្ដា​ម៉ោង​ខាង​មុខ​ដែល​ការ​ព្រមាន​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​កងទ័ព​អ៊ី​ស្រា​អែ​ល​ត្រៀម​បើក​ការ​វា.យលុក​តាម​ជើងគោ​កលើ​ជ្រោយ​ហ្គា​ហ្សា ក្រោយ​ជាង​១០​ថ្ងៃ​នៃ​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​។

ក្រុង​តេ​ហេ​រ៉​ង់​បាន​ព្រមាន​ជា​ច្រើន​លើក​ថា ការ​វា.យលុក​តាម​ជើងគោ​ករប​ស់អ៊ី​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា នឹង​នាំ​ឲ្យ​មានការ​តបត​មួយ​លើ​រណសិរ្ស​ដទៃ​ៗ​ទៀត ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​ភ័.យ​ខ្លា.ច​ដល់​ការ​រីក​រាលដាល​នៃ​ជម្លោះ​ក្នុង​តំបន់​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​​រ៉​ង់​លោក​HOSSEIN AMIR ABDOLLAHIAN ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា លទ្ធភាព​នៃ​សកម្មភាព​វា.យប្រហារ​បង្ការ​មួយ អាច​កើត​មាន​នា​បណ្ដា​ម៉ោង​ខាង​មុខ​។ លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​ការ​ជួប​គ្នា​ជាមួយ​ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ លោក​ហា​សាន់​ណា​ស្រា​ឡា​ហ៍​កាលពី​ថ្ងៃ​ទី​១៤​តុលា​។

កាលពី​ថ្ងៃ​ទី​១៦​ តុលា​ អ៊ី​​រ៉​ង់​អះអាង​ថា ការ​តស៊ូ​នេះ​គឺ​មិន​ឲ្យ​អ៊ី​ស្រា​អែ​ល​ធ្វើ​អ្វី​ដែល​គេ​ចង់​នៅ​ហ្គា​ហ្សា​។ កាលពី​ថ្ងៃ​ទី​១៦ ​តុលា​ ដែរ​ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក​អ៊ី​ប្រា​ហ៊ឺម​រ៉ា​អ៊ី​​ស៊ី​ធ្លាប់​បាន​ព្រមាន​ថា នៅ​មាន​ពេល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​តែ​លោក​ថា សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​អាច​រាលដាល​ដល់​រណសិរ្ស​ដទៃ​ៗ​ទៀត​។

ការ​ប៉ះទង្គិច​គ្នា​មានការ​កើនឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​តាម​ព្រំដែន​ជាមួយ​លី​បង់ រវាង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​និង​អ៊ី​ស្រា​អែ​ល​។ ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ប្រមាណ​១០​នាក់​ខាង​លី​បង់ ក្នុង​នោះ​ភាគច្រើន​ជា​យុទ្ធ​ជន​តែ​ក៏​មាន​អ្នកកាសែត​រ៉​យ​ទ័​រ​ម្នាក់​និង​ជន​ស៊ី​វិល​២​នាក់​ដែរ​។ ខាង​អ៊ី​​ស្រា​អែ​ល​មនុស្ស​យ៉ាងតិច​២​នាក់​ស្លា.ប់​។

ការ​ប្រយុទ្ធ​គ្នា​ដែល​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​៧​ តុលា​មក តាម​រយៈ​ការ​វា.យប្រហារ​មិន​ឲ្យ​ដឹងខ្លួន​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ចូល​ក្នុង​ដែនដី​អ៊ី​​ស្រា​អែ​ល បើ​តាម​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់​ជាង​១៤០០​នាក់​ហើយ ក្នុង​ដែនដី​អ៊ី​​ស្រា​អែ​ល​ភាគច្រើន​ជា​ជន​ស៊ី​វិល​។ អ៊ី​​ស្រា​អែ​ល​បាន​តបត​វិញ​យ៉ាង​សាហាវ​តាម​ជើង​អាកាស​និង ការ​បា​ញ់​កាំភ្លើ.ង​ធំ​ស្រោច​លើ​ជ្រោយ​ហ្គា​ហ្សា បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លា​.ប់យ៉ាងតិច​២៧៥០​នាក់​ភាគច្រើន​ជា​ជន​ស៊ី​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ