ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មន្ត្រី​នគរបាល​អន្តោប្រវេសន៍១រូប​ស្លា.ប់​ក្នុង​បន្ទប់ទឹក​រហូត​ហើម​ស្អុ.យ​ ទើប​កូន​ដឹង

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​អតីត​ជា​នគរបាល​អន្តោប្រវេសន៍ បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​អតីត​ជា​នគរបាល​អន្តោប្រវេសន៍ បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ គាត់​បាន​រស់នៅ​ក្នុងផ្ទះ​មួយ​តែ​ម្នាក់ឯង ចំណែកឯ​ប្រពន្ធ​និង​កូន​ៗ​រស់នៅ​ផ្ទះ​ផ្សេង​ៗ ហើយ​សង្ស័យ​ខ្យល់គ ដួល​ស្លា.ប់​ក្នុង​បន្ទប់ទឹក​អស់​រយៈពេល​៣​ថ្ងៃ​រហូត​ហើម​ស្អុយ​ទើបត្រូវ​បានកូន​ៗ​ដឹង​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​ក្នុងភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​ខាងលើ​ឈ្មោះ ហួរ ណា​រ៉ុ​ង អាយុ​៦៣​ឆ្នាំ អតីត​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ តែ​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ហើយ គាត់​រស់នៅ​ក្នុងផ្ទះ​កើតហេតុ​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​សា​​កូនប្រុស​របស់​គាត់​ម្នាក់​រស់នៅ​ឯ​ខណ្ឌ​ច្បារ​អំពៅ ចំណែក​ប្រពន្ធ និង​កូន​២​នាក់​ទៀត រស់នៅ​ផ្ទះ​ឯ​ខេត្តសៀមរាប ទើប​ពេល​គាត់​មាន​គ្រោះថ្នាក់​កើតឡើង​ពុំ​មាន​អ្នកដឹង​ភ្លាម​ៗ​ឡើយ​។

កូនប្រុស​របស់​បុរសរងគ្រោះ​ម្នាក់បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា កន្លង​មក​ដោយសារ​តែ​ឃើញ​ឪពុក​ចាស់​ហើយ រស់នៅ​តែ​ម្នាក់ឯង​បែប​នេះ​ធ្វើ​ឲ្យ​កូន​ៗ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ហើយ​ខ្លួន​ក៏​ធ្លាប់​ប្រាប់​ឲ្យ​លោកឪពុក​លក់​ផ្ទះ​នឹង​ទៅ ហើយ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​និង​កូន​វិញ ​។ ​ប៉ុន្តែ​លោកឪពុក​មិន​ព្រម​ឡើយ​ដោយ​គាត់​ប្រាប់​ថា​ស្ដាយ​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​ច្រើន​ឆ្នាំ​មក​ហើយ ​មិន​ចង់​លក់​ទេ សុខចិត្ត​ស៊ូទ្រាំ​រស់នៅ​ម្នាក់ឯង ហើយ​ពេល​លោកឪពុក​មិន​យល់ព្រម​លក់​បែប​នេះ ​កូន​ៗ​ក៏​ពុំ​ដឹង​ថា​ត្រូវធ្វើ​បែប​ណា​ទេ​ មាន​តែ​តាម​ចិត្ត​គាត់​ទៅចុះ​។

ប្រភព​ដដែល​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​​កើតហេតុ ​លោកឪពុក​បាន​ទៅ​លេង​ផ្ទះ​ឯ​ខេត្តសៀមរាប​ប៉ុន្មាន​ថ្ងៃ​ដែរ ហើយ​ទើប​ត្រឡប់​មក​ផ្ទះ​កើតហេតុ​បាន​រយៈ​ពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​ឡែក​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ កូន​ៗ​បាន​នាំ​គ្នា​រទូ​ស័ព្ទ​សាកសួរ​សុខទុក្ខ​ដែរ ប៉ុន្តែ​ខ​ល​ចូល​លោកឪពុក​មិន​លើក​សោះ ហើយដោយ​ជាប់រវល់​ធ្វើ​ការងារ​ផង​និង​មិន​ចាប់​អារម្មណ៍​ថា​លោកឪពុក​មាន​គ្រោះថ្នាក់​ផង ទើប​មិន​បាន​ទៅ​មើល​ផ្ទាល់​ឡើយ​។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា បាន​ទូរស័ព្ទ​ទៅ​កាន់​លោកឪពុក​ជា​ថ្មី​នៅ​តែ​មិន​លើក​ទៀត ទើប​ទៅ​មើល​ដល់​ផ្ទះ​ខណៈនោះ​ឃើញ​ផ្ទះ​ជាន់​ផ្ទាល់​ដី​ចាក់សោ​ពី​ក្នុង​ ចំណែក​ទ្វារ​ជាន់​លើ​ចំហរ ក៏​សុំ​ផ្ទះ​អ្នក​ជិត​ខាងលើ​ឆ្លង​ចូល​ទៅ​មើល ស្រាប់តែ​ធុំ​ក្លិនស្អុយ ​ហើយ​ប្រទះ​ឃើញ​លោកឪពុក​ដេក​ស្លា.ប់​ក្នុង​បន្ទប់ទឹក​ហើម​ស្អុយ​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ កូន​ៗ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ប​ច្ចក​ទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ហើយ​លទ្ធផល​នគរបាល​រក​ឃើញ​ថា បុរស​រងគ្រោះ​រូប​​នេះ​ស្លា.ប់​ដោយសារ​​គាំងបេះដូង រួច​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ