ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ថៃ​ស្លា.ប់​កើន​​ដល់​២៨​នាក់ ​ក្នុង​សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រទេស​ថៃ​កំពុង​ជម្រុញ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ខ្លួន​ចេញពី​

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រទេស​ថៃ​កំពុង​ជម្រុញ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ខ្លួន​ចេញពី​អ៊ី​​ស្រា​អែ​ល ខណៈ​ចំនួន​ជនជាតិ​ថៃ​ដែល​ស្លា.ប់​ក្នុង​សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កើន​ដល់​២៨​នាក់​។

យោង​តាម​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​សេដ្ឋា​ ថា​វី​ស៊ី​ន​ ថា ជនជាតិ​ថៃ​៤​នាក់​ថ្មី​ទៀត​បាន​ស្លា.ប់​ក្នុង​អំពើ​ហិ.ង្សា​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុ​មហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន នាំ​ឲ្យ​ចំនួន​ពលរដ្ឋ​ថៃ​ដែល​ស្លា.ប់​ក្នុង​ជម្លោះ​នេះ កើន​ដល់​២៨​នាក់​ និង​អ្នក​ត្រូវ​របួស​មាន​១៦​នាក់​ ​ចំណែក​១៧​នាក់​ទៀត​កំពុង​ជាប់​ជា​ចំណាប់ខ្មាំង​។

ថ្លែង​ក្រោយ​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​មជ្ឈមណ្ឌល​ប្រតិកម្ម​រហ័ស នៅ​ក្រសួងការបរទេស ​លោក​សេដ្ឋា​ថ្លែង​ថា សភាពការណ៍​នៅ​តែ​ប្រកបដោយ​គ្រោះថ្នាក់​ខ្លាំង​។ រដ្ឋាភិបាល​ប្រកាន់​យក​អាទិភាព នាំ​ពលករ​ថៃ​វិល​ត្រឡប់​មក​ប្រទេស​ដើម​វិញ ឲ្យ​អស់​ត្រឹម​ដំណាច់​ខែតុលា​នេះ​។ ប៉ុន្តែ​ការ​ប្រឈម​គឺ​ត្រូវ​បង្កើន​ចំនួន​ជើងហោះហើរ​នៃ​យន្តហោះ សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នោះ​។ សម្រាប់​ពេល​នេះ​ជើងហោះហើរ​សរុប​៣២​ជើង ត្រូវ​បាន​គ្រោង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម ដែល​អាច​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ថៃ​បាន​ប្រមាណ​៥.៧០០​នាក់​។ គម្រោង​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​ជម្លៀស​មនុស្ស ដែល​ពេល​នេះ​មាន​ដល់​លើស​៧.០០០​នាក់ និង​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ​ខណៈ​ការ​ប្រយុទ្ធ​កំពុង​បន្ត​។

លោក​សេដ្ឋា​បន្ត​ថា​ការ​ជម្លៀស​មនុស្ស​ចេញ​តាម​ផ្លូវអាកាស​គឺជា​ជម្រើស​តែ​មួយ​គត់ ដែល​អាច​ធ្វើ​ទៅ​បាន​នា​ពេល​នេះ ព្រោះ​ផ្លូវ​សមុទ្រ​និង​ផ្លូវថ្នល់​ត្រូវ​បាន​បិទ​។ ដូច្នេះ​រដ្ឋាភិបាល​ខិតខំ​ជម្លៀស​ពលករ​មក​កាន់​ប្រទេស​ជិតខាង​អ៊ី​ស្រា​អែ​ល​ដូច​ជា​ហ្ស៊​ក​ដា​នី​ជាដើម មុន​ពេល​ធ្វើ​ដំណើរ​បន្ត​មក​កាន់​ប្រទេស​​កំណើត​។

លោក​ក៏​សន្យា​ផង​ដែរ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចរចា​ឲ្យ​ទទួល​បានការ​ដោះ​លែង​ចំណាប់ខ្មាំង​ជា​ជនជាតិ​ថៃ​ដោយ​លោក​បញ្ជាក់​ថា ក្រសួងការបរទេស​បាន​ប្រើ​បណ្ដាញ​ផ្លូវការ​និង​មិន​ផ្លូវការ​ ដើម្បី ឲ្យ​ទទួល​បានការ​ដោះ​លែង​ចំណាប់ខ្មាំង​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ