ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​នា​​ទៅ​សុំ​លេខ​ឆ្នោត​ពី​ព្រះ Ganesha ក្រោយ​ឃើញ​គេ​ក្លាយជា​អ្នកមាន​ច្រើន​​ពេក ​(​វី​ដេ​អូ)

1 ឆ្នាំ មុន

ពិតជា​នឹក​ស្មាន​មិន​ដល់​នោះ​ទេ ខណៈ​នៅ​ប្រទេស​ថៃ ហាក់​កំពុង​តែ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​លាភ​សំណាង ហើយ​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​សម្រុក​នាំ​គ្នា​ទៅ​សុំ​លេខ​ឆ្នោត ក៏​ដូច​ជា​លេខ​សំណាង​ពី​ព្រះ​អង្គ​ម្ចាស់​មួយ​រូប ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា

ប្រទេស​ថៃ ៖ ពិតជា​នឹក​ស្មាន​មិន​ដល់​នោះ​ទេ ខណៈ​នៅ​ប្រទេស​ថៃ ហាក់​កំពុង​តែ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​លាភ​សំណាង ហើយ​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​សម្រុក​នាំ​គ្នា​ទៅ​សុំ​លេខ​ឆ្នោត ក៏​ដូច​ជា​លេខ​សំណាង​ពី​ព្រះ​អង្គ​ម្ចាស់​មួយ​រូប ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា «Ganesha» ។ ក្នុង​នោះ​ផង​ដែរ បន្ទាប់​ពី​គ្រប់​គ្នា​មានសំណាង​ក្នុង​ការ​ចាប់ឆ្នោត​ឈ្នះ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​រួច​មក មិន​នៅ​ស្ងៀម​តទៅ​ទៀត អ្នកគាំទ្រ​ដែល​ជឿ​ទៅ​លើ​បុណ្យ​បាប ក៏​ដូច​ជា កន្ទុយលេខ​ឆ្នោត​ផង​នោះ នាំ​គ្នា​ទៅ​សុំ​នៅ​លេខ​ឆ្នោត​ផ្សងសំណាង​មិន​ដាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​មិន​ដែល​លួស​មួយ​ថ្ងៃ​ណា​សោះឡើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​នាំ​គ្នា​សង្កេត​មើលឃើញ​ថា មាន​មនុស្ស​ទាំងប្រុស ទាំងស្រី នាំ​គ្នា​ទៅ​សុំ​លេខ​សំណាង​ពី​ព្រះ​អង្គ​ម្ចាស់ «Ganesha» ស្ទើរតែ​គ្រប់​ៗ​គ្នា បន្ទាប់​ពី​ឃើញ​មាន​ប្រជាជន ក៏​ដូច​ជា​មនុស្ស​ម្នា​ជា​ច្រើន​នាក់ មានសំណាង ក្រោយ​ពេល​មក​សុំ​ឱ្យ​មាន​លុយកាក់​ច្រើន​ហូរហៀរ​។ បន្ទាប់​ពី​ចេញ​នូវ​លេខ​​​សំណាង​ដែល​មាន​លេខ 16/10/66 និង​ណែនាំ​អំពី​វិធី​ធ្វើ​នៃ​ការ​ជូនពរ​ឲ្យ​បាន​សម្រេច ដូច​ជា​លេខ​សំណាង​នេះ​ផង​ដែរ ដើម្បី​ទទួល​នៅ​ការ​ចង់បាន​សម្រេច​ដូច​បំណង​។

នេះ​បើ​យោង​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី «Amarin News» បាន​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង​នៅ​ខែតុលា ឆ្នាំ​២០២៣​នេះ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​អ្នក​យក​ព័ត៌មាន​មិន​តិច​នាក់​នោះ​ទេ បាន​ទៅ​ទស្សនា​នៅ​តំបន់​វត្ត «​ដូ​បទរ​» ស្ថិត​ក្នុងភូមិ​លេខ​៣ ឃុំ San Sai ស្រុក Mae Chan ខេត្ត​ឈៀង​រ៉ៃ​។ ហើយ​ស្រប​ពេល​នោះ​ដែរ ពួក​គេ​ក៏​បាន​ទៅ​ជួប​ជាមួយនឹង​ព្រឹទ្ធាចារ្យ ដែល​កំពុង​តែ​អង្គុយ​ត្បាញ​អំបោះ​នៅ​ទី​សក្ការៈបូជា ក្នុង​ព្រះ​វិហារ​។

បន្ទាប់​មក គាត់​ក៏​និយាយ​ប្រាប់​ឱ្យ​គ្រប់​គ្នា​ថា «​វត្ត​នេះ មាន​ញាតិ​មិត្ត​ដែល​មាន​ទឹកចិត្ត​ស្មោះត្រង់ មិន​លោ​.​ភ​លន់ ជឿ​ទៅ​លើ​ព្រះ «Ganesha» ខ្លាំង​ណាស់ ដែល​តែងតែ​ផ្តល់​នៅ​លាភ​សំណាង និង​បំពេញ​បំណងប្រាថ្នា​តាម​អ្វី​ដែល​ចង់បាន​មករ​ហូត និង​មក​សុំ​លាភ​សំណាង​ផ្សេង​ៗ​ផង​ដែរ​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​សុំ​នៅ​លាភ​សំណាង​នេះ គឺជា​ឆ្នោត​ផ្សងសំណាង​តែ​ម្ដង ដែល​ជា​ល្បែង​មួយ​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ខ្វះ​បាន នៅ​ក្នុង​ជីវិត​របស់​ពួក​គេ គឺ​ហាក់បីដូចជា​មិនសូវ​ឃើញ​មាន​អ្នកលេង​ល្បែ​.​ង​អ្វី​ដែល​នាំ​ឱ្យ​រីក​ចម្រើន​ក្រៅពី​លេងឆ្នោត​សុំ​នៅ​លាភ​សំណាង​នោះ​ទេ​»​។

រហូត​គ្រប់​គ្នា​លាន់មាត់​ថា «​ចាប់​តាំង​តែ​ពី​មាន​ជំនឿ​ទៅ​លើ​រឿង​មានបាន​នេះ​មក ខ្ញុំ​ចូល​ចិត្ត​អុជ​ធូប​ខ្លាំង​ណាស់​នៅ​ចំពោះ​មុខ​ព្រះ «Ganesha» ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​នៅ​ពេល​ខ្ញុំ​និយាយ​នូវ​បំណង​ប៉ងប្រាថ្នា​អ្វី​ឡើយ គឺ​វា​ត្រូវ​បាន​លេច​ចេញ​មក​បំពេញ​តាម​អ្វី​ដែល​យើង​ចង់បាន​ទាំងអស់ ហើយ​ជា​រៀងរាល់ថ្ងៃ ពួក​គេ​ចូល​ចិត្ត​ទិញ​វត្ថុ ដើម្បី​យក​មក​ថ្វាយ​ព្រះ «Ganesha» ជាប់​ជា​និច្ច​»​។

ហើយ​ពួក​គេ​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​កន្លង​មក យើង​បាន​ឈ្នះ​ឆ្នោត​រាប់រយ​ពាន់ ឱ្យ​តែ​មក​សុំ​នៅ​លាភ​សំណាង​ពី​ព្រះ «Ganesha»​។ ហើយ​កាលពីមុន គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​ថា ព្រះ «Ganesha» ខ្លាំងពូកែ​ដល់​ថ្នាក់​នេះ ប៉ុន្តែ​ក្រោយ​ពេល​ដឹង​រួច​មក គ្រប់​គ្នា​ក៏​ចាប់ផ្ដើម​ធ្វើ​ដំណើរ​សំដៅ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ដ​ង្វា​យ​ជូន​ព្រះ «Ganesha» មាន​ដូច​ជា ៖ ចេក​ជាង​មួយ​រយ​ផ្លែ និង​ត្រូវ​បាន​គេ​បូជា​ជា​សច្ចាប្រណិធាន​ជូន​លោក ដាំ សាង​នាម មាន​អាយុ​៤៧​ឆ្នាំ ត្រូវជា​សិស្ស​ម្នាក់​រស់នៅ​ក្នុង​ព្រះ​វិហារ​នោះ ដែល​រូប​គាត់​មានការ​ចូល និង​ចេញពី​ប្រាសាទ​ជា​ប្រចាំ​។

បន្ទាប់​មក លោក ដាំ សាង​នាម ខាងលើ​រូប​នេះ ក៏​បាន​និយាយ​ដែរ​ថា «​ព្រះ Ganesha នេះ មាន​ញាតិសន្តាន​ស្មោះស្ម័គ្រ​ខ្លាំង​ណាស់ មក​ពី​ប្រទេស​ឥណ្ឌា កាលពី​៥​ទៅ​៦​ឆ្នាំ​មុន ដែល​មុន​នោះ​គ្មាន​ព្រះ Ganesha ទេ​។ ហើយ​កន្លង​មក មាន​មនុស្ស​តិច​ណាស់​ដែល​មក​ព្រះ​វិហារ​នេះ ពីព្រោះ​ថា មាន​តែ​អ្នក​ភូមិ​នៅ​ជិត​តំបន់​មួយ​នេះ​តែ​ប៉ុណ្ណោះ​តែងតែ​នាំ​គ្នា​មក​វត្ត​។ ប៉ុន្តែ​បន្ទាប់​ពី​បាន​អញ្ជើញ​ព្រះ​អង្គ​ម្ចាស់ Ganesha មក ហាក់បីដូចជា​មាន​ជនបរទេស​ជា​ច្រើន​នាក់​នាំ​គ្នា​មក​គោរព និង​សុំ​ពរ​ជ័យ ព្រមទាំង​អុជ​ធូប ដើម្បី​សុំ​លេខ​ឆ្នោត​។ ដោយ​គេ​សង្កេត​ឃើញ​ថា នៅ​ច្រកចូល​មុខ​ព្រះ​ពន្លា Ganesha មាន​សត្វ​កណ្តុរ​២​ក្បាល ហើយ​នៅ​ក្រោម​មូលដ្ឋាន​ក៏​មាន​កណ្តុរ​តូច​មួយ​ក្បាល​ទៀត​ផង វា​ស្ថិត​នៅ​ក្រោម​ព្រះ​អង្គ​ម្ចាស់ Ganesha ជា​ច្រើន រហូត​មាន​ជំនឿ​ថា បើ​អ្នក​ណា​ចង់បាន​អ្វី មិន​ថា​សុំ​នៅ​រឿង​អ្វី​នោះ​ឡើយ ក៏​តែងតែ​សម្រេច​បាន​ដូច​បំណង​ពិត​ៗ៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ