ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល សម្រេច​បិទ​មន្ទីរ​ពហុ​ព្យាបាល ណា​ត្រា បឹង​ទំពន់ ក្រោយ​ប្រព្រឹត្ត​កំហុស​ដដែល​ៗ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ណា​ត្រា បឹង​ទំពន់ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​C1-C2…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ណា​ត្រា បឹង​ទំពន់ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​C1-C2 ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​សម្រេច​បិទ និង​ដកហូត​សេចក្តីសម្រេច​ឲ្យ​បើក​នេះ ដោយ​មូលហេតុ​ថា មន្ទីរ​ពហុ​ព្យាបាល​មួយ​នេះ បាន​ប្រព្រឹត្ត​កំហុស​ដដែល​ៗ​ដោយ​បាន​យក​រថយន្ត​សង្គ្រោះ​របស់​ខ្លួន ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​សាធារណៈ ទោះជា​មានការ​ព្រមាន​ជា​ច្រើន​លើក​ពី​ក្រសួងសុខាភិបាល ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ