ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់២នាក់ប្តី​ប្រពន្ធផ្តាច់ជីវិតអ្នក​ចាប់ម៉ូយ​ដាក់ឡាន ត្រូវតុលាការ​សម្រេចហើយ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក សុវណ្ណ ច័ន្ទ​ន៍ គ្រឹះ​ស្នា ចៅ ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន

ខេត្ត​សៀម​រា​ប ៖ លោក សុវណ្ណ ច័ន្ទ​ន៍ គ្រឹះ​ស្នា ចៅ ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន សម្រេច ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប យក​ជនសង្ស័យ២​នាក់ ប្តី​ប្រពន្ធ​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ឃា.តកម្មកា.ប់​និង​កាំបិ.ត​ខ្វែ.វ» ប្រព្រឹត្ត​នៅចំណុចថ្លុកទឹក តាម​​ផ្លូវជាតិ​លេខ ៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ​ខែតុលា​ ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

បើ​តាម​លោក​វរសេនីយ៍ឯក សុខ ម៉េ​ង អ៊ា​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បាន​​ឱ្យ​​ដឹង​តាម​ប្រព័ន្ធតេឡេក្រាម​​កាលពី​​វេលា​ម៉ោង​៥និង​៣០​នាទីល្ងាច ថ្ងៃ​ទី​៩ ខែ តុលា ឆ្នាំ​២០២៣ នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ​ដែល​បុរសជា​ប្តី​ឈ្មោះ ហូល ហៃ ហៅ ម៉ែ​ន អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ជា​​ជន​ដៃដល់​ និង​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ កឿ​ម កាន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ត សៀមរាប (​មាន​កូន​ចំនួន​២​នាក់​ក្នុង​បន្ទុក​) ពាក់ព័ន្ធ​និង​ករណី​ឃា.តកម្ម ( រួមគំនិត​) កើតហេតុ​នៅ​វេលា​ម៉ោង២និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ នៅចំណុច​ថ្លុក​​ទឹកមាត់​ប្រឡាយ​ជាប់​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ។

​លោក​បញ្ជាក់​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ហូល ហៃ ហៅ ម៉ែ​ន បាន​សារភាព​ថា​ កាលពី​ស​ប្ដា​ហ៍​មុន រូបគេ និង​ជន​រង​គ្រោះ ធ្លាប់​ផឹក​ស្រាស​ជាមួយ​គ្នា​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ដែល​ទុក​ចោល​រួច​ទាស់​ទែង​​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច ក៏​មានការ​វ៉ៃ​គ្នាដៃទល់នឹងដៃ ខណៈ​ពេល​នោះ រូបគេ​ចាញ់ និង​ខឹង​អ្នក​យាម​ដី​ដេញ​ចេញពី​ទី​នោះ​ផង ក៏​មានគំនិតគុំ​កួន និង​អ្នកយាម​ដី​ផង និង​ជន​រង​គ្រោះ​ផង​។​

បន្ទាប់​មក នៅ​យប់​ថ្ងៃ​កើតហេតុ រូប​គេ​បាន​ផឹកស្រា សជាមួយបងប្អូនអ្នក​ភូមិនៅ​ស្រុក​កំណើត ក៏ ចាប់ផ្តើម​ខឹង ក៏​ជិះ​ម៉ូតូទៅ​ផ្ទះ ក្នុងភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទាញយក​កាំ​បិ.ត​ខ្វែវ និង​ហៅ​ប្រពន្ធជិះ​ម៉ូតូឌុ​ប​គ្នា​មករកជន​រង​គ្រោះ ក៏​ឃើញជន​រង​គ្រោះកំពុង​ដេកនៅ​លើគ្រែ ជា​រៀងរាល់​យប់ ក្នុង​រោងលក់​បាយមួយ​កន្លែងនៅ​មុខ​ដី​ឡូត៍​ក៏​ធ្វើ​សកម្មភាព​កា.ប់សម្លា.ប់ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ​ដោយ​ធ្វើសកម្មភាព​នៅ​វេលា​ម៉ោង​២រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី ០៨ ខែ តុលា ឆ្នាំ ២០២៣​។

ជនសង្ស័យ​បានសារភាព​បន្ត​ថា ​ពេល​ទៅ​ដល់ ​រូបគេ​បាន​ចុះ​ពី​ម៉ូតូ​កា.ប់​ជន​រងគ្រោះ ដោយ​ប្រើ​ដៃ​ទាំងសងខាង​កាន់កាំបិ.តខ្វែវ​កា.ប់​ចំ​ក ផ្នែក​ខាង​មុខ​ចំនួន​១​ខ្វែវ ខណៈ​ដែល​ជនរង​គ្រោះ​ដេក​ផ្ងារ​ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ប្រកា.ច់​ធ្លាក់​ចេញពី​លើ​តូប​លក់​បាយ​ទៅ​ទិស​ខាងជើង​ផ្លូវជាតិ​លេខ​៦ ហើយ​​ផ្កាប់មុខ​នៅ​ចិញ្ចើម​ផ្លូវ ​បន្ទាប់មក​​រូបគេ​បាន​កា.ប់​បន្ថែម​ចំ​ត្រង់​ស្លាបប្រជៀវ​ផ្នែក​ខាងស្តាំ ផ្នែក​ខាង ក្រោយ​ចំនួន​១​ខ្វែវ និង​កា.ប់​ចំ​ត្រង់​ចង្កេះ​ខាងស្តាំ ចំនួន​១​ខ្វែវ​ទៀត ។ បន្ទាប់​មក បាន ឱ្យ​ប្រពន្ធ​ជួយ​លើក​ជន​រង​គ្រោះ​បោះ​ចូល​ទៅ ក្នុង​ថ្លុក​ទឹកមាត់​ប្រឡាយ ហើយ​បើក​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​វិញ​ដោយ​យក​ក្រណាត់ ជូន​សម្អាត​ឈា.ម​ចេញពី​ខ្វែវ​លុះ​ព្រឹក​ឡើង រូបគេ​បាន​សំលៀង និង​លាង​សំអាត​ខ្វែវ ហើយ​យក​ទៅ​សៀត​នៅ​លើ​ធ្នឹម​ផ្ទះ​ ។ ​លោក​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​មក​ដល់​ថ្ងៃ​ទី ៩ ខែតុលា​ឆ្នាំ ២០២៣ ដែល​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​ត្រាំ​នាគ​នោះ​មិន​ទាន់​រក​ឃើញ​សាច់ញាតិ​បងប្អូន​ណា​ម្នាក់​ស្គាល់​ជន​រង​គ្រោះ​ឡើយ​។

បច្ចុប្បន្ន នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ ២០២៣ នេះ លោក​សុវណ្ណ ច័ន្ទ​ន៍ គ្រឹះ​ស្នា ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេចឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប យក​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ទៅ​ដាក់​ពន្ធនាគារ បណ្តោះ​អាសន្ន​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្តសៀមរាប ៕

អត្ថបទពាក់ព័ន្ធ៖

អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​ក្បែរ​ប្រឡាយ ផ្អើល​ក្រុង​សៀមរាប

ចាប់​បាន​ហើយ​! ជន​ដៃដល់​ប្រល័យ​ជីវិត​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន ក្បែរ​ប្រឡាយ នៅ​ក្រុង​សៀមរាប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ