ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន​​ម្នាក់ ត្រូវគេប្រទះឃើញ​ស្លា.ប់​ក្បែរ​ប្រឡាយ ផ្អើល​ក្រុ​ងសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ​មានករណី​​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្បែរ​ប្រឡាយ​ តាម​បណ្តោយ​ផ្លូវជាតិ​

ខេត្តសៀមរាប ​៖​ ​មានករណី​​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្បែរ​ប្រឡាយ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​ដី​ឡូ​តិ៍​ខាងលិច អតីត​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប រហូត​ដល់​សមត្ថកិច្ច​ចុះ​មក​​ពិនិត្យ​កន្លែងកើតហេតុ និង​សង្ស័យ​​ថា​ជា​រឿង​គំនុំ​។

ហេតុការណ៍​​​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​៤ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្បែរ​ប្រឡាយទឹក​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​ដី​ឡូ​តិ៍ ខាងលិច អតីត​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​ដឹង​ថា ក្រោយកើតមានករណី​ខាងលើ ​​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ចម្រុះ មាន​ដូច​ជា​ ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​,​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប​, កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​ខេត្ត , កម្លាំង​នគរបាល​មូលដ្ឋាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ រួច​សន្និដ្ឋាន​ថា បុរស​ម្នាក់​ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​សម្លា.ប់​នោះ គឺ​បណ្តាល​មក​ពី​រឿង​គំនុំ ព្រោះ​បុរស​ជន​រង​គ្រោះ​ជា​អ្នក​រត់​ចាប់​ម៉ូយឡាន ហើយ​ជា​​ទម្លាប់​តែងតែ​ចង​អង្រឹងដេក​នៅកន្លែង​ទំនេរ​ ។

​តាម​​ប្រភព​​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​បន្ត​​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ស្គាល់ឈ្មោះ​ ​មាន​អាយុ​ប្រហែល ជាង​៣០​ឆ្នាំ មុខរបរ​ចាប់​ម៉ូយ​ដាក់​ឡាន​។​

សូម​បញ្ជាក់​ថា ករណី​ឃា.តកម្ម​​ខាងលើ​​នេះ គឺ​កើតឡើង​នៅ​រោង​លក់ដូរ​មួយ​កន្លែង មុខ​ដី​ឡូ​តិ៍​ពី​ខាងលិច​កា​ហ្គា​ស​សាំង​តេ​លា ស្ថិត​​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

​ក្រោយ​ពី​ផ្តាច់​ជីវិត​ជនរងគ្រោះ​រួច ​ជនដៃដល់​បានអូសស.ពជនរងគ្រោះ​​​យក​ទៅ​ទំលាក់​នៅ​ក្បែរ ប្រឡាយ​មុខ​ដី​ឡូ​តិ៍​ពី​ខាងលិច​អតីត​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​រហូត​ដល់​សមត្ថកិច្ច​ចុះ​មក​​​ពិនិត្យ​​ភ្លាម​ៗ​​តែម្តង ។

​តាម​ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​សាកស.ព​រួច​ កម្លាំង​ជំនាញ​បាន​រៀបចំ​រុំ​ថង់​ជិត​ រួច​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​ត្រាំ​នាគ ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ដើម្បី​ទុក​រក្សា​ធាតុ​នៅ​ក្នុង​វត្ត រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

បច្ចុប្បន្ន កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប កំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញ និង កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ស្វែងរក​ជន​ដៃដល់ ចាប់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ