សភាពការណ៍ក្លាយជាបែបណា ក្រោយការវា.យប្រហាររបស់ក្រុមហាម៉ាស់ស្លា.ប់ជិត១.៤០០នាក់ហើយ
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាម AFP ចុះថ្ងៃទី១០ តុលាថា ៣ថ្ងៃ្ងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាម AFP ចុះថ្ងៃទី១០ តុលាថា ៣ថ្ងៃ្ងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាម AFP ចុះថ្ងៃទី១០ តុលាថា ៣ថ្ងៃ្ងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់បាឡេស្ទីនលើអ៊ីស្រាអែល ពេលនេះ ប្រទេសនោះកំពុងខិតខំគ្រប់គ្រងសភាពការណ៍ក្នុងដៃវិញ ដោយបានបញ្ជាឲ្យឡោមព័ទ្ធជ្រោយហ្កាហ្សាទាំងស្រុង បុន្តែក្រុមហាម៉ាស់បានគំរា.មសម្លា.ប់ចំណាប់ខ្មាំង ។
សង្គ្រាមនោះមកទាល់ពេលនេះតាមតុល្យការបណ្ដោះអាសន្នថា បណ្ដាលឲ្យមនុស្សស្លា.ប់សរុបឡើងដល់ជិត១៤០០នាក់ ក្នុងនោះខាងអ៊ីស្រាអែលអ្នកស្លា.ប់កើនដល់ជាង៩០០នាក់ និងរបួស២៦១៦នាក់។
ខាងប៉ាឡេស្ទីនស្លាប់៦៨៧នាក់ និងរបួស៣៧២៧នាក់ ។
កាលពីយប់ថ្ងៃទី៨ តុលា ក្រុងតែលអាវីវប្រកាសសង្គ្រាមជាផ្លូវការ ប្រឆាំងក្រុមហាម៉ាស់រួចនាថ្ងៃទី៩ តុលា កងទ័ពអ៊ីស្រាអែលតាមប្រមាញ់ បណ្ដាសមាជិកនៃចលនាអ៊ិស្លាមប៉ាឡេស្ទីន នៅភាគខាងត្បូងអ៊ីស្រាអែល ។
កងទ័ពអ៊ីស្រាអែលក៏បន្តផងដែរ វាយប្រហារតាមអាកាសប្រឆាំងបណ្ដាគោលដៅនៅហ្គាហ្សា ដែលនៅទីនោះអគារថ្មីៗថែមទៀតរងការកម្ទេច ។ នាថ្ងៃទី៩ តុលា នោះកងទ័ពអ៊ីស្រាអែលបានបញ្ជាឲ្យឡោមព័ទ្ធជ្រោយហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ទាំងស្រុង ។ អ៊ីស្រាអែលអះអាងពីការត្រួតត្រាវិញបណ្ដាមូលដ្ឋាននៅភាគខាងត្បូងប្រទេស ជាគោលដៅវាយប្រហារតែនិយាយថា ពួកភេរវករអាចនៅសេសសល់នាទីនោះ ។ យប់ថ្ងៃទី៩ តុលា ទាហានអ៊ីស្រាអែលច្រើនសិបពាន់នាក់ ដាក់ពង្រាយជុំវិញជ្រោយហ្គាហ្សា ជាដែនដីតូចមួយជាប់ឆ្នេរសមុទ្រមានប្រជាជនប៉ាឡេស្ទីន២,៣លាននាក់ ។
លោក បេនចាមីន នេតាន់យ៉ាហ៊ូ ថ្លែងថា ពេលនេះក្រុមហាម៉ាស់ពិតជាត្រូវរស់នៅដ៏សែនលំបាកនិងសែនទារុណ ។ យើងនឹងយកឈ្នះពួកគេដោយកម្លាំងគឺកម្លាំងដ៏ធំ ។ អ៊ីស្រាអែលបានកាត់ផ្ដាច់ទឹកនិងភ្លើង ។ លោកនេតាន់យ៉ាហ៊ូសន្យាកម្ទេចឲ្យហ្មត់បណ្ដាកន្លែងលាក់ខ្លួនរបស់ហាម៉ាស់ ។ ម្យ៉ាងវិញទៀតកងទ័ពអ៊ីស្រាអែលសម្រេចជម្លៀសប្រជាជនខ្លួនចេញពីតំបន់ជុំវិញជ្រោយហ្គាហ្សា ។
ចំណែកក្រុមហាម៉ាស់វិញនាល្ងាចថ្ងៃទី៩ តុលា បានគំរា.មសម្លា.ប់ចំណាប់ខ្មាំងអ៊ីស្រាអែលដែល
នាំមកកាន់ហ្គាហ្សា ជាប្រតិកម្មតបចំពោះការវាយប្រហារតាមអាកាសលើហ្គាហ្សា ។
កងទ័ពអ៊ីស្រាអែលវាយតម្លៃថា យុទ្ធជនហាម៉ាស់ប្រមាណជា១០០០នាក់ ចូលរួមក្នុងការលុក
លុយចូលដែនដីអ៊ីស្រាអែលនិងថាជនប្រដាប់អាវុធច្រើននាក់ដែលជ្រៀតចូលអ៊ីស្រាអែលពីលី
បង់បានត្រូវសម្លា.ប់ ។ ពួកហេស ប៊ុលឡាលីបង់សត្រូវប្ដូរផ្ដាច់របស់អ៊ីស្រាអែល អះអាងនាថ្ងៃទី៩
តុលា ថា បានវាយប្រហារបន្ទាយអ៊ីស្រាអែល២កន្លែងជាការតបតចំពោះការស្លា.ប់សមាជិកខ្លួន
៣នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ព្រំដែនមួយនាភាគខាងត្បូងលីបង់ ៕
ចែករំលែកព័តមាននេះ